
សមត្ថកិច្ចចុះបង្ក្រាបទីតាំងស្តុកឈើមួយកន្លែងចំនុចភូមិ៤ សង្កាត់ការចាញ ក្រុងបានលុង ខេត្តរតនគិរី ខាងក្រោយផ្សារតាយលេង ឈ្មួញរកស៊ីឈើម្នាក់នេះពិតជាមិនញញើតនឹងច្បាប់ទាល់តែសោះ
រតនគិរី៖ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ៥និង៣០នាទីល្ងាច កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចរបស់ស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្តរតនគិរី បានចុះបង្ក្រាបបទល្មើសឈើខុសច្បាប់មួយកន្លែង ដែលស្ថិតនៅភូមិ៤ សង្កាត់ការចាញ ក្រុងបានលុង ខេត្តរតនគិរី ត្រង់ចំណុចខាងក្រោយផ្សារតាយសេង។
ក្នុងកិច្ចប្រតិបត្តិការនោះសមត្ថកិច្ច បានចាប់ដកហូត ឈើប្រភេទសុក្រម និងឈើត្រសេក ប្រមាណជាង ២០ដុំ/សន្លឹក របស់មេឈ្មួញដុះស្លែម្នាក់ ឈ្មោះ ណាន ស៊ីថា ។
បើយោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ឈ្មោះ ណាន ស៊ីថា ម្នាក់នេះគឺជាមេឈ្មួញរកស៊ីបទល្មើសព្រៃឈើដុះស្លែ យូរឆ្នាំមកហើយ ថ្មីៗនេះ តាមប្រភពច្បាស់ការបានឱ្យដឹងថា ឈ្មួញឈើរូបនេះបានប្រមូលទិញឈើខុសច្បាប់ ចេញពីចំណុច ភូមិចាអ៊ុង ស្រុកអូរជុំ និង ភូមិតឺន ស្ថិតនៅក្នុងស្រុកកូនមុំ ដោយដឹកជញ្ជូនតាមគោយន្តកន្ត្រៃ ម៉ូតូ ឬ ម៉ូតូសណ្ដោងរ៉ឺម៉ក យកមកស្តុកទុកតាមគោលដៅ ដែលគេបានរៀបចំទុក ជាមុន ដូចជាក់ស្ដែងក្នុងចំណុចគោលដៅខាងលើនៅពេលយប់ លុះពេលព្រឹកឡើង មេឈ្មួញដុះស្លែម្នាក់នេះ រៀបចំដឹកជញ្ជូនចេញដោយ ម៉ូតូ រ៉ឺម៉កដើម្បីយកទៅលក់ និងចែកចាយបន្ត។
ជាក់ស្ដែងដូចអាខោនហ្វេសប៊ុកមួយ ដែលមានឈ្មោះ Bun Roeung lP បានខំមិន មកកាន់ផេកអង្គភាពសារព័ត៌មាន md tv newsថា ដឹកកាត់មុខផ្ទះខ្ញុំ មួយថ្ងៃ ២.៣. ជើងស្តុកនៅផ្ទះគេ ក្រោយផ្ទះខ្ញុំរាល់ថ្ងៃ។
លោកវរ:សេនីយ៍ទោ ស៊ូ ហុង នាយរងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានឱ្យដឹងថា ឈើសន្លឹកទាំងអស់នេះ ជាប្រភេទឈើសុក្រម ត្រសេក មានមុខកាត់តូចធំចម្រុះ ត្រូវបានរិបអូសយកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្ត។
លោកបានបញ្ជាក់ទៀតថា ចំពោះម្ចាស់ឈើជាឈ្មួញដុះស្លែ ឈ្មោះណាន ស៊ីថា មានទីលំនៅផ្ទះជួលចល័ត ខាងលោកពុំបានធ្វើការឃាត់ខ្លួនគេនោះទេ ដោយសារជាឆន្ទានុសិទ្ធិរបស់តុលាការ
សូមស្តាប់បទសម្ភាសន៍របស់លោក ស៊ូ ហុង
តែទោះបីជាយ៉ាងនេះក្តីប្រជាពលរដ្ឋស្រឡាញ់ធនធានធម្មជាតិ សំណូមពរ ទៅកងកម្លាំងពាក់ព័ន្ធ ជំនាញរដ្ឋបាលព្រៃឈើខេត្ត ជាពិសេសឯកយ្យការ អមសាលាដំបូងខេត្តរតនគិរី មេត្តាចាត់វិធានការឱ្យបានតឹងរឹង និងដាក់ទោសទណ្ឌ ឱ្យបានធ្ងន់ធ្ងរចំពោះជនប្រព្រឹត្តបទល្មើសសេដ្ឋកិច្ចបំផ្លាញធនធានធម្មជាតិទាំងអស់នេះ៕
ជុំវិញករណីបទល្មើសខាងលើនេះអង្គភាពគេហទំព័រខ្មែរឦសាន យើងខ្ញុំផ្សាយតែ រឿងពិត ពុំមានចេតនាញុះញង់មួលបង្កាច់ ធ្វើឱ្យប៉ះពាល់ដល់ដល់អង្គភាព ឬស្ថាប័នដែលពាក់ព័ន្ធណាឡើយ ផ្សាយតាមក្រមសីលធម៌និងវិជ្ជាជីវៈនៃ របបសារព័ត៌មាន អង្គភាពយើងខ្ញុំ រង់ចាំការបកស្រាយពីគ្រប់ភាគីដែលពាក់ព័ន្ធ គ្រប់ពេលនិងម៉ោងធ្វើការ សូមអរគុណ៕
អត្ថបទដោយខ្មែរឦសាន