​​
​បុរស​ជាងសំណង់​ម្នាក់​ស្លាប់​ដោយសារ​ចរន្តអគ្គិសនី​ឆក់​នៅលើ​ដំបូលផ្ទះ
ដោយ សុខ កុសល​ (ចំនួនអ្នកអាន: 58នាក់) - Wed,08 July 2020 (Time 09:37 AM)

បាត់ដំបង ៖ ជាងសំណង់​ម្នាក់​កំពុង​សាងសង់​រោង​លក់ដូរ​ធ្វើ​អំពី​ដែក​អកុសល​ត្រូវ​ខ្សែភ្លើង​ឆក់​ស្លាប់​យ៉ាង​យ៉ាង​អាសូរ​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​9​និង​១០​នាទី​ព្រឹក ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០២០ ចំណុច​ភូមិ​សាលា​បាឡាត់ សង្កាត់​អូរ​ម៉ាល់ ក្រុង​បាត់ដំបង​។

​ជនរងគ្រោះ​ឈ្មោះ វ៉ន មករា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​ជាងសំណង់ មាន​ទីលំនៅ​ក្នុង​ភូមិ​អូរ​ចារ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង​។

​ប្រភព​ព័ត៌មាន​បាន​អោយ​ដឹងថា​៖​មុនពេល​កើតហេតុ​ជនរងគ្រោះ​កំពុង​ផ្សា​ដែក​នៅលើ​ដំបូលផ្ទះ​មិន​ប្រុងប្រយ័ត្ន លើកដែក​ទៅ​ប៉ះ​នឹង​ខ្សែកាប​អគ្គិសនី ឆក់​ធ្លាក់ចុះ​មក​ដី​បណ្តាលអោយ​ស្លាប់​មួយ​រំពេច​។​

​បច្ចុប្បន្ន​សព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ប្រគល់អោយ​ក្រុមគ្រួសារ​យក​ទៅ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕
​ដោយ សុខ កុសល​

វីដេអូ ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 81 នាក់
ម្សិលមិញ ​ 116 នាក់
សប្តាហ៍នេះ​ 1107 នាក់
សរុបទាំងអស់​ 439987 នាក់