
ស្លាប់៣នាក់ និងរងរបួសធ្ងន់ជាច្រើននាក់ ក្នុងករីណីបាញ់រះទាំងគ្រួសារ បណ្តាលឱ្យឪពុកក្មេក និងម្ដាយក្មេកស្លាប់, ប្រពន្ធ និងបងថ្លៃរងបួសធ្ងន់ និងបាញ់ខ្លួនឯងតាមក្រោយ
ត្បូងឃ្មុំ៖ បុរសម្នាក់បានយកកាំភ្លើង AK បាញ់ប្រហារឪពុកក្មេក និងម្ដាយក្មេកបណ្ដាលឱ្យស្លាប់ក្នុងថ្លុកឈាម, ប្រពន្ធ និងបងថ្លៃរងរបួសធ្ងន់ ព្រមទាំងប្រជាការពារម្នាក់រងរបួសធ្ងន់ រួចបានបាញ់សម្លាប់ខ្លួនឯងតាមក្រោយ ហេតុការណ៍នេះបានបង្កឱ្យមានការភ្ញាក់ផ្អើលនៅទាំងព្រលប់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ស្ថិតនៅក្នុងភូមិអំពុក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
យោងតាមសេចក្ដីរាយការណ៍បឋម ដែលអង្គភាពយើងទទួលបាននោះគឺ ការបាញ់ប្រហារដែលបង្កឡើងដោយខ្មាន់កាំភ្លើងជាមន្ដ្រីអាវុធហត្ថនេះ ឈ្មោះ ហ៊ីង សុវណ្ណរិទ្ធ បណ្ដាលឱ្យឪពុកក្មេកស្លាប់ ម្ដាយក្មេកស្លាប់, ប្រពន្ធ និងបងថ្លៃរងរបួសធ្ងន់ ព្រមទាំងប្រជាការពារម្នាក់រងរបួសធ្ងន់ ហើយខ្មាន់កាំភ្លើងបាញ់សម្លាប់ខ្លួនតាមក្រោយ សរុបហេតុការណ៍នេះ បានបណ្ដាលឱ្យមនុស្សស្លាប់៣នាក់នៅនឹងកន្លែងកើតហេតុ និងរបួសធ្ងន់៣នាក់។
យ៉ាងណាមិញ ដើមចមដែលនាំឱ្យមានការហេតុការណ៍បាញ់ប្រហារនេះ មិនទាន់ត្រូវបានសមត្ថកិច្ចបញ្ជាក់ឱ្យបានដឹងច្បាស់នៅឡើយទេ ព្រោះនៅពេលកំពុងធ្វើការសួរនាំអ្នកពាក់ព័ន្ធ និងស្រាវជ្រាវ គឺកំពង់ស្ថិតនៅទីតាំងកើតហេតុក្នុងផ្ទះរបស់ជនរងគ្រោះផ្ទាល់តែម្ដង៕