​​
​ចោរ​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​លួច​ទ្រព្យសម្បត្តិ គេចខ្លួន​បាន​១​ថ្ងៃ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​
ដោយ សុខ កុសល​ (ចំនួនអ្នកអាន: 117នាក់) - Sun,05 July 2020 (Time 03:49 AM)

បាត់ដំបង ៖ យោងតាម​ពាក្យបណ្តឹង​របស់​ស្ត្រី​រងគ្រោះ​ម្នាក់​ឈ្មោះ ស៊ិន ស្រី​ស័ក្តិ ភេទ​ស្រី អាយុ​៣២​ឆ្នាំ​មាន​ទីលំនៅ​ក្នុងភូមិ​វត្ត​រំដួល សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង កាលពី​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០២០ បន្ទាប់ពី​មាន​ជនសង្ស័យ​គាស់​ផ្ទះ​លួច​យក​ម៉ូតូ​របស់​ខ្លួន​១​គ្រឿង​រួច​គេចខ្លួនបាត់​។​

​នៅវេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​៣ ខែកក្កដា ឆ្នាំ​២០២០ កម្លាំង​នគរបាល​នៃ​អធិការដ្ខាន​ក្រុង​បាត់ដំបង​បាន​ចុះ​ស្រាវជ្រាវ​និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ រិទ្ធ សំ​ផាន ហៅ ពាវ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រួម​ទាំង​វត្ថុតាង​ជាក់ស្តែង​។​

​លោក​ឆាង វណ្ណ​ឆៃ អធិការ​ក្រុង​បាត់ដំបង​បានបញ្ជាក់​ថា​៖​ជនសង្ស័យ​ខាងលើ​ត្រូវបាន​ឃាត់ខ្លួន​នៅ​ចំណុច​ភូមិ​ស្លា​កែ​ត សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង​យក​ទៅ​អធិការដ្ឋាន​ដើម្បី​ធ្វើ​ការសាកសួរ​។​

​ក្រោយពេល​សាកសួរ​រួច​ជនសង្ស័យ​បាន​សារភាព​នៅ​ចំពោះមុខ​សមត្ថកិច្ច​ថា​៖​ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​គាស់​ផ្ទះ​ជនរងគ្រោះ​លួច​ម៉ូតូ​ម៉ាក​Zoomer-X ពណ៌​ស​- ក្រហម​និង​ទ្រព្យសម្បត្តិ​មួយចំនួន​ទៀត​។​

​បច្ចុប្បន្ន ជនសង្ស័យ​និង​វត្ថុតាង​ត្រូវបាន​កម្លាំង​ជំនាញ​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ព្រហ្មទណ្ឌ​ខេត្ត​បាត់ដំបង​ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​និតិ​វិធី ៕
​ដោយ សុខ កុសល​

វីដេអូ ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 73 នាក់
ម្សិលមិញ ​ 116 នាក់
សប្តាហ៍នេះ​ 1099 នាក់
សរុបទាំងអស់​ 439979 នាក់