
ក្រសួងពាណិជ្ជកម្មធ្វើសេចក្តីជូនដំណឹងដល់សារធាណៈជនសម្រាប់តម្លៃសាំងធម្មតាត្រូវលក់តម្លៃ ៤,០០០រៀល និងម៉ាស៊ូតលក់តម្លៃ ៣,៨៥០រៀល ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥
ថ្ងៃចេញផ្សាយៈ February 11, 2025
ភ្នំពេញ៖ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រសួងពាណិជ្ជកម្មបានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានា ដោយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ត្រូវលក់សាំងធម្មតាតម្លៃ ៤,០០០រៀល និងម៉ាស៊ូតត្រូវលក់ ៣,៨៥០រៀល ក្នុង១លីត្រ។
ដោយអនុវត្តតាមគោលការណ៍ដែលចុះដោយ សម្តេចតេជោ ហ៊ុន សែន និង សម្តេចបវធិបតី ហ៊ុន ម៉ាណែត ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ និងដោយមានការចូលរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជាផងនោះទើប បានអនុញ្ញាតឱ្យបន្តបញ្ចុះតម្លៃលក់រាយនៃប្រេងសាំងបន្តទៀត៕