​​
​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី​រក្សា​ភាពស្ងប់ស្ងាត់​ពាក់ព័ន្ធ​នឹង​នាក់​ចង់​បង្កើត​ភូមិ​ថ្មី​នោះ​?
ដោយ ខ្មែរឦសាន (ចំនួនអ្នកអាន: 56នាក់) - Thu,30 July 2020 (Time 03:48 PM)

មណ្ឌលគិរី ៖ ថ្មី​ទៀត​ហើយ​ធំក្លិន​មិន​ស្រួល​សូម​សម្ដេច សរ ខេង មេត្ត​ពិនិត្យ​មើល រឿង​មិន​ប្រកតី​ជាច្រើន​ដែល​ពាក់ព័ន្ធ​និង​អាជ្ញាធរ​ក្នុង​ខេត្ត​មណ្ឌលគិរី​។​គឺ​១ លោក ម៉ែន​សាវ៉ុន ហៅ​គ្រុយ ជំទប់​ទី​១​ឃុំរ​យ៉​លើ​ស្រុក​កោះ​ញ៉ែ​ក​ខេត្ត​មណ្ឌលគិរី កំពុង​រង​ការចោទប្រកាន់​ថា​ឃុបឃិត​ជាមួយ​មនុស្ស​ចំនួន​បី​នាក់​បង្កើត​ភូមិដ្ឋាន​ថ្មី​កាត់​ដី​លក់​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន បើ​តាម​របាយ​ការ​បាន​បង្ហើប​ឲ្យដឹងថា លោក ម៉ែន​សាវ៉ុន​ហៅគ្រុយ​ជំទប់ទី​១​ឃុំរ​យ៉​លើ​នៃ​ស្រុក​កោះ​ញ៉ែ​ក​កំពុង​ប្រើ​មនុស្ស​ជំនឹត​បី​នាក់​ដោយ​ចាត់ចែង ឲ្យមាន​ជា​មេភូមិ និង​អនុ​ភូមិ​ថ្មី​លើ​ទឹកដី​ព្រៃ​ខៀវ ក្នុងនោះ​ផងដែរ​បាន​បញ្ជាក់​យ៉ាង​ចំៗ​ថា​ទី ​១-​ឈ្មោះ រស់ សំ​អូន​ ២-​ឈ្មោះ សំ ម៉ៅ​ ៤-ឈ្មោះ សុះ បច្ចុប្បន្ន​កំ​ពុងកាន់កាប់​តំបន់​ព្រៃ​ខៀវ​ ។​

​ករណី​ដូចនេះ​ហើយ​ទើប​ប្រជាពលរដ្ឋ​ជាច្រើន​ក៏​ដូចជា​អាជ្ញាធរ​ពាក់ព័ន្ធ​ផង​ដែរ​បាត់​ស្នេហ៍​ទៅ​ដល់​សម្ដេច​ក្រឡាហោម​ស​ខេង​មេត្តា​ស៊ើបអង្កេត​ឲ្យមាន​ភាព​ស៊ីជម្រៅ​ទៅនៅ​អភិបាលខេត្ត​មណ្ឌលគិរី​និង​មនុស្ស​ពាក់​ព័ន្ធ​មួយចំនួន​ដែល​កំពុងតែ​សហការ​ដើម្បី​កាត់​យក​ដី​រដ្ឋ​លក់​ចែក​គ្នា​ដើម្បី​ធ្វើ​មាន​ធ្វើ​បាន​សម្រាប់តែ​បក្ខពួក​មួយ​ក្ដាប់​តូច​ប៉ុណ្ណោះ​ ៕
​ដោយ ​ខ្មែរ​ឥសាន​


វីដេអូ ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 82 នាក់
ម្សិលមិញ ​ 116 នាក់
សប្តាហ៍នេះ​ 1108 នាក់
សរុបទាំងអស់​ 439988 នាក់