ទំព័រដើម
ព័ត៌មានសន្តិសុខសង្គម
ព័ត៌មានជាតិ
ព័ត៌មានអន្តរជាតិ
ព័ត៌មានសិល្បះ & កីឡា
ចំណេះដឹងទូរទៅ
អគ្គិភ័យឆេះលំនៅដ្ឋានពលរដ្ឋ១ខ្នងកណ្តាលក្រុងបាត់ដំបង
ដោយ ដោយ សុខ កុសល (ចំនួនអ្នកអាន: 131នាក់) - Sun,26 July 2020 (Time 05:37 AM)
បាត់ដំបង ៖ នៅវេលាម៉ោង១៨និង៣៥នាទី យប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ មានករណីអគ្គិភ័យកើតឡើង១ករណីបណ្តាលអោយរបួសម្នាក់។
ក្រោយពេលកើតហេតុភ្លាមៗនោះកម្លាំងនគរបាលបង្ការ ពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចេញរថយន្តពន្លត់អគ្គិភ័យដើម្បីជួយពន្លត់ភ្លើងដែលកំពុងឆាបឆេះ។
ហេតុការណ៍នេះបានកើតឡើងនៅចំណុចក្រុមទី៨ ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់់ដំបង ខេត្តបាត់ដំបង។
ប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលក្រុងបាត់ដំបងនិងក្រុមពន្លត់អគ្គិភ័យបានអោយដឹងថា៖អគ្គិភ័យបានឆេះផ្ទះបាយទំហំ៧គុណ១០ម៉ែត្រ ជាកម្មសិទ្ធិរបស់លោកអាន ចាន់រ័ត្ន ភេទប្រុស អាយុ៣៧ឆ្នាំ បណ្តាលឆេះខ្ទេចនិងរងរបួសផងដែរ។
ប្រភពព័តមានបានបន្តថា៖មូលហេតុដែលបង្កអោយមានអគ្គិភ័យកើតឡើងគឺដោយសារជនរងគ្រោះខាងលើ បូមសាំងដាក់ពីដុង ហើយជក់បារី ទើបបណ្តាលអោយឆាបឆេះ១រំពេច។
កម្លាំងនគរបាលបង្ការ ពន្លត់អគ្គិភ័យបានប្រើបាស់ទឹកអស់ចំនួន៤រថយន្តទើបអណ្តាតភ្លើងស្ងប់រលត់អស់ទៅវិញ ៕
ដោយ សុខ កុសល
span>
វីដេអូ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ
16 នាក់
ម្សិលមិញ
174 នាក់
សប្តាហ៍នេះ
985 នាក់
សរុបទាំងអស់
470661 នាក់