ព័ត៌មានថ្មីៗក្នុងស្រុក

ព័ត៌មានជាតិ

មេឈ្មួញចាស់វស្សាឈ្មោះ ចែស្រី មានអំណាចធំប៉ុនណា? បានជារំដោះរថយន្តដឹកឈើចេញពីដៃសមត្ថកិច្ចជាច្រើនស្ថាប័នយ៉ាងរលូន

ក្រចេះ៖ នៅព្រឹកថ្ងៃទី១៦ ឧសភា ឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថស្នាក់ការ៧០៨ ដោយមានកិច្ចសហការជាមួយកម្លាំងកងអាវុធហត្ថលើផ្ទៃប្រទេសបានចុះទៅឃាត់រថយន្តដឹកបទល្មើសព្រៃឈើមួយគ្រឿងម៉ាកសាំយ៉ុងស្ថិតនៅចំណុចភូមិអូរពោធិ៍ ឃុំក្បាលដំរី ស្រុកអូរគ្រៀង​សែនជ័យ ខេត្តក្រចេះ មួយសន្ទុះក្រោយមកគេឃើញក្រុមឈ្មួញបានឡាំប៉ាយ៉ាងខ្លាំង រួចហើយ​ក៏​បានរំដោះយករថយន្តដឹកឈើនោះចេញបាត់ដោយសុវត្ថិភាព ។ យោង​តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុខាងលើបានឱ្យដឹង​ថា រថយន្តសាំយ៉ុងដឹកឈើពេញប្រៀបមួយគ្រឿងនេះម្ចាស់ឈ្មោះចែស្រី ផ្ទះនៅភូមិរកាកណ្ដល បានយកមក​លាក់ទុកនៅចំណុចភូមិអូរពោធិ៍ ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ នៅព្រឹកថ្ងៃ១៦ ខែឧសភា ឆ្នាំ២០២៤ ខាងលើដោយមិនដឹងមូលហេតុ។ ឃើញដូច្នេះ ប្រជាពលរដ្ឋនៅក្បែរនោះ បានរាយការណ៍ទៅកម្លាំងកងរាជអាវុធហត្ថស្នាក់ការ៧០៨ ឱ្យចុះមកត្រួតពិនិត្យភ្លាមៗ គេឃើញមានកម្លាំងកងរាជអាវុធហត្ថស្នាក់ការ៧០៨ និងមានកងរាជអាវុធហត្ថលើផ្ទៃប្រទេសចុះមកដល់ទីតាំងខាងលើ ប៉ុន្តែមិនដឹងជាមានរឿងអ្វីកើតឡើងទេ យមកគេឃើញក្រុមឈ្មួញបានរំដោះយករថយន្តដឹកឈើនោះចេញបាត់ ដោយសុវត្ថិភាព ឯកម្លាំងជំនាញដែលចុះទៅបង្រ្កាបនោះ បានត្រឹមឈរសម្លឹងមើលមុខគ្នាឡេងឡង់ៗរៀងៗខ្លួនតែប៉ុណ្ណោះ។ ​ ប្រជាពលរដ្ឋ​ដែលនៅ​នឹងកន្លែងកើតហេតុសម្ដែងការហួសចិត្តជាខ្លាំង ព្រោះក្នុងនាមជាអាជ្ញាធរដែលទទួលបានការចាត់តាំងពីមន្ត្រីថ្នាក់លើឱ្យចុះមកបង្រ្កាប និងការពារទប់ស្កាត់បទល្មើស​ធនធានធម្មជាតិព្រៃឈើ តែបែរជាបណ្តោយឱ្យក្រុមជនល្មើសរំដោះរថយន្តប្រព្រឹត្តបទល្មើសចេញពីដៃរបស់ខ្លួនបានយ៉ាងងាយស្រួលបែបនេះទៅវិញ។ ប្រភពបានបន្តទៀតថា មេឈ្មួញឈើចាស់វស្សាម្នាក់នេះឈ្មោះ ចែស្រី ដែលគេស្គាល់ថា ជាមេឈ្មួញប្រចាំខេត្តក្រចេះ តែងធ្វើសកម្មភាពដឹកឈើជាប្រចាំ ចេញពីឃុំរលួស កាត់មុខស្នាក់ការរដ្ឋបាលព្រៃឈើ ឃុំរលួស ស្រុកអូរឃៀងសែនជ័យ ដែលជាភូមិសាស្ត្ររបស់លោក រុន តូនី គ្រប់គ្រង និងបានឆ្លងកាត់ក្រុងក្រចេះយ៉ាងរលូន។ តើមេឈ្មួញជួញឈើចាស់វស្សា​ម្នាក់នេះមានខ្នងបង្អែក ជាមន្ត្រីខិលខូចមួយចំនួនដូចមជ្ឈដ្ឋានចោទប្រកាន់មែនឬ? ដោយបានលាភសក្ការៈជាកញ្ចប់ […]

ព័ត៌មានជាតិ

ប្រជាពលរដ្ន៦ភូមិរង់ចាំការ​សន្យា​របស់ លោក អ៑ាម អឿន ប្រធានមន្ទីរអភិវឌ្ឍន៍ ជនបទខេត្តរតនគិរី ថានឹងជួសជុលផ្លូវលំមួយខ្សែរ បានត្រឹមតែសន្យាខ្យល់

រតនគិរី៖  : ប្រជាពលរដ្ឋរស់នៅអមសង្ខាងផ្លូវលំ១ខ្សែ មានប្រវែងជាង20គីឡូម៉ែត្រ តភ្ជាប់​​ពី​វត្តភូមិថ្មីឆ្ពោះទៅជុំរុំបីស្រុក ក្នុងស្រុកលំផាត់ ខេត្តរតនគិរី  សម្តែងការមិនសប្បាយចិត្ត​ និង​ព្រួយបារម្ភជាខ្លាំង ដោយពួកគាត់យល់ថាការថែទាំផ្លូវគ្រាន់ធ្វើចរាចរណ៍បណ្តោះអាសន្ន ដែល​គ្មានគុណភាពបែបនេះដល់ពេលរដូវវស្សាមកដល់ពួកគាត់នឹងធ្វើដំណើរពិបាកលើសដើមទៅទៀត។ ប្រភព​ពី​ប្រជាពលរដ្ឋចំនួន៥៨គ្រួសារ ដែលកំពុងរស់នៅក្បែរនោះបានប្រាប់​មក​អង្គភាព​យើង​ខ្ញុំថា កន្លងមកលោក អ៊ាម អឿន ប្រធានមន្ទីរអភិវឌ្ឈន៍ជនបទរូបនេះ​ធ្លាប់បានសន្យាជាមួយ​ប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំខេត្តឆ្នាំនេះនឹងធ្វើផ្លូវលំមួយខ្សែរ​នេះ ហើយនឹង​លើកគំរោង​ជួស​​ជុល​ផ្លូវលំនេះឲ្យ​បាន​ល្អប្រសើរម្ដងថា ខាងក្រសួងអភិវឌ្ឍន៍ជនបទគេបានរៀបចំឲ្យ ទៅក្រុម​ហ៊ុនកូរ៉េ+ជប៉ុន និងចិន ជាអ្នកធ្វើនៅក្នុងឆ្នាំ២០២៣  តែរហូតមកដល់ឆ្នាំ២០២៤​ហើយ​នៅតែ​មិន​ឃើញក្រុមហ៊ុនណាមួយចេញមុខមកធ្វើអីនោះទេសន្យាខ្យល់រហូតមក។ ស្ថិតនៅក្រោមកម្តៅថ្ងៃដ៏សែនក្តៅ លោក តាឆាន ដែលមានព្រះជន្មជាង៧០វស្សា បាន​ផ្ដល់​ព័ត៌មានដល់អ្នកកាសែតយើងថា ផ្លូវលំ១ខ្សែនេះមានប្រវែងជាង(20)គីឡូមែត្រ តភ្ជាប់ពីវត្ត​ភូមិថ្មី​ឆ្ពោះទៅ ជុំរុំបីស្រុក ក្នុងស្រុកលំផាត់ ខេត្តរតនគិរី  ផ្លូវនេះជាគម្រោងរបស់មន្ទីរអភិវឌ្ឍន៍ និងជនបទខេត្តរតនគិរី  ប៉ុន្ដែ លោក អ៑ាម អឿន ដែលជាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ទុក​ចោលមិនអើពើទាល់តែសោះទើបបណ្ដាលឲ្យ ផ្លូវមួយខ្សែនេះខូចខ្ទេចខ្ទី​ពិបាកក្នុង​ការធ្វើ​ដំណើរ ជាពិសេសនៅរដូវវស្សាគ្រលុកជ្រៅៗទឹកដក់ជាប់ជាប្រចាំ មិនតែប៉ុណ្ណោះ នៅកន្លែង​នេះផ្លូវចុះចំណោទខ្លាំងរហូតដល់់ប្រវែងជាង៣០០ម៉ែត្រ គឺលំបាកយ៉ាងខ្លាំង​និងអាចបង្ក​ឲ្យ​មានគ្រោះថ្នាក់ចរាចរណ៍គ្រប់ពេលវេលា។ លោកតា ឆាន បានបន្តថា  ជិត១០ឆ្នាំមកនេះឲ្យតែជិតដល់ខែវស្សា​ប្រជាពលរដ្ឋ​យើង​តែងតែ​ប្រមូលលុយគ្នាដើម្បីទិញដី ទិញថ្ម​យកមកធ្វើផ្លូវដោយខ្លួនឯង​ជាប្រចាំ​គឺនៅត្រង់ចំណុច​ផ្លូវ​លំ​មួយខ្សែរនេះកន្លែង​ណាដែល​ខូចខ្លាំង ចំណែកលោក អ៑ាម អឿន […]

ព័ត៌មានជាតិ

អតីតថៅកែសិប្បកម្មចាស់វស្សាដ៍ធំ១ប្រចាំឃុំមេម៉ង់ និងល្បីឈ្មោះ ក្នុងករណីជួញដូរសត្វព្រៃ និងកែច្នៃសិប្បកម្ម ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ

មណ្ឌលគិរី  ស្ត្រីចំណាស់ដែលជាឈ្មួញចាស់វស្សា មានរហស្សនាម (យាយម៉ាប់) ត្រូវសមត្ថកិច្ចខណ្ឌរដ្ឋបាលព្រៃឈើឃាត់ខ្លួនភ្លាមៗ ខណះដែលកំពុងដឹកសាច់សត្វព្រៃតាមរថយន្ត ម៉ាក់ធុនត្រាពណ៌ (ស ) អត់ស្លាក់លេខចេញពីឃុំម៉េម៉ង់ ស្រុកកែវសីម៉ា សំដៅឆ្ពោះទៅកាន់ក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី ដើម្បីធ្វើអាជីវកម្ម សាច់សត្វព្រៃពុំ ស្របច្បាប់ និងចែកចាយឱ្យក្រុមឈ្មួញផ្សេងៗលក់ដូរជាបន្តបន្ទាប់ទៀតនៅលើទីផ្សារ ។ ការចុះបង្ក្រាបនិងឃាត់ខ្លួនស្ត្រីចំណាស់ចាស់វស្សាខាងលើរូបនេះ ឃាត់ខ្លួនកាលពីព្រឹក ថ្ងៃទី៤ ខែឧសភាឆ្នាំ២០២៤។ បើតាមប្រភពបានអោយដឹងថាៈ មុននិងឈានទៅឃាត់ខ្លួនបានទាំងរថយន្តជនសង្ស័យជាឈ្មួញ រកសុីសាច់សត្វព្រៃដោយខុសច្បាប់ ខាងលើនេះ  ពីសមត្ថកិច្ចជំនាញរបស់មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី ផ្ទាល់តែម្តងនោះ ដោយសារឈ្មួញរូបនេះ មិនដឹងអាងស្អី ពុំព្រមចូលរួមសហការណ៍ ជាមួយសមត្ថកិច្ច នោះឡើយបណ្ដាលឱ្យ ក្រុមសមត្ថកិច្ច ដេញប្រផាប់ ចាប់ប្រភីង រហូតដល់ចំណុច ទល់មុខមន្ទីរសាធារណ:ការនិងដឹកជញ្ជូន  ស្ថិតក្នុងក្រុងសែនមនោរម្យ ទើបកាក់ជាប់។ ប្រភពបន្តថា :   សមត្ថកិច្ចជំនាញធ្វើការឆែកឆេរ ក្នុងរថយន្តនិងរកឃើញវត្ថុតាងសាច់សត្វព្រៃ ប្រភេទសត្វកាំប្រម៉ា ចំនួនពីរក្បាល ទម្ងន់5គីឡូក្រាម សាច់សត្វជ្រូកព្រៃទម្ងន់26គីឡូក្រាម  ។ ហើយវត្ថុតាងព្រមទាំងជនសង្ស័យឈ្មោះយាយម៉ាប់ សមត្ថកិច្ចបានបញ្ជូនទៅទីស្នាក់ការខណ្ឌរដ្ឋបាលព្រៃឈើ ដើម្បីចាត់ការតាមនិតិវិធីច្បាប់បន្ត។  ប្រភពពីប្រជាពលរដ្ឋក្នុងស្រុកកែវសីម៉ា បានលើកឡើងថា ៖ កន្លងមកឈ្មួញជើងខ្លាំង […]

ព័ត៌មានជាតិ

លោក ស៊ុន ចាន់ថុល ៖ ប្រជាពលរដ្ឋ​កម្ពុ​ជាមាន​សិទ្ធិ​នេសាទ​ត្រី​ក្នុង​ដែន​ព្រែកជីក ហ្វូណន​តេ​ជោ​ដោយ​សេរី ពុំមាន​ការហាមឃាត់​នោះទេ​

ឧបនាយករដ្ឋមន្ត្រី លោក ស៊ុន ចាន់ថុល អនុប្រធាន​ទី​១​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ថ្លែង​បញ្ជាក់ថា ពេល​ព្រែកជីក​ហ្វូណន​តេ​ជោ​លេចចេញ​ជា​រូបរាង​ហើយ​នោះ ប្រជាពលរដ្ឋ​កម្ពុជា មាន​សិទ្ធិ​ធ្វើ​នេសាទ​ត្រី​ក្នុង​ដែន​ព្រែកជីក​នេះ​ដោយ​សេរី និង​ពុំមាន​ការហាមឃាត់​នោះទេ​។​ លោក​ឧបនាយករដ្ឋមន្ត្រី​បាន​ថ្លែង​បញ្ជាក់​បែបនេះ នៅក្នុង​វេទិកា​ពិភាក្សា​សារព័ត៌មាន​លើ​ប្រធានបទ “​ស្ថានភាព​វិនិយោគ​នៅ​កម្ពុជា និង​វឌ្ឍនភាព​ព្រែកជីក​ហ្វូណន​តេ​ជោ​” ដែល​រៀបចំ​ដោយ​ក្លិប​អ្នកកាសែត​កម្ពុជា នា​ព្រឹក​ថ្ងៃទី ៣ ខែឧសភា ឆ្នាំ​២០២៤ នៅ​ទីស្តីការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ( CDC ) ។ ​ លោក ស៊ុន ចាន់ថុល បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា “​ក្រុមហ៊ុន​ដែលមាន​កិច្ចព្រមព្រៀង​នេះ គ្មាន​សិទ្ធិ​ហាមឃាត់​ប្រជាពលរដ្ឋ​កម្ពុជា​ធ្វើ​នេសាទ​ត្រី លើ​ផ្ទៃ​នៃ​ព្រែកជីក​ហ្វូណន​តេ​ជោ​ជាង​១៨០​គី​ទ្បូ​ម៉ែត្រ​នោះទេ​។ លោក​បន្តថា ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ពេញលេញ ឬ​ដោយ​សេរី​ក្នុង​ការធ្វើ​នេសាទ​ត្រី នៅក្នុង​ដែន​ព្រែកជីក​ហ្វូណន​តេ​ជោ​។ ​លោក​បញ្ជាក់​បន្ថែមថា តាម​ការប៉ាន់ស្មាន ឬ​ការព្យាករណ៍​របស់​ក្រសួងកសិកម្ម រុក្ខារ​ប្រមាញ់ និង​នេសាទ ក្នុង​មួយឆ្នាំ​បរិមាណ​ត្រី​ក្នុង​ព្រែកជីក​ហ្វូណន​តេ​ជោ​មាន​ប្រមាណ ៥៤០​តោន​។ ប៉ុន្តែ​សម្តេច​តេ​ជោ ហ៊ុន សែន អះអាងថា បរិមាណ​ត្រី​នឹងមាន​ច្រើនជាង​នេះ ព្រោះថា​យើង​នឹងដាក់​ពូជ​កូន​ត្រី​គ្រប់មុខ​ក្នុង​ព្រែកជីក​នេះ ដូច្នេះ​វា​នឹងមាន​បរិមាណ​ត្រី​ច្រើនជាង​អ្វីដែល​យើង​បាន​ប៉ាន់ស្មាន ឬ​ការព្យាករណ៍​។​ លោក ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល […]

ព័ត៌មានជាតិ

ប្រជាពលរដ្ឋរស់នៅជុំវិញតំបន់ផ្សាដីសម្បទានកាកុតមានការមិនពេញចិត្តជាខ្លាំងចំពោះ​ការ​លើកស្លាកយីហោស្រាបៀរអាន់ឆ័រ (ANCHOR) នៅចំពីមុខផ្សារយ៉ាងធំ

ក្រចេះ៖ ប្រជាពលរដ្ឋរស់នៅភូមិដីសម្បទានកាកុត ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ បាន​សម្តែងនូវការមិនពេញចិត្តយ៉ាងខ្លាំងទៅលើក្រុមហ៊ុនស្រាបៀរអាន់ឆ័រ (ANCHOR)  ដែលបាន​មកដាក់ស្លាកយីហោស្រាបៀររបស់ខ្លួនយ៉ាងធំលើដំបូលផ្សារសហគមន៍ដីសម្បទានកាកុត ពិសេសទៅទៀតនោះតំបន់ផ្សារស្ថិតនៅជិតសាលារៀន និងនៅទល់មុខ​វត្តអារាម​ទៀតផង។ ជាក់ស្ដែងកាលពីកន្លងមកប្រមុខរាជរដ្ឋាភិបាលថ្មីលោកបានចេញសេចក្តីប្រកាសជាសាធារណៈ​មិនឱ្យមានតាំងប៉ាណូគ្រឿងស្រវឹងនៅទីសាធារណៈ ក៏ដូចជានៅទីតំបន់​ប្រជុំជននានា​ដែលធ្វើឱ្យប៉ះពាល់ដល់ភ្ញៀវជាតិ និងអន្តរជាតិមានការរិះគន់ដល់សង្គមជាតិ។ យោងតាមប្រភពពីប្រជាពលរដ្ឋបានបានប្រាប់មកសារព័ត៌មានយើងខ្ញុំថា ពួកគាត់មិនចង់ឱ្យ​ដាក់​តាំង​ស្លាកស្រាបៀរនៅលើដំបូលផ្សារនេះទេ ព្រោះគឺជាកន្លែងដែល​មិនស័ក្តិសម​នឹង​ដាក់​សា្លកយីហោស្របៀរនោះទេ។ តំបន់ផ្សារសហគមន៍ដីសម្បទាន​នេះគឺស្ថិតនៅជិត​សាលា​បឋម​សិក្សា និងនៅជិតវត្តទៀត ពេលដែលកូនសិស្សចេញពីសាលារៀន​អ្វីដែលពួក​គេ​ឃើញមុនគេនោះគឺស្លាកយីហោស្របៀរអាន់ឆ័រ តើកូនៗរបស់ពួកគាត់នឹងក្មេងដទៃទៀត​នោះ​នឹងមានភ្នត់​គំនិតយ៉ាងណាដែរបើឃើញដូច្នេះ? ពួកគាត់បានបន្តថាថ្នាក់បឋមសិក្សាគឺថ្នាលដំបូងដែលអប់រំធនធានជំនាន់ក្រោយឱ្យដឹងពីអ្វីត្រូវ និងអ្វីដែលមិនត្រឹមត្រូវ ពួកគេនៅក្មេងកំពង់រៀនសូត្រមេរៀនល្អៗ និងទង្វើល្អៗ តែបើដាក់​ស្លាក​យីហោ​ធំយ៉ាងនេះនៅក្បែរសាលារៀនរបស់ពួកគេហើយ តើអនាគតពួកគេនឹងទៅជា​យ៉ាងណា? ម្យ៉ាងនៅចំពីមុខវត្តទៀត។ ប្រជាពលរដ្ឋដែលរស់នៅភូមិដីសម្បទានកាកុត សុំសំណូមពរទៅដល់អាជ្ញាធរមានសមត្ថកិច្ច​គ្រប់​ជាន់​​ថ្នាក់ ជាពិសេសលោកអភិបាលនៃគណៈអភិបាលខេត្តក្រចេះ មេត្តាជួយប្ដូរស្លាក​យីហោ​ស្របៀរអាន់ឆ័រនេះឱ្យទៅជារូបព្រះឆាយាល័ក្ខ ឬរូបភាពកសិកម្មផ្សេងៗ ដើម្បីមោទន​ភាពជាតិយើង និងជាគំរូល្អទៅដល់ក្មេងៗជំនាន់ក្រោយនិងដើម្បីកាត់បន្ថយនូវ​គ្រោះថ្នាក់​ចរាចរណ៍ផ្សេងៗ ពួកគាត់​សង្ឃឹមថា ឯកឧត្តមអភិបាលនៃគណៈអភិបាល និងលោកអភិបាល​ស្រុក ចិត្របុរី និងលោកមេឃុំសំបុក ទទួលយកតាមសំណូមពររបស់ពួកគាត់ផងចុះ។ ជុំវិញករណីខាងលើនេះអង្គភាព​យើង​ខ្ញុំបាន​ធ្វើការ​ទំនាក់ទំនងទៅលោកមេភូមិដី​សម្បទាន​កាកុត និងលោកមេឃុំសំបុក​ ក៏ដូច​ជា​លោកប្រធានផ្សារដីសម្បទាន បានប្រាប់​អង្គភាព​យើង​ថា ពួកគាត់​មិនបានដឹងពីការ​លើកស្លាកយីហោ​ខាងលើនេះទេ។ អង្គភាព​យើង​ក៏​បាន​ធ្វើការ​ទំនាក់ទំនងទៅលោកអភិបាលស្រុក ខលលើកទីមួយ​លោក​ប្រាប់​ថា លោកកំពង់រវល់ប្រជុំ ក្រោយមកយើងខ្ញុំបានធ្វើការទាក់ទងទៅម្តងទៀតជាច្រើនដង​តែ​ពុំ​មាន​អ្នកទទួលទូរស័ព្ទនោះទេ៕ ចំពោះករណីខាងលើនេះ​អង្គភាពខ្មែរឦសានយើង​នៅ​តែ​រង់​ចាំ​ការ​បកស្រាយ​បំភ្លឺ​ពី​គ្រប់​ភាគី​ដែល​ពាក់ព័ន្ធ​គ្រប់​​ពេល​នឹងម៉ោងធ្វើការ។

ព័ត៌មានជាតិ

យើងខ្ញុំទាំងអស់​គ្នាជា​បុគ្គលិក និងចាងហ្វាងគេហទំព័រខ្មែរឦសានសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះការបាត់បង់​យោធិនស្នេហាជាតិ២០រូបក្នុងពេលបំពេញបេសកម្ម

ខ្ញុំបាទ ចាងហ្វាងគេហទំព័រខ្មែរឦសានព្រមទាំងបុគ្គលិក​ទាំង​អស់​សូម​ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ​ចំពោះ​ការ​បាត់បង់​យោធិនចំនួន២០នាក់ ក្នុង​​ពេល​បំពេញ​បេសកកម្ម​ដើម្បី​បុព្វហេតុការពារ​បម្រើជាតិ​​មាតុភូមិ​យើង​។ យើង​ខ្ញុំទាំងអស់គ្នាសូមបួងសួង​ដល់ដួងវិញ្ញាណក្ខន្ធយោធិន​ទាំង​អស់ ទៅកាន់សុគតិភព ដោយស្ងប់ស្ងាត់កុំបីឃ្លៀងឃ្លាតឡើយ យើងខ្ញុំទាំងអស់គ្នាសូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ​សព​ផង​ដែរ៕  

ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី សោ សារឿន ជាមេបញ្ជាការកងរាជអាវុធហត្ថថ្មី ជំនួសលោកឧត្តម សេនីយ៍ត្រី ថាវ យ៉េន ក្រោមអធិបតីភាពរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញប្រកាសមុខតំណែង មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី

រតនគីរី៖ ពិធីប្រកាសត្រូវបានប្រារព្ធធ្វើឡើងនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី នាព្រឹកថ្ងៃពុធទី២៤ ខែមេសា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុម​​ប្រឹក្សាខេត្ត ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ប្រធានអនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត និងមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទផងដែរ។ យោងតាមប្រកាសរបស់ក្រសួងការពារជាតិ សម្រេចតែងតាំង លោកឧត្តមសេនីយ៍ត្រី សោ សារឿន ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី ជំនួសលោកឧត្តម សេនីយ៍ត្រី ថាវ យ៉េន  ដែលត្រូវទៅទទួលភារកិច្ចថ្មី។ បន្ទាប់ពី ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីមានប្រសាសន៍ស្វាគមន៍ រួចមក ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា បានឱ្យដឹងថា យោងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល​ស្តីពីកំណែទម្រង់កងកម្លាំងប្រដាប់ អាវុធ និងយុទ្ធសាស្ត្រធ្វើកំណែទម្រង់កងយោធពលខេមរភូមិន្ទ៥ឆ្នាំ កងរាជអាវុធហត្ថបានសម្រួចការធ្វើកំណែទម្រង់ឆ្ពោះទៅ ប្រមូលផ្តុំ រៀបរយ, ទំនើបកម្ម និងប្រសិទ្ធភាព។ ឯកឧត្តមបន្តថា ការតែងតាំងដំឡើង […]

ព័ត៌មានសន្តិសុខសង្គម

ស្លាប់មនុស្ស៤នាក់ និងរងរបួស២នាក់ ក្នុងករណីផ្ទះគ្រាប់មីនស្ថិតនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ លោក ងិន សុវិមាន អភិបាលខេត្តស្តីទី និង លោកស្រី វិន ស៊ីធួន អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្ត មណ្ឌល គិរី រួមទាំងអាជ្ញាធរក្រុងសែនមនោរម្យ មន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន សមាជិក សមាជិកាសាខា អនុសាខា និងយុវជនជាច្រើនរូប បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកសម្ភារៈ និងថវិកាមួយចំនួន ចូលរួមរំលែកទុក្ខ និងសោកស្តាយចំពោះគ្រួសារសព ០៤នាក់ ដែលបានស្លាប់ ដោយសារករណីផ្ទុះគ្រាប់មិនទាន់ផ្ទុះ និងរងរបួស ២នាក់ ស្ថិតនៅតំបន់ការពារធនធានធម្មជាតិត្រពាំងទុង ភូមិស្រែអ៉ី សង្កាត់ រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤។ លោក ងិន សុវិមាន អភិបាលខេត្តស្តីទី និងលោកស្រី វិន ស៊ីធួន អនុប្រធានគណៈកម្មាធិការសាខាក្រហមកម្ពុជា ខេត្តមណ្ឌលគិរី បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន […]

ព័ត៌មានសន្តិសុខសង្គម

មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅលើផ្លូវព្រះសុរាម្រឹត (មាត់ទន្លេ) ត្រង់ចំណុចមុខសាលាខេត្តក្រចេះ ស្ថិតក្នុងភូមិក្រចេះ សង្កាត់ក្រចេះ  ក្រុងក្រចេះ

ក្រុងក្រចេះ ៖ នៅវេលាម៉ោង២២:០០នាទីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅលើផ្លូវព្រះសុរាម្រឹត (មាត់ទន្លេ) ត្រង់ចំណុចមុខសាលាខេត្តក្រចេះ ស្ថិតក្នុងភូមិក្រចេះ សង្កាត់ក្រចេះ  ក្រុងក្រចេះ ខេត្តក្រចេះ  រវាងរថយន្តនិងម៉ូតូ (ច្រាស់ទិសគ្នា)បង្កដោយរថយន្តម៉ាកRX.400h ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ2Z.9008 បើកបរដោយឈ្មោះ រុន ចាប ភេទប្រុស អាយុ 31 ឆ្នាំ ទីលំនៅភូមិ ស្រែតាហែន ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ បើកបរក្នុង (ស្ថានភាពស្រវឹង) បើកបរពីទិសខាងត្បូង ទៅទិសខាងជើង លុះមកដល់ចំណុចកើតហេតុខាងលើ បានបុកនឹងម៉ូតូ០១គ្រឿង ម៉ាកឌ្រីមC.125  ពណ៌ខ្មៅ ពាក់ស្លាកលេខក្រចេះ1F.0706 បើកបរដោយឈ្មោះ សាន សុផល ភេទប្រុស អាយុ៣៥ឆ្នាំ (របួសស្រាល)  និងអ្នករួមដំណើរឈ្មោះ ឈឹង ស្រីរ៉ាន់  អាយុ៤២ឆ្នាំ ត្រូវជាប្រពន្ឋ (របួសធ្ងន់) និងឈ្មោះ សាន កក្កដា ភេទស្រី អាយុ […]

ព័ត៌មានជាតិ

កម្លាំងអធិការដ្ឋាន​នគរបាលស្រុកឆ្លូង បានឃាត់ខ្លួនយុវជនចំនួន៦នាក់ ដែលបានបង្ហោះវីឌីអូ បង្ហោះម៉ូតូយ៉ាងអាណាធិបតេយ្យនៅក្នុងបណ្តាញសង្គម

ក្រចេះ ៖ កាលពីថ្ងៃអាទិត្យ ទី០៧ ខែមេសា ឆ្នាំ២០២៤ មានគណនីហ្វេសប៊ុកឈ្មោះ kL Zin បានបង្ហោះវីឌីអូពីសកម្មភាពក្មេងទំនើងមួយក្រុមចរាចរណ៍អនាធិបតេយ្យ (បង្ហោះម៉ូតូ) ក្រោយពីបានទទួលបទបញ្ចា នឹងមានការណែនាំពីលោក ឧត្តមសេនីយ៍ស្នងការ កម្លាំងអធិការដ្ឋាននគរបាលស្រុកឆ្លូង បានសហការជាមួយកម្លាំងព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការស្រាវជ្រាវកំណត់អត្តសញ្ញាណមុខសញ្ញា ពាក់ព័ន្ធករណីបង្ហោះម៉ូតូ បានចំនួន០៦នាក់។ យោងតាមរបាយការណ៍ពីលោកឧត្តមសេនីយ៍ស្នងការ កម្លាំងអធិការដ្ឋាននគរបាលស្រុកឆ្លូង បាន​ប្រាប់​ឱ្យដឹងថា កងកម្លាំងយើង​បាន​សហការជាមួយ​កង​កម្លាំង​ព្រហ្មទណ្ឌកម្រិត​ស្រាល​នឹង​បាន​កំណត់​អត្តសញ្ញាណ​មុខ​សញ្ញា​ដែល​ពាក់​ព័ន្ធចំនួន​០៦នាក់​រួមមាន ១.ឈ្មោះ ហ៊ាង ស៊ាងហាក់ ភេទប្រុស ជនជាតិខ្មែរ អាយុ១៦ ឆ្នាំ ទីលំនៅភូមិ ឈើទាលភ្លោះលើ ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ ជាអ្នកបង្ហោះម៉ូតូ ២.ឈ្មោះ វ៉ាន់ គង្គា ភេទប្រុស ជនជាតិ ខ្មែរអាយុ១៧ ឆ្នាំ ទីលំនៅភូមិ ព្រែកចំឡាក់ ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ អ្នកអង្គុយពីក្រោយ ៣.ឈ្មោះ ហេង វ៉ាន់   ភេទប្រុស ជនជាតិ ខ្មែរអាយុ១៥ […]

ព័ត៌មានជាតិ

មន្ត្រីនគរបាលម្នាក់បានកាប់យុវជនម្នាក់ជាជនជាតិចារ៉ាយ បណ្តាលឱ្យរបួសធ្ងន់ ត្រូវបានចាប់ខ្លួនហើយ

រតនគិរី៖ កម្លាំងសមត្ថកិច្ចស្រុកអូរយ៉ាដាវ បានឃាត់ខ្លួនមន្ត្រីនគរបាលម្នាក់ក្រោយ យកកាំបិតកាប់ជនរងគ្រោះបណ្តាលឱ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង ១៧៖៣០ នាទីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ នៅភូមិភិ ឃុំសេសាន ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ ប្រភពពីមន្ត្រីស្រុកអូរយ៉ាដាវបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ សេវ សារឿន អាយុ ២១ឆ្នាំ ជនជាតិចារ៉ាយ មុខរបរកសិករ និងជនសង្ស័យមានឈ្មោះ ធី សិទ្ធិ អាយុ៣៧ឆ្នាំ មុខរបរជាមេប៉ុស្តិ៍លេខ៥០៩ ភូមិភិ ចំណុះវរសេនាតូចការពារព្រំដែនគោក លេខ៦២៣ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី។ យោងតាមសមត្ថកិច្ចមូលដ្ឋានបានប្រាប់ឱ្យដឹងដែរថា មុនពេលកើតហេតុ ជនរង គ្រោះ បានធ្វើដំណើរមកពីចំការដោយម៉ូតូ ហើយក៏អស់ប្រេងសាំងនៅចំណុចកើត ហេតុ ខាង លើ ស្រាប់តែមេប៉ុស្តិ៍ក៏បានធ្វើដំណើរមកដល់ក្នុងស្ថានភាពស្រវឹង នឹងបាន សួរនាំរួច ខ្លះៗបន្តិចក្រោយស្រាប់តែយកកាំបិតពីជនរងគ្រោះកាប់ជនរងគ្រោះវិញបណ្តាលឱ្យរងរបួសត្រង់ក្បាល។ដោយឃើញស្ថានភាពមិនស្រួល, ជនរងគ្រោះបានរត់គេចខ្លួន ចូល​ទៅសម្ងំក្នុងព្រៃបន្សល់ទុកម៉ូតូ គ្រាប់ស្វាយចន្ទី១ថង់ និងកាំបិត១នៅកន្លែងកើតហេតុ។ ក្រោយមកជនបង្កបានហៅមន្ត្រីប៉ុស្តិ៍ដែលត្រូវជាកូនចៅឈ្មោះ ហាក់ ធារ័ត្ន មកជួយ​យកសម្ភារទៅរក្សាទុកនៅកន្លែងរបស់ខ្លួន។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួន ជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកអូរយ៉ាវ ដើម្បីស៊ើបអង្កេតស្រាវ​ជ្រាវចាត់ការនីតិវិធីបន្ត […]

ព័ត៌មានជាតិ

រាជរដ្ឋាភិបាលនឹងដាក់ឱ្យអនុវត្តកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារមានបណ្ណសមធម៌ ចាប់ពីខែមេសា ឆ្នាំ២០២៤

ភ្នំពេញ៖  រាជរដ្ឋាភិបាលកម្ពុជា តាម រយៈក្រសួង៣ គឺក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងផែនការ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដាក់ឱ្យអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ឬជំនួយសង្គម សម្រាប់គ្រួសារមានបណ្ណសមធម៌ នៅក្នុងខែមេសា ឆ្នាំ២០២៤ នេះ។ គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី០២ ខែ មេសា ឆ្នាំ២០២៤ នៅសណ្ឋាគារភ្នំពេញ ក្លឹបអ្នកកាសែតកម្ពុជា បានរៀបចំសន្និសីទ សារព័ត៌មានមួយ ស្តីពី “ជំនួយសង្គមសម្រាប់ គ្រួសារមានបណ្ណសមធម៌” ដោយបានអញ្ជើញ វាគ្មិន ចំនួន៣រូប រួមមាន លោកបណ្ឌតិ ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាគាំពារសង្គម (តំណាងស្ថាប័នសម្របសម្រួល រៀបចំ និងដាក់ឱ្យអនុវត្តគោលនយោបាយ រៀបចំនិងអនុវត្តកម្មវិធី), លោក ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផែនការ នៃក្រសួងផែនការ (តំណាងស្ថាប័នប្រតិបត្តិករក្នុងការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ) និងលោកជួរ រតនៈ អគ្គនាយករង នៃមូលនិធិជាតិជំនួយសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (តំណាងស្ថាប័នប្រតិបត្តិករ […]

ព័ត៌មានជាតិ

លោក សៅ សុខា ប្រធានគណៈកម្មការជាតិបង្ក្រាបបទល្មើសធនធានធម្មជាតិ​បាន​នាំកម្លាំង​ចុះ​បង្ក្រាបការទន្ទ្រានយកដីរដ្ឋ​នៅខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី៖ ឯកឧត្ដមនាយឧត្ដមសេនីយ៍ សៅ សុខា ប្រធាន​គណៈកម្មការ​ជាតិ​បង្រ្កាបបទល្មើសធនធានធម្មជាតិ បានដឹកនាំកម្លាំងចម្រុះ គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ​ចុះត្រួតពិនិត្យការទន្ទ្រានយកដីរដ្ឋក្នុងទំហំធំមហាសាលលាតសន្ធឹងលើដែនជម្រកសត្វព្រៃភ្នំណាមលៀរ ភូមិសាស្ត្រស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។ នៅក្នុងកិច្ចប្រជុំជាមួយកម្លាំងជំនាញពាក់ព័ន្ធនៅសាលាខេត្តមណ្ឌលគិរី នៅរសៀលថ្ងៃ២៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្ដមនាយឧត្ដមសេនីយ៍ សៅ សុខា បានដាក់បទបញ្ជាម៉ឺងមាត់ឲ្យមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ទាំងថ្នាក់ខេត្ត និងថ្នាក់ក្រសួងស្ថាប័នរៀងៗខ្លួន ត្រូវស្រាវជ្រាវវែកមុខរកមេខ្លោង មេខ្យល់ ដែលបំផុសឲ្យមានការកាប់ទន្ទ្រានយកដីរដ្ឋក្នុងទ្រង់ ទ្រាយច្រើនបែបនេះ ហើយប្រសិនរកឃើញថាមានមន្ត្រីរាជការ ឬកងកម្លាំង មានការពាក់ព័ន្ធ ត្រូវមានវិធានផ្លូវច្បាប់ ទោះបីមន្ត្រីរបស់ខេត្តមណ្ឌលគិរី ឬមន្ត្រីនៅរាជធានីភ្នំពេញក៏ដោយ ។ ឯកឧត្ដមនាយឧត្ដមសេនីយ៍ សៅ សុខា បានបញ្ជាឲ្យកម្លាំងជំនាញ​ទាំងអស់​សហ​ការ​គ្នាកំណត់ទំហំជាក់ស្ដែងនៃការទន្ទ្រានយកដីរបស់រដ្ឋគ្រប់ក្រុងស្រុកក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី ពិសេសគឺនៅដែនជម្រកសត្វព្រៃភ្នំណាមលៀរ ដែលលាតសន្ធឹងលើស្រុក​ពេជ្រាដា និងស្រុកអូររាំង ។ ឯកឧត្ដមបន្តថា ស្រង់ទិន្និន័យឲ្យបានច្បាស់លាស់ ប្រសិនប៉ះប្រជាពលរដ្ឋដែលគ្មានដីធ្លីពិតប្រាកដមែន នឹងមានការលើកលែង ប៉ុន្តែបើមានមេខ្លោងដោយការប្រើប្រាស់រូបភាព ជនចំណាក់ស្រុកពីខេត្តដទៃ​មកទន្ទ្រានយកដីនៅមណ្ឌលគិរីគឺត្រូវឃាត់ខ្លួន ។ ឯកឧត្ដមប្រធានគណៈកម្មការជាតិបង្រ្កាបបទល្មើសធនធានធម្មជាតិបញ្ជាក់ថា ឯក​ឧត្ដមនឹងសុំគោលការណ៍ប្រមុខរាជរដ្ឋាភិបាល ដើម្បីផ្ដល់ជូនដីធ្លីទៅអ្នកក្រលំបាក​គ្មានដីពិតប្រាកដ មិនអនុញ្ញាតឲ្យដីធ្លីទាំងនេះធ្លាក់លើដៃមនុស្សមួយក្រុមឡើយ ។ ហើយសូមមន្ត្រីជំនាញ ពិសេសគឺមន្ត្រីបរិស្ថាន និងកសិកម្ម ត្រូវអនុវត្ត​កិច្ចការងារ​នេះឲ្យមានប្រសិទ្ធិភាព ដោយមានកម្លាំងអាវុធហត្ថ […]

ព័ត៌មានជាតិ

ឃាត់ខ្លួនជនជាតិវៀតណាម២៦នាក់ និងបានរឹបអូសសម្ភារ គ្រឿងចក្រជាច្រើនគ្រឿងដែលធ្វើសកម្មភាពជីករ៉ែមាសខុសច្បាប់នៅតំបន់ឧទ្យានកន្ទុយនាគខេត្តរតនគិរី

រតនគីរី៖ កម្លាំងចម្រុះខេត្តរតនគីរីដឹកនាំដោយលោកម៉ា វិត្រ អភិបាលរងខេត្ដសម្របសម្រួលនិតិវិធីដោយព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ បាននាំកម្លាំងចុះទៅធ្វើការឃាត់ខ្លួនជនអន្តោប្រវេសន៍វៀតណាមបានចំនួន២៦នាក់ រួមនិងសម្ភារគ្រឿងចក្រជាច្រើនគ្រឿងសង្ស័យលួចធ្វើសកម្មភាពជីកកកាយយករ៉ែមាសខុសច្បាប់។ យុទ្ធនាកាបង្ក្រាបជនអន្តោប្រវេសន៍វៀតណាមជីកយករ៉ែមាសខុសច្បាប់នោះធ្វើឡើងកាលពីថ្ងៃទី៧ខែមីនាឆ្នាំ២០២៤ អមដោយកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទរួមនិងមន្ត្រីឧទ្យានជាតិ មន្ត្រីរ៉ែនិងថាមពលខេត្ត មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្ត អភិបាលស្រុកតាវែងរួមនិងមន្ត្រីពាក់ព័ន្ធមួយទៀត ដោយប្រើប្រាស់អស់ពេលចំនួន៤ថ្ងៃទើបធ្វើកិច្ចការនោះបានជោគជ័យ។ រហូតមកដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ ជនសង្ស័យទាំង២៦នាក់ត្រូវបានកម្លាំងចម្រុះផ្ញើទុកជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកអណ្ដូងមាស ដើម្បីសាកសួរនិងបន្តសំណុំរឿងបញ្ជូនខ្លួននិងភស្ដុតាងទៅសាលាដំបូងខេត្ត ចំណែកគ្រឿងចក្រជាច្រើនគ្រឿងដែលប្រព្រឹទ្ធបទល្មើសជីយករ៉ែមាសខុសច្បាប់នោះបានរក្សាទុកនៅនឹងកន្លែងនោះដដែល។ នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ អ្នកយកព័ត៌មានយើងបានព្យាយាមសួរទៅមន្រ្តីពាក់ព័ន្ធមួយចំនួនទៀតដើម្បីជួយពន្យល់ពីករណីឃាត់ខ្លួនជនអន្តោប្រវេសន៍វៀតណាមទាំង២៦នាក់នោះ តែពុំមានមន្ត្រីណាបានឆ្លើយប្រាប់នោះទេគឺគ្រាន់តែបានបញ្ជាក់ថាកំពុងធ្វើការស្រាវជ្រាវ។ ដោយឡែកលោក កែវ ភក្តី ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យឱ្យអយ្យការអមសាលាដំបូងខេត្តលោកបានប្រាប់អ្នកយកព័ត៌មានយើងថា ពាក់ព័ន្ធនិងកាឃាត់ខ្លួនជនជាតិវៀតណាមចំនួន២៦នាក់នោះ គឺមន្ត្រីប៉ូលីសអន្ដោប្រវេសន៍កំពុងបន្ដសាកសួរដើម្បីបង្កសំណុំរឿងចាត់ការតាមនិតិវិធីហើយ។ ពាក់ព័ន្ធក្នុងរឿងជនជាតិវៀតណាមចំនួន២៦នាក់នេះដែរ ប្រជាពលរដ្ឋ និងមន្ត្រីមួយចំនួនបានទទួចសុំឱ្យក្រសួងពាក់ព័ន្ធជាពិសេសក្រសួងបរិស្ថានមេត្តាបើកការស៊ើបអង្កេតឱ្យបានស៊ីជម្រៅផង ព្រោះថាជនអន្តោប្រវេសន៍ទាំងអស់នោះបើគ្មានការឃុំឃិតគ្នាជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ត្រីស្នាក់ការ បរិស្ថាននោះទេ ពួកគេក៍មិនហ៊ាននាំគ្រឿងចក្រជាច្រើនគ្រឿងចូលព្រៃឧទ្យានជាតិ និងធ្វើសកម្មភាពកាយយករ៉ែជាច្រើនថ្ងៃខែបានរលូនបែបដែរ៕ ចំពោះករណីខាងលើនេះអង្គភាពខ្មែរឦសានយើងខ្ញុំនៅតែរង់ចាំមើលចំណាត់ការលើជនជាតិវៀតណាមទាំង២៦នេះថា តើមានចំណាត់ការបែបណា? ហើយអង្គភាពយើងខ្ញុំនៅតែរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីដែលពាក់ព័ន្ធគ្រប់ពេល និងម៉ោងធ្វើការ។

ព័ត៌មានជាតិ

ផ្សារបានលុង ខេត្តរតនគិរី នៅតែបន្តឱ្យ​បងប្អូនជនជាតិដើមភាគតិចបង់ភាស៊ី បើទោះ​ជាគោលការណ៍​ច្បាប់វិនិយោគបានដាក់ហាមមិនឱ្យ​យក​ភាស៊ីក៏ដោយ!

រតនគិរី៖ រហូតមកទល់បច្ចុប្បន្ននេះ អ្នកវិនិយោគផ្សារបានលុងខេត្តរតនគិរី នៅតែ​បន្ត​ទារយកលុយភា​ស៊ី ពីបងប្អូនជនជាតិដើមភាគតិចលក់បន្លែនៅរោងខាងមុខផ្សារបាន​លុង ដែលអតីតអភិ​​បាល​ខេត្ត​បានសាងសង់​សម្រាប់​ពួកគាត់ដាក់លក់បន្លែកសិកម្ម​ដែលពួកគាត់ដាំដោយមិនចាំបាច់ឱ្យបង់លុយក៍ដោយ។ គួររំឮកផងដែរថា កាលពីឆ្នាំ២០២១ អតីតអភិបាលខេត្តរតនគិរីបាន​សម្រេច​កសាង​រោង​ដែកមួយខ្នងនៅខាងមុខផ្សារបានលុងក្បែរស្នាក់ការផ្សារ មានទំហំប្រហែល១៨ម៉ែត្រ​គុណ​៤០ម៉ែត្រ សង់នៅលើដីរបស់រដ្ឋ ទំហំ ៥៤ម៉ែត្រ គុណនិង១១០ម៉ែត្រ ស្ថិតនៅខាង​មុខផ្សារបានលុង ដើម្បីសម្រួលដល់បងប្អូនជនជាតិដើមភាគតិចបានលក់បន្លែបង្ការ​តាមកញ្រ្ចែង និងកាផា ដោយមិនឱ្យពួកគាត់បង់លុយភាស៊ីអីនោះទេ។ យោង​តាម​ប្រភព​ពីស្ត្រីជនជាតិទំពួនម្នាក់បានរៀបរាប់​ប្រាប់​អ្នកសារព័ត៌មានយើងថា ស្ពៃ និងត្រសក់ដែលនាងកំពុងដាក់លក់នៅលើកម្រាលកៅស៊ូផ្ទាល់ដីនោះ គឺជាបន្លែ​ធម្មជាតិឪពុកនាងជាអ្នកដាំដុះបានក្រោយពីទំនេរពីការធ្វើស្រែចំការ ហើយបន្លែនិង​ត្រសក់ទាំងនេះ បើទោះ​ជាលក់អស់ ឬមិនអស់ក៍ដោយ គឺត្រូវតែបង់លុយថ្លៃអនាម័យ​ចំនួន១.០០០រៀល និងថ្លៃភ្លើងចំនួន១.៥០០រៀលសរុបទាំងអស់ចំនួន២.៥០០រៀល​ក្នុងមួយថ្ងៃ។ ប្រភពពីបងប្អូនជនជាតិដើមជាច្រើននាក់ក៏​បាន​ប្រាប់​មកអង្គភាព​យើងដឹងដូចៗគ្នា​ដែរ​ថា ពួកគាត់សុទ្ធតែបានបង់ថ្លៃអនាម័យ និងថ្លៃភ្លើងដូចគ្នាទាំងអស់ ពេលខ្លះពុំ​ទាន់​បាន​ដាក់កាផាបន្លែចុះផង​ក៏​មកទារភាស៊ីបាត់ទៅហើយ បើមិនទាន់មានលុយបង់ទេក៏​ប្រាប់​ឱ្យ​ពួកគាត់ខ្ចីលុយអ្នកផ្សេងសិនដើម្បីបង់ឱ្យគេ ប្រសិនបើបង់លុយយឺតយូរតែបន្ដិត អ្នក​ទារភាស៊ីនោះមកជំរិញទារដោយរករឿងដេញមិនឱ្យលក់ដូរបានស្រួលនោះទេ។ លោក ហេង ដារ៉ា ប្រធានផ្សារធ្លាប់​បាន​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មានដោយខ្លីថា ថ្លៃ​អនាម័យឱ្យយកតែ៥00រៀល ហើយបើអ្នកលក់ពេលយប់ត្រូវបង់ថ្លៃភ្លើង៥00រៀល​សរុបតែ១.០០០រៀលប៉ុណ្ណោះ ហើយ​ករណីខាងលើនេះចាំលោកសួរនាំសិន រហូត​មកទល់ពេលនេះលោកនៅ​តែ​បន្ត​យក​ភាស៊ី​ពី​បងប្អូនជនជាតិដើមភាគតិចដដែល ហើយយកលើស១០០០រៀលទៀត។ អង្គភាព​របស់​យើង​ខ្ញុំ​ក៏​បាន​សាកសួរទៅ លោក ហេង ដារ៉ា ប្រធានក្រុមហ៊ុន​វិនិយោគ​ផ្សារ​បានលុងម្តងទៀត លោកបានប្រាប់ឱ្យដឹងតាមទូរស័ព្ទដោយទទួលស្គាល់ថា អ្នក​ទារ​​ភាស៊ីនៅផ្សារជនជាតិនោះគឺជាកូនចៅរបស់លោកពិតមែន ហើយលោកឱ្យយកថ្លៃ​អនាម័យតែ៥០០រៀល និងថ្លៃភ្លើង៥០០រៀលសរុបតែ១.០០០រៀលទេ ហើយរឿង​ទារ​ភាស៊ីពីបងប្អូនជនជាតិលក់បន្លែយកដល់ចំនួន២៥០០រៀលនោះចាំលោកសួរក្មេងៗសិន ចំណែកថ្លៃភ្លើងគឺពួកគាត់បានស្មើសុំឱ្យតដើម្បីបំភ្លឺផ្សារហើយ​ពួកគាត់បង់ថ្លៃភ្លើងចូល​រដ្ឋ​តើមិនមានខុសសៀវភៅបន្ទុកទេ។ លោក […]

ព័ត៌មានសន្តិសុខសង្គម

២ខែ ដើមឆ្នាំ២០២៤ សមត្ថកិច្ចបង្ក្រាប ល្បែង ខុសច្បាប់៣០០ទីតាំង ឃាត់ខ្លួនមនុស្ស ជិត៥០០នាក់

ភ្នំពេញ ៖ លោក ទូច សុឃៈ (សុខៈ) អ្នកនាំ ពាក្យរងក្រសួងមហាផ្ទៃបានបញ្ជាក់ថា គិតពី ថ្ងៃទី១ ខែមករា  ដល់ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ សមត្ថកិច្ចក្រសួងមហាផ្ទៃ បានបង្ក្រាបល្បែង ស៊ីសងខុសច្បាប់ ចំនួន៣០០ទីតាំង លើ១៩រាជធានីខេត្ត ដោយឃាត់ខ្លួន មនុស្សសរុបចំនួន៤៩៦នាក់។  ក្នុងចំណោម ទាំង៣០០ទីតាំង សមត្ថកិច្ចនគរបាលបាន ចាត់វិធានការច្បាប់ចំនួន៦៩ទីតាំង លើ១៥រាជធានី-ខេត្ត ពោលគឺកសាងសំណុំរឿងតាមនីតិវិធី ដើម្បីបញ្ជូនទៅកាន់តុលាការ ដែលមានជនសង្ស័យ១៩៤នាក់ផងដែរ។ លោក ទូច សុឃៈ អះអាងថា ក្នុងចំណោម៦៩ទីតាំងដែលបញ្ជូនទៅតុលាការនេះ ក៏មាន Game Online ខុសច្បាប់ចំនួន១ទីតាំង និងឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់។ ការលេងល្បែងភ្នាល់តាម Internet ជ្រកក្រោមផ្លាកអាជីវកម្ម ឬអាជ្ញាប័ណ្ណចំនួន៧ទីតាំង ឃាត់ខ្លួនជនសង្ស័យចំនួន៣១នាក់។ ក្រៅពីនេះ មានល្បែងផ្សេងៗដែលកើតតាមមូលដ្ឋានចំនួន៦១ទីតាំង ដោយឃាត់ខ្លួនជនសង្ស័យចំនួន១៥៧នាក់។

ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចឃាត់ខ្លួនជនជាតិកូរ៉េ ២នាក់ប្តីប្រពន្ធ ដែលប៉ុនប៉ងដឹកជញ្ជូនគ្រឿងញៀនពីកម្ពុជាទៅកូរ៉េខាងត្បូង ដោយរឹបអូសបានថ្នាំញៀនជាង ២គីឡូក្រាម

រាជធានីភ្នំពេញ៖ សមត្ថកិច្ចគយ និងរដ្ឋាករ ប្រចាំអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានសហការជាមួយកម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន ដោយមានការ សម្រប សម្រួលពីឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ឃាត់ខ្លួន​អ្នកដំណើរចំនួន ២នាក់ ប៉ុនប៉ងដឹកជញ្ជូនគ្រឿងញៀន តាមជើងយន្តហោះ​ពីកម្ពុជា​ទៅកាន់ប្រទេសកូរ៉េខាងត្បូង។ ការបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ ដោយឃាត់ខ្លួនជនល្មើស ២នាក់ គឺឈ្មោះ Kim jangeun ភេទប្រុស ជនជាតិកូរ៉េ (ប្ដី) និងឈ្មោះ Lee hyeran  ភេទស្រី ជន​ជាតិកូរ៉េ (ប្រពន្ធ)។ ចំណែកថ្នាំញៀន ដែលឃាត់យកបានរួមមាន៖ សារធាតុញៀនប្រភេទ មេតំហ្វេតាមីន (ICE) ទម្ងន់ ១២៩០.៧៩ក្រាម (ប្ដី) និងសារធាតុញៀនប្រភេទ កេតាមីន(Ketamine) ទម្ងន់ ៩៨៧.៤២ក្រាម (ប្រពន្ធ)។ សរុបទម្ងន់ ២២៧៩.២១ក្រាម (២គីឡូក្រាម និង​២៧៩,២១ក្រាម)។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ បានកសាងសំណុំ​រឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី៕

ព័ត៌មានជាតិ

ភាពទីទាល់ក្រទើបធ្វើឱ្យ​បងប្អូនប្រជាពលរដ្ឋជនជាតិភាគតិចបាននាំគ្នាផ្សងគ្រោះថ្នាក់ជីកដី​រុករកត្បូងយ៉ាងជ្រៅយកលក់​ឱ្យឈ្មួញ ថៅកែ និងឧកញ៉ា ដែលមិនស្របច្បាប់រួមជាមួយអាជ្ញាធរពាក់ព័ន្ធ​ខេត្តរតនគិរីបើកដៃពេញទំហឹង

  រតនគិរី៖ កាលពីថ្ងៃទី ២៧ ខែកុម្ភះ ឆ្នាំ ២០២៤ បងប្អូនប្រជាពលរដ្ឋជន ជាតិដើម ភាគតិច​ទាំងប្រុសស្រីក្មេងចាស់ជាច្រើននាក់ កំពុងតែជីកដីរុករករ៉ែត្បូងធម្មជាតិ ស្ថិតនៅភូមិកបត្រំ ឃុំទីងចាក់ ស្រុកបរកែវ ខេត្តរតនគិរី ក្នុងនិយាមកាមលេខ           48P 72 81 08 15 14 74 5 ។ កាលពីថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០២៤ សារព័ត៌មានយើងខ្ញុំបានចុះទៅ​ដល់​ទីតាំងដែល​ប្រជា​ពលរដ្ឋ​​កំពង់​រីករុករ៉ែធម្មជាតិ​នោះផ្ទាល់ ហើយក៏​បានផ្តិតយករូបភាពខ្លះ ហើយក៏​បាន​សាកសួរ​ទៅ​ប្រជា​ពរដ្ឋ​កំពង់ជីករុករ៉ែនោះពួកគាត់បានប្រាប់​មក​អង្គភាព​យើង​ខ្ញុំថា ពួកគាត់ត្រូវបានកុងសែចំនួនពីរនាក់ បាន​​ហៅ​មកឱ្យជីកត្បូង​ដើម្បី​លក់ឱ្យពួកគេ ទី1- ឈ្មោះ លាវ សាយ កុងសែទិញត្បូងដុះស្លែប្រចាំនៅស្រុកបរកែវ និង ទី2-  ឈ្មោះ រម៉ាម ព្រោង បច្ចុប្បន្នជានគរបាលប្រចាំនៅអធិការនៃអធិការដ្ឋាននគរបាលស្រុកបរកែវ។ ពួកគាត់បានបន្តទៀតថា កុងសែដែលប្រចាំការនៅកន្លែងជាប់លាប់ជារៀងរាល់ថ្ងៃ នោះឈ្មោះ លាវសាយ ហើយគាត់បានឱ្យលុយក្នុងម្នាក់ចំនួន មួយម៉ឺនរៀលបន្ថែម ពីលើតម្លៃទិញត្បូងរាល់ថ្ងៃ ទោះបី​ជាជីកបានត្បូង ឬមិនបានក៏ដោយ។ នៅថ្ងៃដដែលនោះដែរ លោក […]

ព័ត៌មានអន្តរជាតិ

អាហ្វ្រិក​ខាងត្បូង ថា​មិនអាច​ធានា​សុវត្ថិភាព​សម្រាប់​ដំណើរ​ទស្សនកិច្ច​លោក ពូ​ទីន បានទេ ដោយសារ​ដីកាចាប់ខ្លួន ICC

អាជ្ញាធរ​អាហ្វ្រិក​ខាងត្បូងថា​ មិនអាច​ធានា​សន្តិសុខ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​រុស្ស៊ី​លោក ​វ្ល៉ា​ឌី​មៀ ពូ​ទីន ទៅកាន់​សាធារណរដ្ឋ​នេះ​បានទេ ដោយសារតែ​ដីការចាប់ខ្លួន​ចេញ​ដោយ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) សម្រាប់​ប្រមុខរដ្ឋ​រុស្ស៊ី​។ នេះ​បើ​យោងតាម​ឯកអគ្គរដ្ឋទូត​អាហ្វ្រិក​ខាងត្បូង​ប្រចាំ​នៅ​ប្រទេស​រុស្ស៊ី លោក Mzuvukile Jeff ។​ លោក Mzuvukile បាន​និយាយថា យើង​នឹងមិន​ផ្លាស់ប្តូរ​ច្បាប់​របស់​យើង​សម្រាប់​គោលបំណង​របស់​បុគ្គល​ម្នាក់​នោះទេ​ ខ្ញុំ​គិតថា​ វា​មាន​សារៈសំខាន់​សម្រាប់​ពួកយើង​។ គួរ​បញ្ជាក់ថា នៅ​ថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២៣ ស្ថាប័ន ICC បានចេញ​ដីកាចាប់ខ្លួន​ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin និង​ស្នងការ​ប្រធានាធិបតី​រុស្ស៊ី សម្រាប់​សិទ្ធិ​កុមារ Maria Lvova-Belova ដោយ​ចោទប្រកាន់ថា​ពួកគេ​ទទួលខុសត្រូវ​ចំពោះ​ការ​និរទេស​កុមារ​អ៊ុយ​ក្រែ​ន​ដោយ​ខុសច្បាប់​៕  

ព័ត៌មានជាតិ

សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស យាងសោយព្រះទីវង្គត នៅវេលាម៉ោង៥៖៤០នាទីល្ងាច ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងព្រះជន្មាយុ៩៣ព្រះវស្សា

ភ្នំពេញ៖ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស យាងសោយព្រះទីវង្គត នៅវេលាម៉ោង ៥៖៤0នាទីល្ងាច ថ្ងៃច័ន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងព្រះជន្មាយុ ៩៣ព្រះវស្សា ដោយព្រះជរាពាធ នៅមន្ទីរពេទ្យកាលម៉ែត្រ។ ព្រះសពរបស់ព្រះអង្គ បាននឹងកំពុងរៀបចំនៅវត្តវត្តឧណ្ណាលោម រាជធានីភ្នំពេញ៕

ព័ត៌មានជាតិ

សម្តេច​តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីបានអញ្ជើញ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៥

​ថ្ងៃ​អាទិត្យ ទី២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន​សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​អញ្ជើញ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៥ នៅ​​​ការិយាល័យ ៣០០១ មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ ហ៊ុន សែន ខេត្ត​កណ្តាល​។​ ​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នេះមាន​គណបក្សនយោបាយ​ចំនួន​៤ បាន​ចូលរួម​ប្រកួតប្រជែង ក្នុងនោះ​រួមមាន​៖ គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ហ្វ៊ុន​ស៊ីនប៉ិច គណបក្ស​កម្លាំង​ជាតិ និង​គណបក្ស​ឆន្ទៈ​ខ្មែរ​។​ ​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៥ ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤ រួមមាន​៖ សមាជិក​រដ្ឋសភា​ក្នុង​តំណែង​ចំនួន ១២៥​រូប សមាជិក​ក្រុមប្រឹក្សា​ឃុំ​/​សង្កាត់​ក្នុង​តំណែង​ចំនួន ១១,៦២២ សរុប ១១,៧៤៧​រូប ស្រី ២,៥៨៤​រូប​៕

ព័ត៌មានសន្តិសុខសង្គម

ព្រោះតែឥទ្ធិពលគ្រឿងញៀនបានធ្វើឱ្យ​បុរសម្នាក់សុំលុយម្តាយទិញថ្នាំមិនបានបែកថ្នាំដុត​ផ្ទះម្តាយរបស់ខ្លួនឆេះគ្មានសល់ស្ថិតនៅក្នុងភូមិដីសម្បទានកាកុត ឃុំសំបុក ស្រុកចិត្របូរី ខេត្តក្រចេះ

ក្រចេះ៖ នៅថ្ងៃ២៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវេលាម៉ោងប្រហែល ៣ និង៤៥នាទីល្ងាច​មានករណី​ភ្លើង​ឆេះផ្ទះរបស់ប្រជាពលរដ្ឋដែលបណ្តាលមកពី​កូនប្រុសរបស់គាត់ បែកថ្នាំដុតផ្ទះឆេះគ្មានសល់​ ខណៈ​ពេលដែលម្តាយ បានទៅបេះផ្លែចន្ទី​នៅចំការ​ក្រោយផ្ទះ។ បើយោងតាមការរៀបរាប់​របស់អ្នកស្រី វិត យ៉េ ត្រូវជាម្តាយបុរសដែលបាន​ដុតផ្ទះ​នោះថា មុនពេលកើតហេតុ​គាត់​បាន​ឮ​កូន​ប្រុស​របស់គាត់​រអ៊ូតិចៗថា គាត់ចាស់​ហើយមិចមិនឆាប់​ស្លាប់​ឱ្យផុតៗទៅ គាត់​ឮដូច្នេះ​គាត់ខ្ជិល​នៅ​ស្តាប់​ក៏​ចុះ​ទៅ​បេះ​ផ្លែស្វាយចន្ទីនៅចំការក្រោយផ្ទះទៅ ក្រោយមក​ក៏​មាន​ក្មេង​រត់​ទៅ​ប្រាប់​គាត់​ថា  ផ្ទះ​របស់​គាត់​ឆេះ​អស់ហើយ គាត់​ក៏​រត់​មកមើលតែ​មិនទាន់​ភ្លើង​បាន​ឆាបឆេះ​ផ្ទះ​របស់​    គាត់​គ្មានសល់។ គាត់​បានបន្តថា ភ្លើងឆេះគ្មានសល់អីទេគឺសល់​តែខោអាវ​មួយចង្កេះ​ដែល​គាត់​ពាក់នៅ​នឹងខ្លួន​នេះឯង គាត់​បាន​ប្រាប់​ទាំងទឹកភ្នែកថា ឱ្យគាត់រំពឹងអីទៀតបើរាល់ថ្ងៃនេះគាត់រកព្រឹកខ្វះល្ងាច​ចិញ្ចឹម​កូន​ប្រុស​របស់គាត់ឈ្មោះ ស៊្រុន បូរ៉ា អាយុ២៦ឆ្នាំ មិនចង់គ្រប់ផងហើយកូនគាត់​ញៀនថ្នាំខ្លាំងទៀត  ម្យ៉ាង​គាត់​ជា​ស្ត្រីម៉េម៉ាយ​ផង។ ប្រភព​ពី​ប្រជាពលរដ្ឋដែលរស់នៅ​ជុំវិញ​ផ្ទះ​របស់​អ្នកស្រី វិត យ៉េ បាន​ប្រាប់​សារព័ត៌មាន​យើង​ថា កូន​របស់​គាត់​ញៀនថ្នាំយូរហើយៗ​រូបគេតែងតែ​ធ្វើ​ឱ្យ​អ្នកជិតខាង​ភិតភ័យជា​រៀង​រាល់ថ្ងៃ។ ប្រភព​បាន​បន្តថា ម្តាយ​របស់​គាត់​​បារម្ភដែរ​តែ​ធ្វើម្តេច​បើ​គាត់​គ្មាន​លទ្ធ​ភាព​បញ្ជូនកូន​គាត់​ទៅ​មណ្ឌល​កែ​ប្រែ​ ព្រោះ​គាត់​ធ្លាប់​ចង់​ឱ្យ​កូន​គេ​ចាប់​ទៅ​មណ្ឌល​កែប្រែតែ​គាត់​ប្រាប់​ថា គេយកក្នុងមួយ១០០ដុល្លារ​ទើប​គាត់​មិនអាចបញ្ជូន​កូនគាត់​ទៅបាន។ អ្នកស្រី វិត យ៉េ បានសុំឱ្យមហាជនក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ជាន់ថ្នាក់ និង​សប្បុរសជនមេត្តាជួយគាត់ផង ព្រោះរាល់ថ្ងៃនេះ​គាត់ក្រណាស់ជីវភាពខ្វះខាត​រកព្រឹកខ្វះល្ងាច ហើយគាត់សុំសំណូមពរដល់អាជ្ញាធរ និងក្រសួង​មានសមត្ថកិច្ច​មេត្តាចាត់វិធានការចំពោះកូនប្រុសគាត់ដែលបែកថ្នាំនេះ បើពុំដូច្នោះទេថ្ងៃក្រោយនឹង​មានគ្រោះថ្នាក់ខ្លាំងជាងនេះទៀត ពិសេសទៀតនោះគឺរំខាន​ដល់​ការ​រស់​នៅ​របស់​អ្នកជិត​ខាង​ដែល​រស់នៅ​ជិតគាត់​ផងដែរ​៕

ព័ត៌មានជាតិ

តើមានអាថ៌កំបាំងអ្វីនៅពីក្រោយ? អធិការដ្ឋាននគរបាលស្រុកស្ទឹងហាវបានឃាត់ខ្លួនអ្នកសារព័ត៌មាន៣រូបជិត១០ម៉ោង និងបានឱ្យធ្វើកិច្ចសន្យាមិនផ្សាយវីដេអូដែលបានថត ថែមទាំងវាស់កម្ពស់ពួកគាត់ដោយចោទថារំលោភដែនសមត្ថកិច្ច

ក្រុងព្រះសីហនុ៖ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ អ្នកសារព័ត៌មាន ចំនួន​បីរូបត្រូវបានកងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ ឃាត់​ខ្លួនអស់រយៈពេលជិត១០ម៉ោងដោយចោទថាបានរំលោភដែនសមត្ថកិច្ច និងបាន​ឱ្យធ្វើកិច្ចសន្យាមិនឲ្យចុះផ្សាយក្រុមអ្នកសារព័ត៌មានទាំងបីនាក់បានចុះខ្ញុំព័ត៌មានពីប្រជា​ពលរដ្ឋ​បញ្ហាវិវាទដីធ្លី។ កាលពីនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅលើបណ្តាញផ្សព្វផ្សាយសង្គមបានផុសរូប​វាស់កម្ពស់របស់អ្នកសារព័ត៌មានចំនួន៣រូបដែលមកពីសារព័ត៌មាន សាន ព្រហ្ម គឺ​រួមមាន ១- លោក ហ៊ុយ ឧត្តម ២- លោក គង់ កាន ៣- លោក ពាត់ ពន្នរិន បង្ហោះ​នៅក្នុងប្រព័ន្ធតេលេក្រាមធ្វើឱ្យមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គម និងបណ្តារ​អ្នកសារព័ត៌មានទូទាំងប្រទេស។ លោក ហ៊ុយ ឧត្តម បានរៀបរាប់ថា កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ នោះលោក​និងក្រុមការងារ បានធ្វើដំណើរទៅក្រុងព្រះសីហនុដើម្បីកម្សាន្តទេ តែទៅដល់ក៏​មាន​ប្រជាពលរដ្ឋបានខលមកគាត់ថា បើទៅដល់ទីនោះឈាងចូលមកសម្ភាសន៍​ពួកគាត់​ផង រួចគាត់បានខលទៅប្រាប់លោក សាន ព្រហ្ម លោកក៏ឱ្យគាត់ចូល​យកព័ត៌មាន​នៅទីនោះទៅ លុះទៅដល់ធ្វើការសម្ភាសន៍ប្រជាពលរដ្ឋរួចហើយបាន​ផ្តិតយក​រូប​ភាព​ខ្លះៗរួច ក៏មានកងកម្លាំងចម្រុះអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវបានចុះមក លោក​ចូលទៅសាកសួរព័ត៌មានបន្ថែម តែកងកម្លាំងនគរបាលបាននិយាយថា ចាំទៅ​ដល់​អធិការដ្ឋានសិនចាំលោកផ្តល់ចម្លើយតែដល់ពេលទៅដល់បែជាមិនផ្តល់បទសម្ភាសន៍ហើយ​បាន​ឃាត់ខ្លួនពួកគាត់អស់ជិត១០ម៉ោង ហើយបានឱ្យធ្វើកិច្ចសន្យាមិនធ្វើវីដេអូ​ផ្សព្វផ្សាយ ដោយអាងថាគាត់ជាអ្នកសារព័ត៌មាននៅភ្នំពេញ​គ្មានសិទ្ធិ​មកផ្សាយ​នៅ​ខេត្តគេផ្សេងទេ។ លោក ហ៊ុយ ឧត្តម បានបន្តថា […]

ព័ត៌មានជាតិ

នគរបាលស្រុកថ្មគោលឃាត់ខ្លួនជនសង្ស័យម្នាក់ប្រើប្រាស់អាវុធខុសច្បាប់ ខណៈកំពុងឆែកឆេរ គ្រឿងញៀន គ្រឿងស្រវឹង អាវុធជាតិផ្ទុះ

បាត់ដំបង៖ នៅវេលាមោង៧:០០នាទីយប់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល ដឹកនាំកម្លាំងចុះល្បាតត្រួតពិនិត្យអាវុធជាតិផ្ទុះ គ្រឿងញៀន គ្រឿងស្រវឹង លើមធ្យោបាយធ្វើដំណើរតាមបណ្តោយដងផ្លូវជាតិលេខ 57B ដែលមានកម្លាំងសរុប ចំនួន៣០នាក់។ នៅវេលាម៉ោង ៩:១៩នាទី យប់ថ្ងៃដដែល កម្លាំងជំនាញបានធ្វើការឆែកឆេរ និងបានឃាត់ខ្លួនជនសង្ស័យម្នាក់បានប្រើប្រាស់កាំភ្លើងខ្លីមួយដើមខុសច្បាប់ ជនសង្ស័យមានឈ្មោះ យើន ថាវ័ន ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅ ក្នុងភូមិរូងអំពិល ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ជិះម៉ូតូហុងដាឌ្រីមពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1AT-7163 រកឃើញអាវុធខ្លីមួយដើម ម៉ាក ZORAKI  M906 ពណ៌ខ្មៅ បង់ចំនួន១ គ្រាប់ចំនួន៥គ្រាប់ និង លុយបាតចំនួន១២៦០០បាត (មួយម៉ឺនពីរពាន់ប្រាំរយបាត)។ បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំងនគរបាលជំនាញឃុំខ្លួន​ជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកថ្មគោល ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង ចាត់ការបន្តទៅតាមនីតិវិធី៕

ព័ត៌មានអន្តរជាតិ

កងទ័ព​អ៊ុយ​ក្រែ​ន​សារភាព​ចំពោះ​ការចុះចាញ់ និង​ដកថយ​ចេញ​ទីតាំងនៅ​ទីក្រុង Avdeyevka ខណ​ការបាត់បង់​កង​ទ​ព័​ធ្ងន់ធ្ងរ​

មេបញ្ជាការ​ក្រុម​លោក Alexander Tarnavsky បាន​និយាយ​នៅលើ​បណ្តាញ Telegram របស់គាត់​ថា ក្រុម​ទាហាន​យុទ្ធសាស្ត្រ​ប្រតិ​ប​តិ្ត​ការ​អ៊ុយ​ក្រែ​ន ដែល​ទទួលខុសត្រូវ​លើ​ការគ្រប់គ្រង​ទីក្រុង Avdeyevka បាន​បា​ក់ទ​ព័ និង​ចុះចាញ់​នៅ​ទីតាំង​របស់ខ្លួន​នៅក្នុង​ទីក្រុង​មួយ​នេះ ខណៈដែល​កង​ទ​ព័​មួយចំនួនត្រូវ​បាន​កង​ទ​ព័​រុស្ស៊ី​ចាប់ខ្លួន​។​ លោក​បាន​និយាយថា កងទ័ព​អ៊ុយ​ក្រែ​ន​ធ្វើ​ការដក​ទ​ព័​ចេញពី​ទីតាំង​ដែល​ត្រូវបាន​បំផ្លាញ​ ហើយ​បើ​ចាំបាច់ពួកគេ​ទៅកាន់​ទីតាំង​ថ្មី ​ជា​អកុសលពេលដែលកំពង់ធ្វើការដក​ទ​ព័​ទាហាន​របស់​យើង​ជាច្រើន​នាក់​ត្រូវបាន​ចាប់ខ្លួន​ថែមទៀត​។​ លោក Tarnavsky បាន​រាយការណ៍​កាលពី​ថ្ងៃ​សុក្រ​ថា ទីតាំង​ថ្មី​ត្រូវ​បានរៀបចំ​សម្រាប់​កងទ័ព​អ៊ុយ​ក្រែ​ន​ដែល​ឈរជើង​នៅ​ទីក្រុង Avdeyevka ខណៈពេលដែល​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​បង្កើត​បន្ទាយ​ថ្មី​នៅតែ​បន្ត​។ គាត់​បាន​ប្រាប់​អំពី​ស្ថានភាព​នៅ Avdeyevka ថា “​ពិបាក ប៉ុន្តែ​អាច​គ្រប់គ្រង​បាន​” ។​ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ អ្នកជំនាញ​យោធា​បាន​នឹង​កំពុង​ហៅ​ស្ថានការណ៍​នៅ​ទីក្រុង Avdeyevka ថា​ធ្ងន់ធ្ងរដោយ​ប្រៀបធៀប​វា​ទៅនឹង​ទីក្រុង Artyomovsk (Bakhmut) ដែល​កងកម្លាំង​អ៊ុយ​ក្រែ​ន​បានទទួល​រង​នូវ​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ​ក្នុងការ​ប៉ុនប៉ង​កាន់កាប់​ទីក្រុង​នេះ​។​ កាលពីដើម​សប្តាហ៍​នេះ​តំណាង​កងពលតូច​មេកានិច​ទី110 ដែល​ឈរជើង​ក្នុងទិសដៅ​ទីក្រុង Avdeyevka បាន​សារភាពថា អង្គភាព​នេះ​មិនមាន​សមត្ថភាព​ក្នុងការ​កាន់កាប់​បន្តទៀត​ទេ​។ កងពលតូច Assault Brigade ទី3 ដែល​បាន​ផ្លាស់ប្តូរ​ទីតាំង​ទៅ​ទីក្រុង Avdeyevka សម្រាប់​ការពង្រឹង​ក៏បាន​រាយការណ៍អំ​ពី​ស្ថានភាព​កំពង់ “​ធ្ងន់ធ្ងរ​បំផុត​” នៅ​ផ្នែក​នៃ​សមរភូមិ​ជួរមុខ ដែល​នឹង​មិនអាច​ទ្រទ្រង់បាន​ទ្បើ​យ​។​ នៅ​ចុងខែ​ធ្នូ ឆ្នាំ 2023 លោក Valery […]

ព័ត៌មានជាតិ

ព្រោះតែ​ទឹកប្តូរ​និស្ស័យទើបធ្វើឱ្យ​លោក សុខ សុវណ្ណារិទ្ធ អភិបាលរងស្រុកអូររាំង និងជាប្រធានលេខាធិការដ្ឋានបង្រ្កាបបទល្មើសហ៊ានដកកាំភ្លើងភ្ជង់អធិការដ្ឋាននគរបាលស្រុក និងមេទាហ៊ានស្រុក!!

មណ្ឌលគិរី ៖ ទឹកប្តូរនិស្ស័យបានប្តូរឬកពារអភិបាលរងស្រុកអូររាំង និងជាប្រធាន​លេខាធិការដ្ឋាន បង្ត្រាបបទល្មើសស្រវឹងខ្លាំងលែងស្គាល់គ្នីគ្នា​រហូត​ដល់ដកកាំភ្លើង​ប្រុងបាញ់មេទាហានស្រុក និងអធិ​ការនគរបាល​ស្រុក​ផ្អើល​អស់មនុស្សម្នាទាំង​កណ្តាល​អាធ្រាត  ហេតុការណ៍នេះកើតឡើងតាំងពីយប់ម៉ោង១១ ថ្ងៃទី១៥ ខែ កុម្ភៈ ឆ្នាំ២០២៤ នៅត្រង់ចំណុចមុខសាលាឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ហើយ​ទើបបែកធ្លាយថ្មីៗនេះ។ មេបញ្ជាការមូលដ្ឋានកងទ័ពស្រុកអូររាំងលោក ខាត់ សាក់ បានឱ្យ​ដឹងថា អភិបាល​រងស្រុកឈ្មោះ សុខ សុវណ្ណារិទ្ធ បានបើកឡានដេញតាមគាត់ពីក្រោយ និងបានបញ្ជា​ឱ្យឈប់រួចដកកាំភ្លើងខ្លីភ្ជង់មកលើរូបគាត់​ថែមទាំងប្រើពាក្យប្រមាថផ្សេងៗទៀតផង។ បន្ទាប់ពីមានហេតុការណ៍នេះឡើងលោកអភិបាលស្រុកអូររាំងបានបញ្ជាឱ្យលោក អធិការ​ស្រុកអូររាំង ចុះទៅអន្តរាគមន៍សម្របសម្រួលតែត្រូវលោក សុខ សុវណ្ណារិទ្ធ រេកាណុងកាំភ្លើងភ្ជង់លោកអធិការថែមទៀតផង ធ្វើឱ្យមានការភ្ញាក់ផ្អើល​ភ័យខ្លាច​យ៉ាងខ្លាំងដល់ប្រជាពលរដ្ឋដែល​ស្ថិត​នៅ​តំបន់​នោះ។ ទាក់ទងបញ្ហាខាងលើលោក សុខ សុវណ្ណារិទ្ធ បានអះអាងប្រាប់អ្នកសែតថា កាលពី​រសៀលថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២៤ វាការយល់ច្រឡំទេ តាមពិតពុំមានការបំផ្ទុះអាវុធ ឬក៏ភ្ជង់ស្អីទេ ព្រោះសុទ្ធតែគ្នាឯងទេ ដោយខាងខ្ញុំមានកាំភ្លើង​ហើយម្ខាងទៀតក៏មាន​កាំភ្លើង ដូច្នេះខាងប៉ូលីសគេសុំដកយកទៅរក្សាទុកសិន ហើយរឿងនេះក៏បាន​សម្រប​សម្រួលគ្នាបញ្ចប់អស់ហើយដែរ។ ក្រោយកើតហេតុបានមួយថ្ងៃពោលគឺនៅថ្ងៃទី១៦ លោក សុខ សុវណ្ណារិទ្ឋ អភិបាល​រងស្រុកអូររាំង បានបង្ហោះរូបភាពក្នុងបណ្តាញសង្គមអមជាមួយសំណេរថា « ខ្ញុំនៅ​ផ្ទះធម្មតា ១៦ […]

ព័ត៌មានជាតិ

នាយប៉ុស្តិ៍​នគរបាលច្រក​ទ្វេភាគីព្រំដែន​ស្វាយ​អា​ង៉ោង និងបក្ខពួកបើកដៃឱ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ ទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលមកប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.!

ព្រៃវែង​៖ យោងតាមប្រភពរាយការណ៍ពីមន្រ្តីច្រកបានឱ្យដឹងថា លោក អាន សុផល នាយប៉ុស្តិ៍​នគរ បាល​ច្រក​ទ្វេភាគីព្រំដែន​ស្វាយ​អា​ង៉ោង និងបក្សពួកបើកដៃ​ឱ្យឈ្មួញ​តូចធំនាំ​ទំនិញ​គេច​ពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ ចេញពី​ប្រទេស​វៀតណាមចូល​តាម​ច្រក​យ៉ាង​ពេញបន្ទុក​ទាំងយប់​ទាំង​ថ្ងៃយក​មក​ស្តុក​ទុក​នៅ​ផ្ទះ​មេឈ្មួញ​ជើង​ខ្លាំង​ម្នាក់នៅ​ភូមិ​ចាម ឃុំ​ចាម ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង រួច​ដឹកបន្ត​ចែកចាយនៅលើទីផ្សារនានា និងចូលទៅកាន់រាជធានីភ្នំពេញផងដែរ ដោយមិនរំខាន​ដល់​មន្ត្រី​ជំនាញ​សមត្ថកិច្ច​ពាក់​ពន្ធ័ច្រក និងនៅតាម​ដងផ្លូវឡើយ។ យោង​តាមប្រភព​ពីឈ្មួញ និងប្រជាពលរដ្ឋបានប្រាប់​អង្គភាព​សារព័ត៌មានយើង​ខ្ញុំថា មួយ​រយៈ​ចុង​ក្រោយ​នេះ​សមត្ថកិច្ច​ពាក់​ពន្ធ័​នៅ​ច្រកស្វាយ​អាង៉ោង កំពុងត្រូវប៉ាន់​ប្រមូល​សេដ្ឋកិច្ច និងថ្នូរបើកដៃ​ឱ្យឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និង​ទំនិញ​ខុសច្បាប់ពី​ប្រទេសវៀតណាម​កាន់​តែ​ច្រើនឡើងៗយ៉ាងគំហុក និងរាល់​ការបង់​លុយ​របស់​ពួកគាត់​មិន​ទទួលបាន​បង្កាន់ដៃ​បង់ប្រាក់ឬ​វិក្ក​យ​ប័ត្រ​ត្រឹមត្រូវ​ឡើយ។ ប្រភពពីក្រុម​ឈ្មួញ និង​អាជីវករ​ដែល​រកស៊ី​នាំចូល​ទំនិញ​ពីប្រទេសវៀតណាមតាម​ច្រក​នេះបានបន្ថែមទៀតថា អាជីវកម្ម​របស់​ពួកគាត់សល់​កម្រៃ​តិចតួច​ណាស់​ពីព្រោះ​សមត្ថ​កិច្ចច្រើនជា​ស្ថាប័ន​នៅ​ច្រកព្រំដែន និង​សមត្ថកិច្ច​នៅតាម​ផ្លូវ​គាប​យកលុយ​ច្រើនៗ។ ពួក​​គាត់បានបញ្ជាក់ទៀតថា រាល់​ការបង់​លុយ​របស់​ពួកគាត់​មិន​ទទួលបាន​បង្កាន់ដៃ​បង់​ប្រាក់ឬ​វិក្ក​យ​ប័ត្រ​ត្រឹមត្រូវ​ឡើយ ហើយគ្មានឈ្មួញណា​ម្នាក់អាច​រំលង​លោក អាន សុផល ​មេប៉ុស្តិ៍​នគរបាល​ច្រក​ទ្វេភាគីព្រំដែន​ស្វាយ​អា​ង៉ោងនោះ​បានដែរ ជា​ពិសេស​ឈ្មួញ​​ធំៗ​ដែល​រកស៊ី​នាំចូល​ទំនិញ​ពពីប្រទេសវៀតណាមតាម​ច្រកស្វាយ​​អា​ង៉ោងស្រុក​កំពង់​ត្របែក ខេត្ត​ព្រៃវែង គឺជា​ប្រភព​ចំណូល​ដ៏ធំរបស់​លោក អាន សុផល នាយ​ប៉ុស្តិ៍​នគរ​បាល ដ៏ល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយប្រចាំច្រកនេះតែម្តង ដោយលោក អាន សុផល នាយប៉ុស្តិ៍​នគរបាល​ច្រក​ទ្វេភាគីព្រំដែន​ស្វាយ​​អា​ង៉ោង ប្រើតួនាទី និង​អំណាច​​ប្រព្រឹត្តអំពើពុករលួយ រយៈពេល​ច្រើន​ខែឆ្នាំ​មកហើយ គឺ​អាង​ខ្នងបង្អែក​រឹងមាំ​ក្នុងខេត្តទើបលោកមេប៉ុស្តិ៍​ច្រក​ទ្វេភាគីព្រំដែនស្វាយអាង៉ោងហ៊ាន​ធ្វើ​អ្វីៗតាមអំពើ​ចិត្ត។ អាជីវករ និងក្រុមឈ្មួញជាច្រើនសុំ​សំណូមពរដល់លោក ឈឿន ប៊ុនឆន ស្នងការដ្ឋាន​នគរបាលខេត្តព្រៃវែង លោក […]

ព័ត៌មានជាតិ

អ្នកលក់ផ្លែឈើម្នាក់នៅផ្សារបានលុងបានចោទសន្តិសុខផ្សារថា យកផ្លែឈើគាត់បោះចោលមិនឱ្យដាក់លក់

រតនគិរី៖ អាជីវករម្នាក់លក់ផ្លែឈើនៅខាងមុខផ្សារបានលុងបានស្រែកទ្រហ៊ោយំ​ត្បិតខឹង​សន្តិសុខម្នាក់បានយកផ្លែឈើគាត់កំពុងដាក់លក់សុខៗយកទៅគ្រវែងចោល​ហើយថា អាជីវកររូបនោះដាក់លក់គ្មានសណ្ដាប់ធ្នាប់ ហេតុការណ៍នេះបានកើត​ឡើង​កាល​ពីវេលាម៉ោងជាង៦ព្រឹកថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ២០២៤ ខណ:ពេលអាជីវកររូប​នោះ​បានដាក់តាំងផ្លែឈើលក់នៅផ្សារបងប្អូនជនជាតិដូចសព្វដង។ អាជីវករឈ្មោះ ណា រ៉ែន ជាអ្នកលក់ផ្លែឈើបានប្រាប់មក​អ្នក​សារព័ត៌មាន​យើង​ទាំង​ហូរទឹកភ្នែកថាកាលពីព្រឹកថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២៤ គាត់ដាក់លក់​ផ្លែឈើ​ដូច​សព្វ​មួយដងស្រាប់តែមានសន្ដិសុខឈ្មោះ អេង ហៅ តា៥១ បានចុះទៅចាប់​ឡាំងផ្លែឈើ​គាត់គ្រវែងចោលដោយមិនបាននិយាយហេតុផលអ្វីទាំងអស់។ ស្រ្តីជាអាជីវករបានបញ្ជាក់ថា កន្លងមកគាត់ដាក់លក់ផ្លែឈើនៅ​កន្លែង​នឹងមិន​ដែល​មានបញ្ហាអីនោះទេ តែកាលណោះគាត់បានប៉ះប៉ូវជាលុយ​ប្រមាណ១០ម៉ឺន​រៀល​ឱ្យ​ទៅសន្ដិសុខនោះ តែពេលនេះគាត់លក់មិនសូវដាច់ពុំបានឱ្យលុយថ្លៃកាហ្វេរ គុយទាវ ទៅសន្តិសុខនោះទេ ទើបលោកសន្ដិសុខ មក​ចាក់ផ្លែឈើគាត់ចោល ហើយដេញគាត់​មិនឱ្យលក់បន្ដទៅទៀតរួចបាននិយាយថាស្អប់គាត់ដល់ឆ្អឹងទៀតផង តើខ្ញុំធ្វើអីខុស? ។ ក្រោយពីបានប្រទោសសារ៉ាយគ្នារួចនៅថ្ងៃដដែលនោះប្រធានផ្សារបានលុងលោក ហេង ដារ៉ា បានកោះហៅសន្តិសុខឈ្មោះ អេង ហៅ តា៥១ និង អាជីវករឈ្មោះណា រ៉ែន ឱ្យចូលទៅស្នាក់ផ្សារដើម្បីសួរនាំអំពីមូលហេតុ ភ្លាមៗនោះដែរសន្ដិសុខផ្សារ តា៥១ បានតបថាពុំមែនដូច្នោះឡើយ ពោលគឺមុននិងលោកសម្រេច​យកឡាំង​ផ្លែឈើ​ចេញពី​ទីកន្លែងនោះ គឺបានណែនាំជាច្រើនដងមកហើយតែគេពុំព្រមស្ដាប់ ហើយនៅ​ចំពោះ​មុខ​ប្រធានផ្សារលោក អេង ហៅ តា៥១ សន្ដិសុខផ្សារបានលុងរូបនោះ បានទទួល​ស្គាល់ថា កន្លងមកលោកពិតជាធ្លាប់បានទទួលលុយពីអាជីវករនោះមែន។ លោកហេង ដារ៉ា ប្រធានក្រុមហ៊ុនវិនិយោគផ្សារបានលុង បានធ្វើកាណែនាំអប់រំ​ដល់​សន្តិសុខឈ្មោះអេង […]

ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្តណែនាំដល់ជនជាតិដើមភាគតិច(ព្នង) ត្រូវចេះសាមគ្គីគ្នាក្នុងការចូលរួមថែរក្សាប្រពៃណីទំនៀមទំលាប់ និងអភិរក្សតំបន់ទេសចរណ៍ឱ្យបានគង់វង្ស

    មណ្ឌលគិរី៖ លោក ចាន់ រតនា អភិបាលរងខេត្តមណ្ឌលគិរីបានមានប្រសាសន៍ក្នុងពិធីរៀបចំព្រឹត្តិការណ៍មហាជួបជុំប្រគំតន្ត្រីវប្បធម៌ប្រពៃណីជនជាតិដើមភាគតិច(ព្នង) នៅតំបន់ទេសចរណ៍ធម្មជាតិ លែង មពិរ ស្ថិតនៅភូមិពូចា ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដែលរៀបចំដោយសហគមន៍អភិវឌ្ឍន៍ទេសចរណ៍ប៊ូស្រា ដោយមានការអញ្ជើញចូលរួមពីតំណាងក្រុមហ៊ុនចំការកៅស៊ូសុខហ្វីន លោកនាយករងរដ្ឋបាលសាលាខេត្ត តំណាងអង្គការដៃគូទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋជាច្រើននាក់ កាលពីរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ។ លោក ចាន់ រតនា អភិបាលរងខេត្ត បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម ថង សាវុន អភិបាលនៃគណអភិបាលខេត្តមណ្ឌលគិរី ដែលជានិច្ចកាលលោកតែងតែគិតគូរ និងយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋទូទៅ ជាពិសេសប្រជាពលរដ្ឋជនជាតិដើមភាគតិច។ លោកក៏សំណូមពរដល់ប្រជាពលរដ្ឋជនជាតិដើមភាគតិចទាំងអស់ ត្រូវចូលរួមសាមគ្គីគ្នាក្នុងការថែរក្សាប្រពៃណី ទំនៀមទំលាប់សាសនារបស់ខ្លួន ជាពិសេសទីកន្លែងគោរពសក្ការៈបូជា និងតំបន់ទេសចរណ៍នានា ឱ្យបានគង់វង្ស ដើម្បីទុកឱ្យកូនចៅជំនាន់ក្រោយៗទៀត។ បន្ថែមលើនេះលោកបានជំរុញ និងលើកទឹកចិត្តដល់បងប្អូនជនជាតិដើមភាគតិច ត្រូវសហការជាមួយមន្រ្តីជំនាញក្នុងការរៀបចំកែលម្អទីតាំងនៅតំបន់ទេសចរណ៍នេះ ក៏ដូចជាតំបន់ទេសចរណ៍ដទៃទៀតឱ្យមានលក្ខណៈល្អប្រសើរ ម្យ៉ាងទៀតត្រូវចេះកែឆ្នៃសម្ភារៈ និងផលិតផលនានា ដែលជារបស់ជនជាតិដើមភាគតិច ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិឱ្យមកចូលរួមទស្សនានៅតាមតំបន់ទេសចរណ៍នានាកាន់តែច្រើនឡើង។ ទន្ទឹមនឹងនេះ លោកបានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ត្រូវខិតខំប្រឹងប្រែងចិញ្ចឹមសត្វ ដាដុះដំណាំរួមផ្សំ ដើម្បីបង្កើនជីវភាពរស់នៅមានលក្ខណៈសមរម្យ។ […]

ព័ត៌មានសន្តិសុខសង្គម

ក្រោយ ភ្លៀង មេឃស្រលះ !

ដោយមានការសម្របសម្រួលជាបន្តបន្ទាប់ពីសំណាក់ ឯកឧត្ដម  គី  តិច  ទេសរដ្ឋមន្រ្តី  និងជា ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ  រួមទាំងលោ មេធាវី  លាន  ចិន្តា  លោកមេធាវី  ម៉ម  ច័ន្ទណែត  និងលោកស្រី មេធាវី  ម៉ូ  លីហ្សា  ក្នុងការចរចារសំណងរដ្ឋប្បវេណីករណីគ្រោះថ្នាក់ ចរាចរណ៍ រវាង រថយន្ត  Jeep Overland ស្លាក លេខ  2CB-9936 ភ្នំពេញ  និងម៉ូតូ Click បណ្ដាលឱ្យជនរងគ្រោះ បើកម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុ  បានបញ្ចប់ហើយដោយឈ្មោះ ព្រហ្ម  វិចិត្រសុភា  និងឈ្មោះ  សុខ  លីណា  តំណាងភាគីបង្កបានសងសំណងការខូចខាតទៅឈ្មោះ  សៀង  ប៊ុនហេង  និង ឈ្មោះ  គ្រុយ  ឈិញលាង  តំណាងឱ្យជនរងគ្រោះតាមសំណូមពរ ។  ចំណែកភាគីជនរងគ្រោះក៏បានដកពាក្យបណ្ដឹងចុះថ្ងៃទី ១៥  ខែធ្នូ  ឆ្នាំ២០២៣ ផងដែរ ។  ភាគីទាំងពីរបានសម្របសម្រួលគ្នាចប់នៅថ្ងៃទី៣១  ខែមករា  […]

ព័ត៌មានអន្តរជាតិ

ព័ត៌មានជាតិ

មេឈ្មួញចាស់វស្សាឈ្មោះ ចែស្រី មានអំណាចធំប៉ុនណា? បានជារំដោះរថយន្តដឹកឈើចេញពីដៃសមត្ថកិច្ចជាច្រើនស្ថាប័នយ៉ាងរលូន

ក្រចេះ៖ នៅព្រឹកថ្ងៃទី១៦ ឧសភា ឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថស្នាក់ការ៧០៨ ដោយមានកិច្ចសហការជាមួយកម្លាំងកងអាវុធហត្ថលើផ្ទៃប្រទេសបានចុះទៅឃាត់រថយន្តដឹកបទល្មើសព្រៃឈើមួយគ្រឿងម៉ាកសាំយ៉ុងស្ថិតនៅចំណុចភូមិអូរពោធិ៍ ឃុំក្បាលដំរី ស្រុកអូរគ្រៀង​សែនជ័យ ខេត្តក្រចេះ មួយសន្ទុះក្រោយមកគេឃើញក្រុមឈ្មួញបានឡាំប៉ាយ៉ាងខ្លាំង រួចហើយ​ក៏​បានរំដោះយករថយន្តដឹកឈើនោះចេញបាត់ដោយសុវត្ថិភាព ។ យោង​តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុខាងលើបានឱ្យដឹង​ថា រថយន្តសាំយ៉ុងដឹកឈើពេញប្រៀបមួយគ្រឿងនេះម្ចាស់ឈ្មោះចែស្រី ផ្ទះនៅភូមិរកាកណ្ដល បានយកមក​លាក់ទុកនៅចំណុចភូមិអូរពោធិ៍ ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ នៅព្រឹកថ្ងៃ១៦ ខែឧសភា ឆ្នាំ២០២៤ ខាងលើដោយមិនដឹងមូលហេតុ។ ឃើញដូច្នេះ ប្រជាពលរដ្ឋនៅក្បែរនោះ បានរាយការណ៍ទៅកម្លាំងកងរាជអាវុធហត្ថស្នាក់ការ៧០៨ ឱ្យចុះមកត្រួតពិនិត្យភ្លាមៗ គេឃើញមានកម្លាំងកងរាជអាវុធហត្ថស្នាក់ការ៧០៨ និងមានកងរាជអាវុធហត្ថលើផ្ទៃប្រទេសចុះមកដល់ទីតាំងខាងលើ ប៉ុន្តែមិនដឹងជាមានរឿងអ្វីកើតឡើងទេ យមកគេឃើញក្រុមឈ្មួញបានរំដោះយករថយន្តដឹកឈើនោះចេញបាត់ ដោយសុវត្ថិភាព ឯកម្លាំងជំនាញដែលចុះទៅបង្រ្កាបនោះ បានត្រឹមឈរសម្លឹងមើលមុខគ្នាឡេងឡង់ៗរៀងៗខ្លួនតែប៉ុណ្ណោះ។ ​ ប្រជាពលរដ្ឋ​ដែលនៅ​នឹងកន្លែងកើតហេតុសម្ដែងការហួសចិត្តជាខ្លាំង ព្រោះក្នុងនាមជាអាជ្ញាធរដែលទទួលបានការចាត់តាំងពីមន្ត្រីថ្នាក់លើឱ្យចុះមកបង្រ្កាប និងការពារទប់ស្កាត់បទល្មើស​ធនធានធម្មជាតិព្រៃឈើ តែបែរជាបណ្តោយឱ្យក្រុមជនល្មើសរំដោះរថយន្តប្រព្រឹត្តបទល្មើសចេញពីដៃរបស់ខ្លួនបានយ៉ាងងាយស្រួលបែបនេះទៅវិញ។ ប្រភពបានបន្តទៀតថា មេឈ្មួញឈើចាស់វស្សាម្នាក់នេះឈ្មោះ ចែស្រី ដែលគេស្គាល់ថា ជាមេឈ្មួញប្រចាំខេត្តក្រចេះ តែងធ្វើសកម្មភាពដឹកឈើជាប្រចាំ ចេញពីឃុំរលួស កាត់មុខស្នាក់ការរដ្ឋបាលព្រៃឈើ ឃុំរលួស ស្រុកអូរឃៀងសែនជ័យ ដែលជាភូមិសាស្ត្ររបស់លោក រុន តូនី គ្រប់គ្រង និងបានឆ្លងកាត់ក្រុងក្រចេះយ៉ាងរលូន។ តើមេឈ្មួញជួញឈើចាស់វស្សា​ម្នាក់នេះមានខ្នងបង្អែក ជាមន្ត្រីខិលខូចមួយចំនួនដូចមជ្ឈដ្ឋានចោទប្រកាន់មែនឬ? ដោយបានលាភសក្ការៈជាកញ្ចប់ […]

ព័ត៌មានជាតិ

ប្រជាពលរដ្ន៦ភូមិរង់ចាំការ​សន្យា​របស់ លោក អ៑ាម អឿន ប្រធានមន្ទីរអភិវឌ្ឍន៍ ជនបទខេត្តរតនគិរី ថានឹងជួសជុលផ្លូវលំមួយខ្សែរ បានត្រឹមតែសន្យាខ្យល់

រតនគិរី៖  : ប្រជាពលរដ្ឋរស់នៅអមសង្ខាងផ្លូវលំ១ខ្សែ មានប្រវែងជាង20គីឡូម៉ែត្រ តភ្ជាប់​​ពី​វត្តភូមិថ្មីឆ្ពោះទៅជុំរុំបីស្រុក ក្នុងស្រុកលំផាត់ ខេត្តរតនគិរី  សម្តែងការមិនសប្បាយចិត្ត​ និង​ព្រួយបារម្ភជាខ្លាំង ដោយពួកគាត់យល់ថាការថែទាំផ្លូវគ្រាន់ធ្វើចរាចរណ៍បណ្តោះអាសន្ន ដែល​គ្មានគុណភាពបែបនេះដល់ពេលរដូវវស្សាមកដល់ពួកគាត់នឹងធ្វើដំណើរពិបាកលើសដើមទៅទៀត។ ប្រភព​ពី​ប្រជាពលរដ្ឋចំនួន៥៨គ្រួសារ ដែលកំពុងរស់នៅក្បែរនោះបានប្រាប់​មក​អង្គភាព​យើង​ខ្ញុំថា កន្លងមកលោក អ៊ាម អឿន ប្រធានមន្ទីរអភិវឌ្ឈន៍ជនបទរូបនេះ​ធ្លាប់បានសន្យាជាមួយ​ប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំខេត្តឆ្នាំនេះនឹងធ្វើផ្លូវលំមួយខ្សែរ​នេះ ហើយនឹង​លើកគំរោង​ជួស​​ជុល​ផ្លូវលំនេះឲ្យ​បាន​ល្អប្រសើរម្ដងថា ខាងក្រសួងអភិវឌ្ឍន៍ជនបទគេបានរៀបចំឲ្យ ទៅក្រុម​ហ៊ុនកូរ៉េ+ជប៉ុន និងចិន ជាអ្នកធ្វើនៅក្នុងឆ្នាំ២០២៣  តែរហូតមកដល់ឆ្នាំ២០២៤​ហើយ​នៅតែ​មិន​ឃើញក្រុមហ៊ុនណាមួយចេញមុខមកធ្វើអីនោះទេសន្យាខ្យល់រហូតមក។ ស្ថិតនៅក្រោមកម្តៅថ្ងៃដ៏សែនក្តៅ លោក តាឆាន ដែលមានព្រះជន្មជាង៧០វស្សា បាន​ផ្ដល់​ព័ត៌មានដល់អ្នកកាសែតយើងថា ផ្លូវលំ១ខ្សែនេះមានប្រវែងជាង(20)គីឡូមែត្រ តភ្ជាប់ពីវត្ត​ភូមិថ្មី​ឆ្ពោះទៅ ជុំរុំបីស្រុក ក្នុងស្រុកលំផាត់ ខេត្តរតនគិរី  ផ្លូវនេះជាគម្រោងរបស់មន្ទីរអភិវឌ្ឍន៍ និងជនបទខេត្តរតនគិរី  ប៉ុន្ដែ លោក អ៑ាម អឿន ដែលជាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ទុក​ចោលមិនអើពើទាល់តែសោះទើបបណ្ដាលឲ្យ ផ្លូវមួយខ្សែនេះខូចខ្ទេចខ្ទី​ពិបាកក្នុង​ការធ្វើ​ដំណើរ ជាពិសេសនៅរដូវវស្សាគ្រលុកជ្រៅៗទឹកដក់ជាប់ជាប្រចាំ មិនតែប៉ុណ្ណោះ នៅកន្លែង​នេះផ្លូវចុះចំណោទខ្លាំងរហូតដល់់ប្រវែងជាង៣០០ម៉ែត្រ គឺលំបាកយ៉ាងខ្លាំង​និងអាចបង្ក​ឲ្យ​មានគ្រោះថ្នាក់ចរាចរណ៍គ្រប់ពេលវេលា។ លោកតា ឆាន បានបន្តថា  ជិត១០ឆ្នាំមកនេះឲ្យតែជិតដល់ខែវស្សា​ប្រជាពលរដ្ឋ​យើង​តែងតែ​ប្រមូលលុយគ្នាដើម្បីទិញដី ទិញថ្ម​យកមកធ្វើផ្លូវដោយខ្លួនឯង​ជាប្រចាំ​គឺនៅត្រង់ចំណុច​ផ្លូវ​លំ​មួយខ្សែរនេះកន្លែង​ណាដែល​ខូចខ្លាំង ចំណែកលោក អ៑ាម អឿន […]

ព័ត៌មានជាតិ

អតីតថៅកែសិប្បកម្មចាស់វស្សាដ៍ធំ១ប្រចាំឃុំមេម៉ង់ និងល្បីឈ្មោះ ក្នុងករណីជួញដូរសត្វព្រៃ និងកែច្នៃសិប្បកម្ម ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ

មណ្ឌលគិរី  ស្ត្រីចំណាស់ដែលជាឈ្មួញចាស់វស្សា មានរហស្សនាម (យាយម៉ាប់) ត្រូវសមត្ថកិច្ចខណ្ឌរដ្ឋបាលព្រៃឈើឃាត់ខ្លួនភ្លាមៗ ខណះដែលកំពុងដឹកសាច់សត្វព្រៃតាមរថយន្ត ម៉ាក់ធុនត្រាពណ៌ (ស ) អត់ស្លាក់លេខចេញពីឃុំម៉េម៉ង់ ស្រុកកែវសីម៉ា សំដៅឆ្ពោះទៅកាន់ក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី ដើម្បីធ្វើអាជីវកម្ម សាច់សត្វព្រៃពុំ ស្របច្បាប់ និងចែកចាយឱ្យក្រុមឈ្មួញផ្សេងៗលក់ដូរជាបន្តបន្ទាប់ទៀតនៅលើទីផ្សារ ។ ការចុះបង្ក្រាបនិងឃាត់ខ្លួនស្ត្រីចំណាស់ចាស់វស្សាខាងលើរូបនេះ ឃាត់ខ្លួនកាលពីព្រឹក ថ្ងៃទី៤ ខែឧសភាឆ្នាំ២០២៤។ បើតាមប្រភពបានអោយដឹងថាៈ មុននិងឈានទៅឃាត់ខ្លួនបានទាំងរថយន្តជនសង្ស័យជាឈ្មួញ រកសុីសាច់សត្វព្រៃដោយខុសច្បាប់ ខាងលើនេះ  ពីសមត្ថកិច្ចជំនាញរបស់មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី ផ្ទាល់តែម្តងនោះ ដោយសារឈ្មួញរូបនេះ មិនដឹងអាងស្អី ពុំព្រមចូលរួមសហការណ៍ ជាមួយសមត្ថកិច្ច នោះឡើយបណ្ដាលឱ្យ ក្រុមសមត្ថកិច្ច ដេញប្រផាប់ ចាប់ប្រភីង រហូតដល់ចំណុច ទល់មុខមន្ទីរសាធារណ:ការនិងដឹកជញ្ជូន  ស្ថិតក្នុងក្រុងសែនមនោរម្យ ទើបកាក់ជាប់។ ប្រភពបន្តថា :   សមត្ថកិច្ចជំនាញធ្វើការឆែកឆេរ ក្នុងរថយន្តនិងរកឃើញវត្ថុតាងសាច់សត្វព្រៃ ប្រភេទសត្វកាំប្រម៉ា ចំនួនពីរក្បាល ទម្ងន់5គីឡូក្រាម សាច់សត្វជ្រូកព្រៃទម្ងន់26គីឡូក្រាម  ។ ហើយវត្ថុតាងព្រមទាំងជនសង្ស័យឈ្មោះយាយម៉ាប់ សមត្ថកិច្ចបានបញ្ជូនទៅទីស្នាក់ការខណ្ឌរដ្ឋបាលព្រៃឈើ ដើម្បីចាត់ការតាមនិតិវិធីច្បាប់បន្ត។  ប្រភពពីប្រជាពលរដ្ឋក្នុងស្រុកកែវសីម៉ា បានលើកឡើងថា ៖ កន្លងមកឈ្មួញជើងខ្លាំង […]

ព័ត៌មានជាតិ

លោក ស៊ុន ចាន់ថុល ៖ ប្រជាពលរដ្ឋ​កម្ពុ​ជាមាន​សិទ្ធិ​នេសាទ​ត្រី​ក្នុង​ដែន​ព្រែកជីក ហ្វូណន​តេ​ជោ​ដោយ​សេរី ពុំមាន​ការហាមឃាត់​នោះទេ​

ឧបនាយករដ្ឋមន្ត្រី លោក ស៊ុន ចាន់ថុល អនុប្រធាន​ទី​១​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ថ្លែង​បញ្ជាក់ថា ពេល​ព្រែកជីក​ហ្វូណន​តេ​ជោ​លេចចេញ​ជា​រូបរាង​ហើយ​នោះ ប្រជាពលរដ្ឋ​កម្ពុជា មាន​សិទ្ធិ​ធ្វើ​នេសាទ​ត្រី​ក្នុង​ដែន​ព្រែកជីក​នេះ​ដោយ​សេរី និង​ពុំមាន​ការហាមឃាត់​នោះទេ​។​ លោក​ឧបនាយករដ្ឋមន្ត្រី​បាន​ថ្លែង​បញ្ជាក់​បែបនេះ នៅក្នុង​វេទិកា​ពិភាក្សា​សារព័ត៌មាន​លើ​ប្រធានបទ “​ស្ថានភាព​វិនិយោគ​នៅ​កម្ពុជា និង​វឌ្ឍនភាព​ព្រែកជីក​ហ្វូណន​តេ​ជោ​” ដែល​រៀបចំ​ដោយ​ក្លិប​អ្នកកាសែត​កម្ពុជា នា​ព្រឹក​ថ្ងៃទី ៣ ខែឧសភា ឆ្នាំ​២០២៤ នៅ​ទីស្តីការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ( CDC ) ។ ​ លោក ស៊ុន ចាន់ថុល បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា “​ក្រុមហ៊ុន​ដែលមាន​កិច្ចព្រមព្រៀង​នេះ គ្មាន​សិទ្ធិ​ហាមឃាត់​ប្រជាពលរដ្ឋ​កម្ពុជា​ធ្វើ​នេសាទ​ត្រី លើ​ផ្ទៃ​នៃ​ព្រែកជីក​ហ្វូណន​តេ​ជោ​ជាង​១៨០​គី​ទ្បូ​ម៉ែត្រ​នោះទេ​។ លោក​បន្តថា ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ពេញលេញ ឬ​ដោយ​សេរី​ក្នុង​ការធ្វើ​នេសាទ​ត្រី នៅក្នុង​ដែន​ព្រែកជីក​ហ្វូណន​តេ​ជោ​។ ​លោក​បញ្ជាក់​បន្ថែមថា តាម​ការប៉ាន់ស្មាន ឬ​ការព្យាករណ៍​របស់​ក្រសួងកសិកម្ម រុក្ខារ​ប្រមាញ់ និង​នេសាទ ក្នុង​មួយឆ្នាំ​បរិមាណ​ត្រី​ក្នុង​ព្រែកជីក​ហ្វូណន​តេ​ជោ​មាន​ប្រមាណ ៥៤០​តោន​។ ប៉ុន្តែ​សម្តេច​តេ​ជោ ហ៊ុន សែន អះអាងថា បរិមាណ​ត្រី​នឹងមាន​ច្រើនជាង​នេះ ព្រោះថា​យើង​នឹងដាក់​ពូជ​កូន​ត្រី​គ្រប់មុខ​ក្នុង​ព្រែកជីក​នេះ ដូច្នេះ​វា​នឹងមាន​បរិមាណ​ត្រី​ច្រើនជាង​អ្វីដែល​យើង​បាន​ប៉ាន់ស្មាន ឬ​ការព្យាករណ៍​។​ លោក ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល […]

ព័ត៌មានជាតិ

ប្រជាពលរដ្ឋរស់នៅជុំវិញតំបន់ផ្សាដីសម្បទានកាកុតមានការមិនពេញចិត្តជាខ្លាំងចំពោះ​ការ​លើកស្លាកយីហោស្រាបៀរអាន់ឆ័រ (ANCHOR) នៅចំពីមុខផ្សារយ៉ាងធំ

ក្រចេះ៖ ប្រជាពលរដ្ឋរស់នៅភូមិដីសម្បទានកាកុត ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ បាន​សម្តែងនូវការមិនពេញចិត្តយ៉ាងខ្លាំងទៅលើក្រុមហ៊ុនស្រាបៀរអាន់ឆ័រ (ANCHOR)  ដែលបាន​មកដាក់ស្លាកយីហោស្រាបៀររបស់ខ្លួនយ៉ាងធំលើដំបូលផ្សារសហគមន៍ដីសម្បទានកាកុត ពិសេសទៅទៀតនោះតំបន់ផ្សារស្ថិតនៅជិតសាលារៀន និងនៅទល់មុខ​វត្តអារាម​ទៀតផង។ ជាក់ស្ដែងកាលពីកន្លងមកប្រមុខរាជរដ្ឋាភិបាលថ្មីលោកបានចេញសេចក្តីប្រកាសជាសាធារណៈ​មិនឱ្យមានតាំងប៉ាណូគ្រឿងស្រវឹងនៅទីសាធារណៈ ក៏ដូចជានៅទីតំបន់​ប្រជុំជននានា​ដែលធ្វើឱ្យប៉ះពាល់ដល់ភ្ញៀវជាតិ និងអន្តរជាតិមានការរិះគន់ដល់សង្គមជាតិ។ យោងតាមប្រភពពីប្រជាពលរដ្ឋបានបានប្រាប់មកសារព័ត៌មានយើងខ្ញុំថា ពួកគាត់មិនចង់ឱ្យ​ដាក់​តាំង​ស្លាកស្រាបៀរនៅលើដំបូលផ្សារនេះទេ ព្រោះគឺជាកន្លែងដែល​មិនស័ក្តិសម​នឹង​ដាក់​សា្លកយីហោស្របៀរនោះទេ។ តំបន់ផ្សារសហគមន៍ដីសម្បទាន​នេះគឺស្ថិតនៅជិត​សាលា​បឋម​សិក្សា និងនៅជិតវត្តទៀត ពេលដែលកូនសិស្សចេញពីសាលារៀន​អ្វីដែលពួក​គេ​ឃើញមុនគេនោះគឺស្លាកយីហោស្របៀរអាន់ឆ័រ តើកូនៗរបស់ពួកគាត់នឹងក្មេងដទៃទៀត​នោះ​នឹងមានភ្នត់​គំនិតយ៉ាងណាដែរបើឃើញដូច្នេះ? ពួកគាត់បានបន្តថាថ្នាក់បឋមសិក្សាគឺថ្នាលដំបូងដែលអប់រំធនធានជំនាន់ក្រោយឱ្យដឹងពីអ្វីត្រូវ និងអ្វីដែលមិនត្រឹមត្រូវ ពួកគេនៅក្មេងកំពង់រៀនសូត្រមេរៀនល្អៗ និងទង្វើល្អៗ តែបើដាក់​ស្លាក​យីហោ​ធំយ៉ាងនេះនៅក្បែរសាលារៀនរបស់ពួកគេហើយ តើអនាគតពួកគេនឹងទៅជា​យ៉ាងណា? ម្យ៉ាងនៅចំពីមុខវត្តទៀត។ ប្រជាពលរដ្ឋដែលរស់នៅភូមិដីសម្បទានកាកុត សុំសំណូមពរទៅដល់អាជ្ញាធរមានសមត្ថកិច្ច​គ្រប់​ជាន់​​ថ្នាក់ ជាពិសេសលោកអភិបាលនៃគណៈអភិបាលខេត្តក្រចេះ មេត្តាជួយប្ដូរស្លាក​យីហោ​ស្របៀរអាន់ឆ័រនេះឱ្យទៅជារូបព្រះឆាយាល័ក្ខ ឬរូបភាពកសិកម្មផ្សេងៗ ដើម្បីមោទន​ភាពជាតិយើង និងជាគំរូល្អទៅដល់ក្មេងៗជំនាន់ក្រោយនិងដើម្បីកាត់បន្ថយនូវ​គ្រោះថ្នាក់​ចរាចរណ៍ផ្សេងៗ ពួកគាត់​សង្ឃឹមថា ឯកឧត្តមអភិបាលនៃគណៈអភិបាល និងលោកអភិបាល​ស្រុក ចិត្របុរី និងលោកមេឃុំសំបុក ទទួលយកតាមសំណូមពររបស់ពួកគាត់ផងចុះ។ ជុំវិញករណីខាងលើនេះអង្គភាព​យើង​ខ្ញុំបាន​ធ្វើការ​ទំនាក់ទំនងទៅលោកមេភូមិដី​សម្បទាន​កាកុត និងលោកមេឃុំសំបុក​ ក៏ដូច​ជា​លោកប្រធានផ្សារដីសម្បទាន បានប្រាប់​អង្គភាព​យើង​ថា ពួកគាត់​មិនបានដឹងពីការ​លើកស្លាកយីហោ​ខាងលើនេះទេ។ អង្គភាព​យើង​ក៏​បាន​ធ្វើការ​ទំនាក់ទំនងទៅលោកអភិបាលស្រុក ខលលើកទីមួយ​លោក​ប្រាប់​ថា លោកកំពង់រវល់ប្រជុំ ក្រោយមកយើងខ្ញុំបានធ្វើការទាក់ទងទៅម្តងទៀតជាច្រើនដង​តែ​ពុំ​មាន​អ្នកទទួលទូរស័ព្ទនោះទេ៕ ចំពោះករណីខាងលើនេះ​អង្គភាពខ្មែរឦសានយើង​នៅ​តែ​រង់​ចាំ​ការ​បកស្រាយ​បំភ្លឺ​ពី​គ្រប់​ភាគី​ដែល​ពាក់ព័ន្ធ​គ្រប់​​ពេល​នឹងម៉ោងធ្វើការ។

ព័ត៌មានជាតិ

យើងខ្ញុំទាំងអស់​គ្នាជា​បុគ្គលិក និងចាងហ្វាងគេហទំព័រខ្មែរឦសានសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះការបាត់បង់​យោធិនស្នេហាជាតិ២០រូបក្នុងពេលបំពេញបេសកម្ម

ខ្ញុំបាទ ចាងហ្វាងគេហទំព័រខ្មែរឦសានព្រមទាំងបុគ្គលិក​ទាំង​អស់​សូម​ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ​ចំពោះ​ការ​បាត់បង់​យោធិនចំនួន២០នាក់ ក្នុង​​ពេល​បំពេញ​បេសកកម្ម​ដើម្បី​បុព្វហេតុការពារ​បម្រើជាតិ​​មាតុភូមិ​យើង​។ យើង​ខ្ញុំទាំងអស់គ្នាសូមបួងសួង​ដល់ដួងវិញ្ញាណក្ខន្ធយោធិន​ទាំង​អស់ ទៅកាន់សុគតិភព ដោយស្ងប់ស្ងាត់កុំបីឃ្លៀងឃ្លាតឡើយ យើងខ្ញុំទាំងអស់គ្នាសូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ​សព​ផង​ដែរ៕  

ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី សោ សារឿន ជាមេបញ្ជាការកងរាជអាវុធហត្ថថ្មី ជំនួសលោកឧត្តម សេនីយ៍ត្រី ថាវ យ៉េន ក្រោមអធិបតីភាពរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញប្រកាសមុខតំណែង មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី

រតនគីរី៖ ពិធីប្រកាសត្រូវបានប្រារព្ធធ្វើឡើងនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី នាព្រឹកថ្ងៃពុធទី២៤ ខែមេសា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុម​​ប្រឹក្សាខេត្ត ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ប្រធានអនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត និងមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទផងដែរ។ យោងតាមប្រកាសរបស់ក្រសួងការពារជាតិ សម្រេចតែងតាំង លោកឧត្តមសេនីយ៍ត្រី សោ សារឿន ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី ជំនួសលោកឧត្តម សេនីយ៍ត្រី ថាវ យ៉េន  ដែលត្រូវទៅទទួលភារកិច្ចថ្មី។ បន្ទាប់ពី ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីមានប្រសាសន៍ស្វាគមន៍ រួចមក ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា បានឱ្យដឹងថា យោងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល​ស្តីពីកំណែទម្រង់កងកម្លាំងប្រដាប់ អាវុធ និងយុទ្ធសាស្ត្រធ្វើកំណែទម្រង់កងយោធពលខេមរភូមិន្ទ៥ឆ្នាំ កងរាជអាវុធហត្ថបានសម្រួចការធ្វើកំណែទម្រង់ឆ្ពោះទៅ ប្រមូលផ្តុំ រៀបរយ, ទំនើបកម្ម និងប្រសិទ្ធភាព។ ឯកឧត្តមបន្តថា ការតែងតាំងដំឡើង […]

ព័ត៌មានសន្តិសុខសង្គម

ស្លាប់មនុស្ស៤នាក់ និងរងរបួស២នាក់ ក្នុងករណីផ្ទះគ្រាប់មីនស្ថិតនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ លោក ងិន សុវិមាន អភិបាលខេត្តស្តីទី និង លោកស្រី វិន ស៊ីធួន អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្ត មណ្ឌល គិរី រួមទាំងអាជ្ញាធរក្រុងសែនមនោរម្យ មន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន សមាជិក សមាជិកាសាខា អនុសាខា និងយុវជនជាច្រើនរូប បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកសម្ភារៈ និងថវិកាមួយចំនួន ចូលរួមរំលែកទុក្ខ និងសោកស្តាយចំពោះគ្រួសារសព ០៤នាក់ ដែលបានស្លាប់ ដោយសារករណីផ្ទុះគ្រាប់មិនទាន់ផ្ទុះ និងរងរបួស ២នាក់ ស្ថិតនៅតំបន់ការពារធនធានធម្មជាតិត្រពាំងទុង ភូមិស្រែអ៉ី សង្កាត់ រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤។ លោក ងិន សុវិមាន អភិបាលខេត្តស្តីទី និងលោកស្រី វិន ស៊ីធួន អនុប្រធានគណៈកម្មាធិការសាខាក្រហមកម្ពុជា ខេត្តមណ្ឌលគិរី បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន […]

ព័ត៌មានសន្តិសុខសង្គម

មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅលើផ្លូវព្រះសុរាម្រឹត (មាត់ទន្លេ) ត្រង់ចំណុចមុខសាលាខេត្តក្រចេះ ស្ថិតក្នុងភូមិក្រចេះ សង្កាត់ក្រចេះ  ក្រុងក្រចេះ

ក្រុងក្រចេះ ៖ នៅវេលាម៉ោង២២:០០នាទីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅលើផ្លូវព្រះសុរាម្រឹត (មាត់ទន្លេ) ត្រង់ចំណុចមុខសាលាខេត្តក្រចេះ ស្ថិតក្នុងភូមិក្រចេះ សង្កាត់ក្រចេះ  ក្រុងក្រចេះ ខេត្តក្រចេះ  រវាងរថយន្តនិងម៉ូតូ (ច្រាស់ទិសគ្នា)បង្កដោយរថយន្តម៉ាកRX.400h ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ2Z.9008 បើកបរដោយឈ្មោះ រុន ចាប ភេទប្រុស អាយុ 31 ឆ្នាំ ទីលំនៅភូមិ ស្រែតាហែន ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ បើកបរក្នុង (ស្ថានភាពស្រវឹង) បើកបរពីទិសខាងត្បូង ទៅទិសខាងជើង លុះមកដល់ចំណុចកើតហេតុខាងលើ បានបុកនឹងម៉ូតូ០១គ្រឿង ម៉ាកឌ្រីមC.125  ពណ៌ខ្មៅ ពាក់ស្លាកលេខក្រចេះ1F.0706 បើកបរដោយឈ្មោះ សាន សុផល ភេទប្រុស អាយុ៣៥ឆ្នាំ (របួសស្រាល)  និងអ្នករួមដំណើរឈ្មោះ ឈឹង ស្រីរ៉ាន់  អាយុ៤២ឆ្នាំ ត្រូវជាប្រពន្ឋ (របួសធ្ងន់) និងឈ្មោះ សាន កក្កដា ភេទស្រី អាយុ […]

ព័ត៌មានជាតិ

កម្លាំងអធិការដ្ឋាន​នគរបាលស្រុកឆ្លូង បានឃាត់ខ្លួនយុវជនចំនួន៦នាក់ ដែលបានបង្ហោះវីឌីអូ បង្ហោះម៉ូតូយ៉ាងអាណាធិបតេយ្យនៅក្នុងបណ្តាញសង្គម

ក្រចេះ ៖ កាលពីថ្ងៃអាទិត្យ ទី០៧ ខែមេសា ឆ្នាំ២០២៤ មានគណនីហ្វេសប៊ុកឈ្មោះ kL Zin បានបង្ហោះវីឌីអូពីសកម្មភាពក្មេងទំនើងមួយក្រុមចរាចរណ៍អនាធិបតេយ្យ (បង្ហោះម៉ូតូ) ក្រោយពីបានទទួលបទបញ្ចា នឹងមានការណែនាំពីលោក ឧត្តមសេនីយ៍ស្នងការ កម្លាំងអធិការដ្ឋាននគរបាលស្រុកឆ្លូង បានសហការជាមួយកម្លាំងព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការស្រាវជ្រាវកំណត់អត្តសញ្ញាណមុខសញ្ញា ពាក់ព័ន្ធករណីបង្ហោះម៉ូតូ បានចំនួន០៦នាក់។ យោងតាមរបាយការណ៍ពីលោកឧត្តមសេនីយ៍ស្នងការ កម្លាំងអធិការដ្ឋាននគរបាលស្រុកឆ្លូង បាន​ប្រាប់​ឱ្យដឹងថា កងកម្លាំងយើង​បាន​សហការជាមួយ​កង​កម្លាំង​ព្រហ្មទណ្ឌកម្រិត​ស្រាល​នឹង​បាន​កំណត់​អត្តសញ្ញាណ​មុខ​សញ្ញា​ដែល​ពាក់​ព័ន្ធចំនួន​០៦នាក់​រួមមាន ១.ឈ្មោះ ហ៊ាង ស៊ាងហាក់ ភេទប្រុស ជនជាតិខ្មែរ អាយុ១៦ ឆ្នាំ ទីលំនៅភូមិ ឈើទាលភ្លោះលើ ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ ជាអ្នកបង្ហោះម៉ូតូ ២.ឈ្មោះ វ៉ាន់ គង្គា ភេទប្រុស ជនជាតិ ខ្មែរអាយុ១៧ ឆ្នាំ ទីលំនៅភូមិ ព្រែកចំឡាក់ ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ អ្នកអង្គុយពីក្រោយ ៣.ឈ្មោះ ហេង វ៉ាន់   ភេទប្រុស ជនជាតិ ខ្មែរអាយុ១៥ […]

ព័ត៌មានជាតិ

មន្ត្រីនគរបាលម្នាក់បានកាប់យុវជនម្នាក់ជាជនជាតិចារ៉ាយ បណ្តាលឱ្យរបួសធ្ងន់ ត្រូវបានចាប់ខ្លួនហើយ

រតនគិរី៖ កម្លាំងសមត្ថកិច្ចស្រុកអូរយ៉ាដាវ បានឃាត់ខ្លួនមន្ត្រីនគរបាលម្នាក់ក្រោយ យកកាំបិតកាប់ជនរងគ្រោះបណ្តាលឱ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង ១៧៖៣០ នាទីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ នៅភូមិភិ ឃុំសេសាន ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ ប្រភពពីមន្ត្រីស្រុកអូរយ៉ាដាវបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ សេវ សារឿន អាយុ ២១ឆ្នាំ ជនជាតិចារ៉ាយ មុខរបរកសិករ និងជនសង្ស័យមានឈ្មោះ ធី សិទ្ធិ អាយុ៣៧ឆ្នាំ មុខរបរជាមេប៉ុស្តិ៍លេខ៥០៩ ភូមិភិ ចំណុះវរសេនាតូចការពារព្រំដែនគោក លេខ៦២៣ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី។ យោងតាមសមត្ថកិច្ចមូលដ្ឋានបានប្រាប់ឱ្យដឹងដែរថា មុនពេលកើតហេតុ ជនរង គ្រោះ បានធ្វើដំណើរមកពីចំការដោយម៉ូតូ ហើយក៏អស់ប្រេងសាំងនៅចំណុចកើត ហេតុ ខាង លើ ស្រាប់តែមេប៉ុស្តិ៍ក៏បានធ្វើដំណើរមកដល់ក្នុងស្ថានភាពស្រវឹង នឹងបាន សួរនាំរួច ខ្លះៗបន្តិចក្រោយស្រាប់តែយកកាំបិតពីជនរងគ្រោះកាប់ជនរងគ្រោះវិញបណ្តាលឱ្យរងរបួសត្រង់ក្បាល។ដោយឃើញស្ថានភាពមិនស្រួល, ជនរងគ្រោះបានរត់គេចខ្លួន ចូល​ទៅសម្ងំក្នុងព្រៃបន្សល់ទុកម៉ូតូ គ្រាប់ស្វាយចន្ទី១ថង់ និងកាំបិត១នៅកន្លែងកើតហេតុ។ ក្រោយមកជនបង្កបានហៅមន្ត្រីប៉ុស្តិ៍ដែលត្រូវជាកូនចៅឈ្មោះ ហាក់ ធារ័ត្ន មកជួយ​យកសម្ភារទៅរក្សាទុកនៅកន្លែងរបស់ខ្លួន។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួន ជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកអូរយ៉ាវ ដើម្បីស៊ើបអង្កេតស្រាវ​ជ្រាវចាត់ការនីតិវិធីបន្ត […]

ព័ត៌មានជាតិ

រាជរដ្ឋាភិបាលនឹងដាក់ឱ្យអនុវត្តកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារមានបណ្ណសមធម៌ ចាប់ពីខែមេសា ឆ្នាំ២០២៤

ភ្នំពេញ៖  រាជរដ្ឋាភិបាលកម្ពុជា តាម រយៈក្រសួង៣ គឺក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងផែនការ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដាក់ឱ្យអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ឬជំនួយសង្គម សម្រាប់គ្រួសារមានបណ្ណសមធម៌ នៅក្នុងខែមេសា ឆ្នាំ២០២៤ នេះ។ គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី០២ ខែ មេសា ឆ្នាំ២០២៤ នៅសណ្ឋាគារភ្នំពេញ ក្លឹបអ្នកកាសែតកម្ពុជា បានរៀបចំសន្និសីទ សារព័ត៌មានមួយ ស្តីពី “ជំនួយសង្គមសម្រាប់ គ្រួសារមានបណ្ណសមធម៌” ដោយបានអញ្ជើញ វាគ្មិន ចំនួន៣រូប រួមមាន លោកបណ្ឌតិ ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាគាំពារសង្គម (តំណាងស្ថាប័នសម្របសម្រួល រៀបចំ និងដាក់ឱ្យអនុវត្តគោលនយោបាយ រៀបចំនិងអនុវត្តកម្មវិធី), លោក ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផែនការ នៃក្រសួងផែនការ (តំណាងស្ថាប័នប្រតិបត្តិករក្នុងការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ) និងលោកជួរ រតនៈ អគ្គនាយករង នៃមូលនិធិជាតិជំនួយសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (តំណាងស្ថាប័នប្រតិបត្តិករ […]

ព័ត៌មានជាតិ

លោក សៅ សុខា ប្រធានគណៈកម្មការជាតិបង្ក្រាបបទល្មើសធនធានធម្មជាតិ​បាន​នាំកម្លាំង​ចុះ​បង្ក្រាបការទន្ទ្រានយកដីរដ្ឋ​នៅខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី៖ ឯកឧត្ដមនាយឧត្ដមសេនីយ៍ សៅ សុខា ប្រធាន​គណៈកម្មការ​ជាតិ​បង្រ្កាបបទល្មើសធនធានធម្មជាតិ បានដឹកនាំកម្លាំងចម្រុះ គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ​ចុះត្រួតពិនិត្យការទន្ទ្រានយកដីរដ្ឋក្នុងទំហំធំមហាសាលលាតសន្ធឹងលើដែនជម្រកសត្វព្រៃភ្នំណាមលៀរ ភូមិសាស្ត្រស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។ នៅក្នុងកិច្ចប្រជុំជាមួយកម្លាំងជំនាញពាក់ព័ន្ធនៅសាលាខេត្តមណ្ឌលគិរី នៅរសៀលថ្ងៃ២៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្ដមនាយឧត្ដមសេនីយ៍ សៅ សុខា បានដាក់បទបញ្ជាម៉ឺងមាត់ឲ្យមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ទាំងថ្នាក់ខេត្ត និងថ្នាក់ក្រសួងស្ថាប័នរៀងៗខ្លួន ត្រូវស្រាវជ្រាវវែកមុខរកមេខ្លោង មេខ្យល់ ដែលបំផុសឲ្យមានការកាប់ទន្ទ្រានយកដីរដ្ឋក្នុងទ្រង់ ទ្រាយច្រើនបែបនេះ ហើយប្រសិនរកឃើញថាមានមន្ត្រីរាជការ ឬកងកម្លាំង មានការពាក់ព័ន្ធ ត្រូវមានវិធានផ្លូវច្បាប់ ទោះបីមន្ត្រីរបស់ខេត្តមណ្ឌលគិរី ឬមន្ត្រីនៅរាជធានីភ្នំពេញក៏ដោយ ។ ឯកឧត្ដមនាយឧត្ដមសេនីយ៍ សៅ សុខា បានបញ្ជាឲ្យកម្លាំងជំនាញ​ទាំងអស់​សហ​ការ​គ្នាកំណត់ទំហំជាក់ស្ដែងនៃការទន្ទ្រានយកដីរបស់រដ្ឋគ្រប់ក្រុងស្រុកក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី ពិសេសគឺនៅដែនជម្រកសត្វព្រៃភ្នំណាមលៀរ ដែលលាតសន្ធឹងលើស្រុក​ពេជ្រាដា និងស្រុកអូររាំង ។ ឯកឧត្ដមបន្តថា ស្រង់ទិន្និន័យឲ្យបានច្បាស់លាស់ ប្រសិនប៉ះប្រជាពលរដ្ឋដែលគ្មានដីធ្លីពិតប្រាកដមែន នឹងមានការលើកលែង ប៉ុន្តែបើមានមេខ្លោងដោយការប្រើប្រាស់រូបភាព ជនចំណាក់ស្រុកពីខេត្តដទៃ​មកទន្ទ្រានយកដីនៅមណ្ឌលគិរីគឺត្រូវឃាត់ខ្លួន ។ ឯកឧត្ដមប្រធានគណៈកម្មការជាតិបង្រ្កាបបទល្មើសធនធានធម្មជាតិបញ្ជាក់ថា ឯក​ឧត្ដមនឹងសុំគោលការណ៍ប្រមុខរាជរដ្ឋាភិបាល ដើម្បីផ្ដល់ជូនដីធ្លីទៅអ្នកក្រលំបាក​គ្មានដីពិតប្រាកដ មិនអនុញ្ញាតឲ្យដីធ្លីទាំងនេះធ្លាក់លើដៃមនុស្សមួយក្រុមឡើយ ។ ហើយសូមមន្ត្រីជំនាញ ពិសេសគឺមន្ត្រីបរិស្ថាន និងកសិកម្ម ត្រូវអនុវត្ត​កិច្ចការងារ​នេះឲ្យមានប្រសិទ្ធិភាព ដោយមានកម្លាំងអាវុធហត្ថ […]

ព័ត៌មានជាតិ

ឃាត់ខ្លួនជនជាតិវៀតណាម២៦នាក់ និងបានរឹបអូសសម្ភារ គ្រឿងចក្រជាច្រើនគ្រឿងដែលធ្វើសកម្មភាពជីករ៉ែមាសខុសច្បាប់នៅតំបន់ឧទ្យានកន្ទុយនាគខេត្តរតនគិរី

រតនគីរី៖ កម្លាំងចម្រុះខេត្តរតនគីរីដឹកនាំដោយលោកម៉ា វិត្រ អភិបាលរងខេត្ដសម្របសម្រួលនិតិវិធីដោយព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ បាននាំកម្លាំងចុះទៅធ្វើការឃាត់ខ្លួនជនអន្តោប្រវេសន៍វៀតណាមបានចំនួន២៦នាក់ រួមនិងសម្ភារគ្រឿងចក្រជាច្រើនគ្រឿងសង្ស័យលួចធ្វើសកម្មភាពជីកកកាយយករ៉ែមាសខុសច្បាប់។ យុទ្ធនាកាបង្ក្រាបជនអន្តោប្រវេសន៍វៀតណាមជីកយករ៉ែមាសខុសច្បាប់នោះធ្វើឡើងកាលពីថ្ងៃទី៧ខែមីនាឆ្នាំ២០២៤ អមដោយកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទរួមនិងមន្ត្រីឧទ្យានជាតិ មន្ត្រីរ៉ែនិងថាមពលខេត្ត មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្ត អភិបាលស្រុកតាវែងរួមនិងមន្ត្រីពាក់ព័ន្ធមួយទៀត ដោយប្រើប្រាស់អស់ពេលចំនួន៤ថ្ងៃទើបធ្វើកិច្ចការនោះបានជោគជ័យ។ រហូតមកដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ ជនសង្ស័យទាំង២៦នាក់ត្រូវបានកម្លាំងចម្រុះផ្ញើទុកជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកអណ្ដូងមាស ដើម្បីសាកសួរនិងបន្តសំណុំរឿងបញ្ជូនខ្លួននិងភស្ដុតាងទៅសាលាដំបូងខេត្ត ចំណែកគ្រឿងចក្រជាច្រើនគ្រឿងដែលប្រព្រឹទ្ធបទល្មើសជីយករ៉ែមាសខុសច្បាប់នោះបានរក្សាទុកនៅនឹងកន្លែងនោះដដែល។ នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ អ្នកយកព័ត៌មានយើងបានព្យាយាមសួរទៅមន្រ្តីពាក់ព័ន្ធមួយចំនួនទៀតដើម្បីជួយពន្យល់ពីករណីឃាត់ខ្លួនជនអន្តោប្រវេសន៍វៀតណាមទាំង២៦នាក់នោះ តែពុំមានមន្ត្រីណាបានឆ្លើយប្រាប់នោះទេគឺគ្រាន់តែបានបញ្ជាក់ថាកំពុងធ្វើការស្រាវជ្រាវ។ ដោយឡែកលោក កែវ ភក្តី ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យឱ្យអយ្យការអមសាលាដំបូងខេត្តលោកបានប្រាប់អ្នកយកព័ត៌មានយើងថា ពាក់ព័ន្ធនិងកាឃាត់ខ្លួនជនជាតិវៀតណាមចំនួន២៦នាក់នោះ គឺមន្ត្រីប៉ូលីសអន្ដោប្រវេសន៍កំពុងបន្ដសាកសួរដើម្បីបង្កសំណុំរឿងចាត់ការតាមនិតិវិធីហើយ។ ពាក់ព័ន្ធក្នុងរឿងជនជាតិវៀតណាមចំនួន២៦នាក់នេះដែរ ប្រជាពលរដ្ឋ និងមន្ត្រីមួយចំនួនបានទទួចសុំឱ្យក្រសួងពាក់ព័ន្ធជាពិសេសក្រសួងបរិស្ថានមេត្តាបើកការស៊ើបអង្កេតឱ្យបានស៊ីជម្រៅផង ព្រោះថាជនអន្តោប្រវេសន៍ទាំងអស់នោះបើគ្មានការឃុំឃិតគ្នាជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ត្រីស្នាក់ការ បរិស្ថាននោះទេ ពួកគេក៍មិនហ៊ាននាំគ្រឿងចក្រជាច្រើនគ្រឿងចូលព្រៃឧទ្យានជាតិ និងធ្វើសកម្មភាពកាយយករ៉ែជាច្រើនថ្ងៃខែបានរលូនបែបដែរ៕ ចំពោះករណីខាងលើនេះអង្គភាពខ្មែរឦសានយើងខ្ញុំនៅតែរង់ចាំមើលចំណាត់ការលើជនជាតិវៀតណាមទាំង២៦នេះថា តើមានចំណាត់ការបែបណា? ហើយអង្គភាពយើងខ្ញុំនៅតែរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីដែលពាក់ព័ន្ធគ្រប់ពេល និងម៉ោងធ្វើការ។

ព័ត៌មានជាតិ

ផ្សារបានលុង ខេត្តរតនគិរី នៅតែបន្តឱ្យ​បងប្អូនជនជាតិដើមភាគតិចបង់ភាស៊ី បើទោះ​ជាគោលការណ៍​ច្បាប់វិនិយោគបានដាក់ហាមមិនឱ្យ​យក​ភាស៊ីក៏ដោយ!

រតនគិរី៖ រហូតមកទល់បច្ចុប្បន្ននេះ អ្នកវិនិយោគផ្សារបានលុងខេត្តរតនគិរី នៅតែ​បន្ត​ទារយកលុយភា​ស៊ី ពីបងប្អូនជនជាតិដើមភាគតិចលក់បន្លែនៅរោងខាងមុខផ្សារបាន​លុង ដែលអតីតអភិ​​បាល​ខេត្ត​បានសាងសង់​សម្រាប់​ពួកគាត់ដាក់លក់បន្លែកសិកម្ម​ដែលពួកគាត់ដាំដោយមិនចាំបាច់ឱ្យបង់លុយក៍ដោយ។ គួររំឮកផងដែរថា កាលពីឆ្នាំ២០២១ អតីតអភិបាលខេត្តរតនគិរីបាន​សម្រេច​កសាង​រោង​ដែកមួយខ្នងនៅខាងមុខផ្សារបានលុងក្បែរស្នាក់ការផ្សារ មានទំហំប្រហែល១៨ម៉ែត្រ​គុណ​៤០ម៉ែត្រ សង់នៅលើដីរបស់រដ្ឋ ទំហំ ៥៤ម៉ែត្រ គុណនិង១១០ម៉ែត្រ ស្ថិតនៅខាង​មុខផ្សារបានលុង ដើម្បីសម្រួលដល់បងប្អូនជនជាតិដើមភាគតិចបានលក់បន្លែបង្ការ​តាមកញ្រ្ចែង និងកាផា ដោយមិនឱ្យពួកគាត់បង់លុយភាស៊ីអីនោះទេ។ យោង​តាម​ប្រភព​ពីស្ត្រីជនជាតិទំពួនម្នាក់បានរៀបរាប់​ប្រាប់​អ្នកសារព័ត៌មានយើងថា ស្ពៃ និងត្រសក់ដែលនាងកំពុងដាក់លក់នៅលើកម្រាលកៅស៊ូផ្ទាល់ដីនោះ គឺជាបន្លែ​ធម្មជាតិឪពុកនាងជាអ្នកដាំដុះបានក្រោយពីទំនេរពីការធ្វើស្រែចំការ ហើយបន្លែនិង​ត្រសក់ទាំងនេះ បើទោះ​ជាលក់អស់ ឬមិនអស់ក៍ដោយ គឺត្រូវតែបង់លុយថ្លៃអនាម័យ​ចំនួន១.០០០រៀល និងថ្លៃភ្លើងចំនួន១.៥០០រៀលសរុបទាំងអស់ចំនួន២.៥០០រៀល​ក្នុងមួយថ្ងៃ។ ប្រភពពីបងប្អូនជនជាតិដើមជាច្រើននាក់ក៏​បាន​ប្រាប់​មកអង្គភាព​យើងដឹងដូចៗគ្នា​ដែរ​ថា ពួកគាត់សុទ្ធតែបានបង់ថ្លៃអនាម័យ និងថ្លៃភ្លើងដូចគ្នាទាំងអស់ ពេលខ្លះពុំ​ទាន់​បាន​ដាក់កាផាបន្លែចុះផង​ក៏​មកទារភាស៊ីបាត់ទៅហើយ បើមិនទាន់មានលុយបង់ទេក៏​ប្រាប់​ឱ្យ​ពួកគាត់ខ្ចីលុយអ្នកផ្សេងសិនដើម្បីបង់ឱ្យគេ ប្រសិនបើបង់លុយយឺតយូរតែបន្ដិត អ្នក​ទារភាស៊ីនោះមកជំរិញទារដោយរករឿងដេញមិនឱ្យលក់ដូរបានស្រួលនោះទេ។ លោក ហេង ដារ៉ា ប្រធានផ្សារធ្លាប់​បាន​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មានដោយខ្លីថា ថ្លៃ​អនាម័យឱ្យយកតែ៥00រៀល ហើយបើអ្នកលក់ពេលយប់ត្រូវបង់ថ្លៃភ្លើង៥00រៀល​សរុបតែ១.០០០រៀលប៉ុណ្ណោះ ហើយ​ករណីខាងលើនេះចាំលោកសួរនាំសិន រហូត​មកទល់ពេលនេះលោកនៅ​តែ​បន្ត​យក​ភាស៊ី​ពី​បងប្អូនជនជាតិដើមភាគតិចដដែល ហើយយកលើស១០០០រៀលទៀត។ អង្គភាព​របស់​យើង​ខ្ញុំ​ក៏​បាន​សាកសួរទៅ លោក ហេង ដារ៉ា ប្រធានក្រុមហ៊ុន​វិនិយោគ​ផ្សារ​បានលុងម្តងទៀត លោកបានប្រាប់ឱ្យដឹងតាមទូរស័ព្ទដោយទទួលស្គាល់ថា អ្នក​ទារ​​ភាស៊ីនៅផ្សារជនជាតិនោះគឺជាកូនចៅរបស់លោកពិតមែន ហើយលោកឱ្យយកថ្លៃ​អនាម័យតែ៥០០រៀល និងថ្លៃភ្លើង៥០០រៀលសរុបតែ១.០០០រៀលទេ ហើយរឿង​ទារ​ភាស៊ីពីបងប្អូនជនជាតិលក់បន្លែយកដល់ចំនួន២៥០០រៀលនោះចាំលោកសួរក្មេងៗសិន ចំណែកថ្លៃភ្លើងគឺពួកគាត់បានស្មើសុំឱ្យតដើម្បីបំភ្លឺផ្សារហើយ​ពួកគាត់បង់ថ្លៃភ្លើងចូល​រដ្ឋ​តើមិនមានខុសសៀវភៅបន្ទុកទេ។ លោក […]

ព័ត៌មានសន្តិសុខសង្គម

២ខែ ដើមឆ្នាំ២០២៤ សមត្ថកិច្ចបង្ក្រាប ល្បែង ខុសច្បាប់៣០០ទីតាំង ឃាត់ខ្លួនមនុស្ស ជិត៥០០នាក់

ភ្នំពេញ ៖ លោក ទូច សុឃៈ (សុខៈ) អ្នកនាំ ពាក្យរងក្រសួងមហាផ្ទៃបានបញ្ជាក់ថា គិតពី ថ្ងៃទី១ ខែមករា  ដល់ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ សមត្ថកិច្ចក្រសួងមហាផ្ទៃ បានបង្ក្រាបល្បែង ស៊ីសងខុសច្បាប់ ចំនួន៣០០ទីតាំង លើ១៩រាជធានីខេត្ត ដោយឃាត់ខ្លួន មនុស្សសរុបចំនួន៤៩៦នាក់។  ក្នុងចំណោម ទាំង៣០០ទីតាំង សមត្ថកិច្ចនគរបាលបាន ចាត់វិធានការច្បាប់ចំនួន៦៩ទីតាំង លើ១៥រាជធានី-ខេត្ត ពោលគឺកសាងសំណុំរឿងតាមនីតិវិធី ដើម្បីបញ្ជូនទៅកាន់តុលាការ ដែលមានជនសង្ស័យ១៩៤នាក់ផងដែរ។ លោក ទូច សុឃៈ អះអាងថា ក្នុងចំណោម៦៩ទីតាំងដែលបញ្ជូនទៅតុលាការនេះ ក៏មាន Game Online ខុសច្បាប់ចំនួន១ទីតាំង និងឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់។ ការលេងល្បែងភ្នាល់តាម Internet ជ្រកក្រោមផ្លាកអាជីវកម្ម ឬអាជ្ញាប័ណ្ណចំនួន៧ទីតាំង ឃាត់ខ្លួនជនសង្ស័យចំនួន៣១នាក់។ ក្រៅពីនេះ មានល្បែងផ្សេងៗដែលកើតតាមមូលដ្ឋានចំនួន៦១ទីតាំង ដោយឃាត់ខ្លួនជនសង្ស័យចំនួន១៥៧នាក់។

ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចឃាត់ខ្លួនជនជាតិកូរ៉េ ២នាក់ប្តីប្រពន្ធ ដែលប៉ុនប៉ងដឹកជញ្ជូនគ្រឿងញៀនពីកម្ពុជាទៅកូរ៉េខាងត្បូង ដោយរឹបអូសបានថ្នាំញៀនជាង ២គីឡូក្រាម

រាជធានីភ្នំពេញ៖ សមត្ថកិច្ចគយ និងរដ្ឋាករ ប្រចាំអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានសហការជាមួយកម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន ដោយមានការ សម្រប សម្រួលពីឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ឃាត់ខ្លួន​អ្នកដំណើរចំនួន ២នាក់ ប៉ុនប៉ងដឹកជញ្ជូនគ្រឿងញៀន តាមជើងយន្តហោះ​ពីកម្ពុជា​ទៅកាន់ប្រទេសកូរ៉េខាងត្បូង។ ការបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ ដោយឃាត់ខ្លួនជនល្មើស ២នាក់ គឺឈ្មោះ Kim jangeun ភេទប្រុស ជនជាតិកូរ៉េ (ប្ដី) និងឈ្មោះ Lee hyeran  ភេទស្រី ជន​ជាតិកូរ៉េ (ប្រពន្ធ)។ ចំណែកថ្នាំញៀន ដែលឃាត់យកបានរួមមាន៖ សារធាតុញៀនប្រភេទ មេតំហ្វេតាមីន (ICE) ទម្ងន់ ១២៩០.៧៩ក្រាម (ប្ដី) និងសារធាតុញៀនប្រភេទ កេតាមីន(Ketamine) ទម្ងន់ ៩៨៧.៤២ក្រាម (ប្រពន្ធ)។ សរុបទម្ងន់ ២២៧៩.២១ក្រាម (២គីឡូក្រាម និង​២៧៩,២១ក្រាម)។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ បានកសាងសំណុំ​រឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី៕

ព័ត៌មានជាតិ

ភាពទីទាល់ក្រទើបធ្វើឱ្យ​បងប្អូនប្រជាពលរដ្ឋជនជាតិភាគតិចបាននាំគ្នាផ្សងគ្រោះថ្នាក់ជីកដី​រុករកត្បូងយ៉ាងជ្រៅយកលក់​ឱ្យឈ្មួញ ថៅកែ និងឧកញ៉ា ដែលមិនស្របច្បាប់រួមជាមួយអាជ្ញាធរពាក់ព័ន្ធ​ខេត្តរតនគិរីបើកដៃពេញទំហឹង

  រតនគិរី៖ កាលពីថ្ងៃទី ២៧ ខែកុម្ភះ ឆ្នាំ ២០២៤ បងប្អូនប្រជាពលរដ្ឋជន ជាតិដើម ភាគតិច​ទាំងប្រុសស្រីក្មេងចាស់ជាច្រើននាក់ កំពុងតែជីកដីរុករករ៉ែត្បូងធម្មជាតិ ស្ថិតនៅភូមិកបត្រំ ឃុំទីងចាក់ ស្រុកបរកែវ ខេត្តរតនគិរី ក្នុងនិយាមកាមលេខ           48P 72 81 08 15 14 74 5 ។ កាលពីថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០២៤ សារព័ត៌មានយើងខ្ញុំបានចុះទៅ​ដល់​ទីតាំងដែល​ប្រជា​ពលរដ្ឋ​​កំពង់​រីករុករ៉ែធម្មជាតិ​នោះផ្ទាល់ ហើយក៏​បានផ្តិតយករូបភាពខ្លះ ហើយក៏​បាន​សាកសួរ​ទៅ​ប្រជា​ពរដ្ឋ​កំពង់ជីករុករ៉ែនោះពួកគាត់បានប្រាប់​មក​អង្គភាព​យើង​ខ្ញុំថា ពួកគាត់ត្រូវបានកុងសែចំនួនពីរនាក់ បាន​​ហៅ​មកឱ្យជីកត្បូង​ដើម្បី​លក់ឱ្យពួកគេ ទី1- ឈ្មោះ លាវ សាយ កុងសែទិញត្បូងដុះស្លែប្រចាំនៅស្រុកបរកែវ និង ទី2-  ឈ្មោះ រម៉ាម ព្រោង បច្ចុប្បន្នជានគរបាលប្រចាំនៅអធិការនៃអធិការដ្ឋាននគរបាលស្រុកបរកែវ។ ពួកគាត់បានបន្តទៀតថា កុងសែដែលប្រចាំការនៅកន្លែងជាប់លាប់ជារៀងរាល់ថ្ងៃ នោះឈ្មោះ លាវសាយ ហើយគាត់បានឱ្យលុយក្នុងម្នាក់ចំនួន មួយម៉ឺនរៀលបន្ថែម ពីលើតម្លៃទិញត្បូងរាល់ថ្ងៃ ទោះបី​ជាជីកបានត្បូង ឬមិនបានក៏ដោយ។ នៅថ្ងៃដដែលនោះដែរ លោក […]

ព័ត៌មានអន្តរជាតិ

អាហ្វ្រិក​ខាងត្បូង ថា​មិនអាច​ធានា​សុវត្ថិភាព​សម្រាប់​ដំណើរ​ទស្សនកិច្ច​លោក ពូ​ទីន បានទេ ដោយសារ​ដីកាចាប់ខ្លួន ICC

អាជ្ញាធរ​អាហ្វ្រិក​ខាងត្បូងថា​ មិនអាច​ធានា​សន្តិសុខ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​រុស្ស៊ី​លោក ​វ្ល៉ា​ឌី​មៀ ពូ​ទីន ទៅកាន់​សាធារណរដ្ឋ​នេះ​បានទេ ដោយសារតែ​ដីការចាប់ខ្លួន​ចេញ​ដោយ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) សម្រាប់​ប្រមុខរដ្ឋ​រុស្ស៊ី​។ នេះ​បើ​យោងតាម​ឯកអគ្គរដ្ឋទូត​អាហ្វ្រិក​ខាងត្បូង​ប្រចាំ​នៅ​ប្រទេស​រុស្ស៊ី លោក Mzuvukile Jeff ។​ លោក Mzuvukile បាន​និយាយថា យើង​នឹងមិន​ផ្លាស់ប្តូរ​ច្បាប់​របស់​យើង​សម្រាប់​គោលបំណង​របស់​បុគ្គល​ម្នាក់​នោះទេ​ ខ្ញុំ​គិតថា​ វា​មាន​សារៈសំខាន់​សម្រាប់​ពួកយើង​។ គួរ​បញ្ជាក់ថា នៅ​ថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២៣ ស្ថាប័ន ICC បានចេញ​ដីកាចាប់ខ្លួន​ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin និង​ស្នងការ​ប្រធានាធិបតី​រុស្ស៊ី សម្រាប់​សិទ្ធិ​កុមារ Maria Lvova-Belova ដោយ​ចោទប្រកាន់ថា​ពួកគេ​ទទួលខុសត្រូវ​ចំពោះ​ការ​និរទេស​កុមារ​អ៊ុយ​ក្រែ​ន​ដោយ​ខុសច្បាប់​៕  

ព័ត៌មានជាតិ

សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស យាងសោយព្រះទីវង្គត នៅវេលាម៉ោង៥៖៤០នាទីល្ងាច ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងព្រះជន្មាយុ៩៣ព្រះវស្សា

ភ្នំពេញ៖ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស យាងសោយព្រះទីវង្គត នៅវេលាម៉ោង ៥៖៤0នាទីល្ងាច ថ្ងៃច័ន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងព្រះជន្មាយុ ៩៣ព្រះវស្សា ដោយព្រះជរាពាធ នៅមន្ទីរពេទ្យកាលម៉ែត្រ។ ព្រះសពរបស់ព្រះអង្គ បាននឹងកំពុងរៀបចំនៅវត្តវត្តឧណ្ណាលោម រាជធានីភ្នំពេញ៕

May 2024
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031