​​
​ប្លន់​ម៉ូតូ​បាន​២ អស់ល័​ក្ខ​សមត្ថកិច្ច​ឃាត់​បាន​ក្នុង​សង្កាត់​ទួល​តា​ឯក​
ដោយ ​ដោយ សុខ កុសល​ (ចំនួនអ្នកអាន: 26នាក់) - Wed,29 July 2020 (Time 06:29 AM)

បាត់ដំបង ៖ យោងតាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ​ខេត្ត​បាត់ដំបង​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ដឹកនាំ​ដោយ​លោក​ស្នងការរង លឹម ពុទ្ធី​ឡា ចុះ​ស្រាវជ្រាវ រហូត​ឃាត់ខ្លួន​បាន​ជនសង្ស័យ ២ នាក់ បន្ទាប់ពី​ធ្វើ​សកម្មភាព​វាយ​ជនរងគ្រោះ​ម្នាក់​ប្លន់​យក​ម៉ូតូ កាលពី​យប់​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២០​ស្ថិតក្នុង​ភូមិ​រំចេក​៣ សង្កាត់​រតនៈ ក្រុង​បាត់់ដំបង​។​

​បន្ទាប់​ពី​ជនសង្ស័យ​ធ្វើ​សកម្មភាព​រួច​បាន​រត់​គេចខ្លួន​អស់​រយះពេល​២​ថ្ងៃ​ទើប​សម្ថ​កិច្ច​នគរបាល​រកឃើញ​និង​ឃាត់ខ្លួន​បាន​នៅ​ចំណុច​ភូមិ​ទួល​តា​ឯក សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង កាលពី​វេលា​ម៉ោង​១​និង​៣៧​នាទី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២០​។

​លោក​វរសេនីយ៍​ឈឿង គឹម​សុង ប្រធានការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​បានអោយដឹង​ថា​ជនសង្ស័យ​ឈ្មោះ​៖​ទី​១-​សំ សុខុម ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទី​២-​ឈ្មោះ​សែម សុ​ចាន់ ភេទ​ប្រុស​១៧​ឆ្នាំ (​គ្មាន​មុខរបរ​)​រស់នៅ​ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។

​ចំណែក​ជនរងគ្រោះ​ឈ្មោះ សាយ វឌ្ឍនា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ក្នុង​សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ត្រូវ​ជនដៃដល់​វាយ​នឹង​មួក​សុ​វត្ថ​ភាព​បែក​ក្បាល​របួស​ធ្ងន់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។​

​ក្រោយ​ពី​ការឃាត់ខ្លួន​បាន​ជនសង្ស័យ​ទាំង​ពីរ​នាក់​
​សមត្ថកិច្ច​ដកហូត​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​១​គ្រឿង ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ​បាត់ដំបង 1T-1427 ជា​កម្មសិទ្ធិ​របស់​ជន​រងគ្រោះ​។​

​បច្ចុប្បន្ន​កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​កំពុង​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទាំង​ពីរ​នាក់​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ដើម្បី​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​៕​ដោយ​សុខ កុសល​

វីដេអូ ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 86 នាក់
ម្សិលមិញ ​ 116 នាក់
សប្តាហ៍នេះ​ 1112 នាក់
សរុបទាំងអស់​ 439992 នាក់