ស្ថានីយ៍ជញ្ជីងថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ៥នៅចំណុចភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែខេត្តបាត់ដំបង ត្រូវបាន​ក្រុម​អ្នករកស៊ីដឹកទំនិញឆ្លងកាត់​មិនពេញ​ចិត្ត​ចំពោះ​ការ​ដាក់​កំហិត​យក​លុយ​ទាំងយប់​ទាំង​ថ្ងៃ​មិន​ត្រូវ​តាម​ច្បាប់​កំណត់

បាត់ដំបង៖ កាល​ពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ​២០២៥ អង្គភាព​សារព័ត៌មានមាតុភូមិ​បាន​ចុះ​ផ្សាយ​ពី​ស្ថានីយ៍ថ្លឹងរថយន្តនៅចំនុចភូមិពុកឆ្មា ខេត្តបាត់ដំបងក្រោមចំណងជើងថា «តើ​លោក ហេង ប៊ុនលី មេ​ជញ្ជីង​ថ្លឹង​ឡាន នៅ​ផ្លូវ ជាតិ​លេខ៥ ក្នុង​អាណាចក្រ ខេត្តបាត់ដំបង មាន​សិទ្ធិអំណាច​អ្វី​ហាមឃាត់​រារាំង​អ្នកកាសែតមិនឱ្យ​ថត​ទីតាំង​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត?» សារព័ត៌​មានអំណាចខ្មែរ «លោក ហេង ប៊ុនលី ប្រធានស្ថានីយ៍ជញ្ជីងថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ៥ នៅចំណុច​ភូមិពុកឆ្មាឃុំអន្លង់វិលស្រុកសង្កែខេត្តបាត់ដំបងប្រែ​ក្លាយទៅជា​ជញ្ជីង​ថ្លឹង​លុយទាំងយប់ទាំងថ្ងៃមិនញញើតអ្វីទាំងអស់អាងខ្នងប្រធានមន្ទីរសាធារណការខេត្តបាត់ដំបង» បាន​ចុះ​ផ្សាយ​កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥នេះ។

យោងតាមផេកមន្ទីរព័ត៌មានខេត្តបាត់ដំបងបាន​ចេញ​វីដេអូបំភ្លឺកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ (សូមស្តាប់និងទស្សនាវីដេអូរទាំងស្រុង)

យោង​តាម​ប្រភព​ពី​​ក្រុម​អ្នករកស៊ី​ដឹក​ទំនិញ​ឆ្លងកាត់​ផ្លូវ​ជាតិ​លេលេខ៥ តែងតែ​រអ៊ូរទាំ​អំពី​ករណី​មន្ត្រី​ដែល​ប្រចាំការ​នៅ​ស្ថានីយ៍​ថ្លឹង​រថយន្ត​នៅចំណុចផ្លូវជាតិ​លលេខ៥កាល​ពី​ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ថា​ លោក ហេង ប៊ុនលី ប្រធានស្ថានីយ៍ជញ្ជីងថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ៥ នៅចំណុចភូមិពុកឆ្មា ឃុំអន្លង់វិលស្រុក សង្កែ ខេត្តបាត់ដំបង ជញ្ចីង​ថ្លឹង​រថយន្ត​នេះ ​ទោះបីជា​មិន​លើស​ទម្ងន់ ក៏​មន្ត្រី​នៅស្ថានីយ៏​ជញ្ជីង​ថ្លឹងរថយន្តដែល​ប្រចាំការ​នៅ​ទី​នោះ​សុំ​លុយ​ថ្លៃ​បាយ​ទឹក​និង​កាហ្វេរ​ផងដែរ វា​ក្លាយទៅជា​ទម្លាប់​​ប្រចាំ​ថ្ងៃទៅហើយ។

ក្រុមឈ្មួញដឹកទំនិញ​បានបន្តថា ការដឹងទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីងលើសទម្ងន់ឬមិន​លើសទម្ងន់ ក៏តម្រូវឱ្យបង់លុយតាមការកំណត់ដែរ មិនគូរណាលោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ដបាត់ដំបងបណ្ដែតបណ្ដោយឱ្យប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តធ្វើអ្វីៗតាមអំពើចិត្តនោះទេ ព្រោះ​តែមូលហេតុ​នេះ​ហើយ​ទើបក្រុម​​ឈ្មួញអ្នករកស៊ីដឹកទំនិញបើករថយន្ត​ភាគច្រើន​បាន​ព្យាយាម​គេច​វាង​តាម​ផ្លូវ​ផ្សេង​ៗពីព្រោះ​តែ​មន្ត្រី​នៅ​ប្រចាំការ​នៅ​ស្ថានីយ៍​មួយ​នេះ​ទារលុយ​ច្រើនៗ​ពេក​​ទោះបីជា​មាន​ការ​លើស​ទម្ងន់​បន្តិចបន្តួចក៏​ដោយ​។​

​សូមបញ្ជាក់ផងដែរថា ពេលរថយន្តបើកទៅជិតដល់កន្លែងថ្លឹងគេឃើញតៃកុងឡានរត់ចូលទៅក្នុងបន្ទប់អ្នកថ្លឹងរថយន្តមុន តើមូលហេតុអ្វីជាអាថ៌កំបាំងនៅ​ស្ថានីយ៍​ថ្លឹង​រថយន្តនេះ?។

ប្រភពពី​វីដេអូខ្លីបមួយ​បាន​បង្ហាញថា ប្រសិនបើ​យើង​ដាក់​ទំនិញលើស​ទម្ងន់​ យើងកុំ​ទាន់​ចូល​ថ្លឹង​ ត្រូវ​ប្រកាស​ជញ្ជីងមុន​ហើយ​រត់​ទៅជួប​ដើម្បីប្រកាសជញ្ជីង​ បើលើស​ ១០ ឬ២០ តោន​គេ​យកខ្ទង់៦ម៉ឺនរៀល ទៅ៧ម៉ឺនរៀល ហើយយើងមិនបាច់​ថ្លឹងទេឱ្យ​តែ​យើង​ប្រកាស​គេមុន។(សូមស្តាប់និងទស្សនាវីដេអូខ្លីបទាំងស្រុង)

​បញ្ហានេះហើយក្រុម​អ្នកបើកបររថយន្តនឹងឈ្មួញរកស៊ីដឹកទំនិញតូចធំក៍សូមសំណូមពរទៅដល់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំង លោក សេង ឈួន រដ្ឋលេខាធិការក្រសួង និងជានុប្រធានគណៈកម្មការសម្របសម្រួលជញ្ជីងថ្លឹងរថយន្តចល័តទូទាំងប្រទេស ជាពិសេសទៅទៀត លោក សុខ លូ អភិបាលនៃគណៈអភិបាល ខេត្ត បាត់ដំបង គួរដាក់ការស៊ើបអង្កេតឱ្យបានស៊ីជម្រៅផងទាន ទៅលើប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តឈ្មោះហេង ប៊ុនលី ជាមន្ត្រីនៅក្រោមឱវាទ ដែលកំពង់តែប្រែក្លាយជាជញ្ជីងថ្លឹងរថយន្ត ទៅជាជញ្ជីងថ្លឹងលុយតាមរបៀបជិះសេះលែងដៃនោះទេ។

ចំពោះករណីខាងលើនេះអង្គភាព​សារព័ត៌មាន​ខ្មែរឦសាន​យើង​ខ្ញុំ​មិនអាចធ្វើការទំនាក់​ទំនង​ដើម្បី​សុំ​ការ​ស្រាយបំភ្លឺ​បាន​ទេដោយ​ពុំ​មាន​លេខទូរស័ព្ទទំនាក់ទំនង៕

អង្គភាព​ខ្មែរឦសាន​យើង​ខ្ញុំ​នៅ​តែ​រង់​ចាំ​ការ​បកស្រាយ​បំភ្លឺ​បន្ថែម​ពីគ្រប់​ភាគី​ដែល​ពាក់​ព័ន្ធ​គ្រប់​ពេល​និងម៉ោងធ្វើការ។

https://web.facebook.com/share/v/1EKgJAdEaB/