​​
​ពលរដ្ឋ​រស់​នៅក្នុង​ស្រុក​គាស់ក្រឡ​ប្រទះឃើញ​គ្រាប់​យុទ្ធភ័ណ្ឌ​ក្បែរ​ជើងភ្នំ​អាង​ខៀវ​
ដោយ ​ដោយ សុខ កុសល​ (ចំនួនអ្នកអាន: 35នាក់) - Fri,24 July 2020 (Time 06:21 AM)

​បាត់ដំបង ៖ កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ស្រុក​គាស់ក្រឡ សហការ​ជាមួយ​អង្គភាព​Hello Trast ចុះទៅ​ប្រមូល​គ្រាប់​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​ក្រោយពី​ទទួល​បានសេច​ក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។​

​នៅ​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២០ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ធិបតី​និង​អង្គភាព​កំចាត់​មីន​ខាងលើ​ប្រមូលយក​គ្រាប់​យុទ្ធភ័ណ្ឌ​ទាំងនោះ​នៅ​ចំណុច​ជើងភ្នំ​អាង​ខៀវ ស្ថិតក្នុង​ភូមិ​តាថុក ឃុំ​ធិបតី ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង​។​

​ប្រភព​ព័ត៌មាន​បាន​អោយ​ដឹងថា​៖​គ្រាប់​ដែល​ប្រមូលបាន​នោះ​រួមមាន Morta 60mm ចំនួន​២​គ្រាប់ PG7 (B41)២​គ្រាប់ B40 ១​គ្រាប់​និង B62 ១​គ្រាប់ សរុប​ចំនួន​៦​គ្រាប់​។​

​ប្រភព​ព័ត៌មាន​បាន​បន្តថា​៖​ក្រោយ​ពី​ប្រមូល​គ្រាប់​យុទ្ធភ័ណ្ឌ​ទាំងអស់នោះ​រួច​អង្គភាព​កំចាត់មីន​ធ្វើ​ការដុត​កំទេច​ចោល​តែម្តង​ជៀសវាង​កុំអោយ​មាន​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​កំពុង​រស់នៅ​ក្បែរ​ទីតាំង​នោះ​៕
​ដោយ សុខ កុសល​

វីដេអូ ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 87 នាក់
ម្សិលមិញ ​ 116 នាក់
សប្តាហ៍នេះ​ 1113 នាក់
សរុបទាំងអស់​ 439993 នាក់