
អង្គភាពសារព័ត៌មានខ្មែរឦសាន និងអតីតមេបញ្ជាការរងចូលនិវត្តន៍ បាននាំយកគ្រឿងឧបភោគបរិភោគមួយចំនួនជូនអង្គភាពL9 ឈរជើងនៅស្រុកជាំក្សាន្ត ខេតព្រះវិហារ
ព្រះវិហារ៖ កាលពីថ្ងៃអាទិត្យ ៣រោច ខែផល្គុន ឆ្នាំរោង ឆស័ក្ត ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២៥ អង្គភាពសារព័ត៌មានគេហទំព័រខ្មែរឦសានយើងខ្ញុំ រួមជាមួយនិងអតីតនាយទាហានរងប្រចាំទិសមុំបី បាននាំយកគ្រឿងឧបភោគ បរិភោគមួយចំនួនចែកជូនដល់នាយទាហានដែលឈរជើងនៅចំណុចមុំបី ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានដូចខាងក្រោម៖
១. ទឹកសុទ្ធចំនួន ១២០ យួរ
២. ទឹកស៊ីអ៊ីវចំនួន ១០ យួរ
៣. ទឹកត្រីចំនួន ១០ យួរ
៤. ប្រេងឆាចំនួន ១០ យួរ
៥. ផ្អកចំនួន ២០ គីឡូក្រាម
៦. ប្រហុកចំនួន ១៥ គីឡូក្រាម
ក្នុងនោះផងដែរ ការ៉ាស់សាំង យូ ឡុង ស្ថិតក្នុងស្រុកឆែបក៏បានចូលរួមឧបត្ថម្ភជាទឹកចាហួយដូងមួយកេះ និង ទឹកសុទ្ធ១០យួរ។
ក្នុងចំណោមគ្រឿងឧបភោគបរិភោគទាំងនេះបានយកទៅជូនអង្គភាពL9 ឈរជើងនៅចំណុចមុំបី ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលមានមេបញ្ជាការរងចំនួនបីនាក់ គឺលោក ជិន កេត លោក ឆាន់ សាវុធ និង លោក ទូច នន់ និងនាយទាហានមួយចំនួនទៀតមានសេចក្តីត្រេកអរនិងបានថ្លែងអំណរគុណដល់ក្រុមការងារអង្គភាពគេហទំព័រខ្មែរឦសាន្ត និងអតីតមេញ្ជាការរងចូលនិវត្តន៍យ៉ាងជ្រាលជ្រៅ។
ក្នុងនាមខ្ញុំបាទជាប្រធានអង្គភាពគេហទំព័រខ្មែរឦសាន្ត សូមជូនពរជ័យយ៉ាងក្រៃលែងចំពោះលោកមេបញ្ជាការ មេបញ្ជាការរង និងពលទាហានទាំងអស់ដែលកំពុងឈរជើងនៅមុំបីប្រកបទៅដោយជោគជ័យ និងមានស្មារតីរឹងមាំក្នុងការការពារប្រទេសជាតិរបស់យើង៕