
ខ្ញុំបាទជាប្រជាពលរដ្ឋម្នាក់ និងជាម្ចាស់គេហទំព័រខ្មែរឦសាន និងសមាជិកទាំងអស់ ព្រមទាំងប្រជាពលរដ្ឋទូទាំងប្រទេសសូមចូលរួមរំលែកទុក្ខចំពោះសម្តេច ហ៊ុន សែន និងលោកជំទាវកត្តិបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលបានបាត់បង់ឯកឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ត្រូវជាបងប្រុសបង្កើតរបស់សម្តេច សូមឱ្យដួងវិញ្ញាណខណ្ឌរបស់ឯកឧត្តមបានសោយសុខគតិភពផងចុះ។
ប្រជាពលរដ្ឋទូទាំងប្រទេសសូមសម្តែងនូវការសោកស្តាយជាពន់ពេកសម្រាប់ដំណឹងមួយនេះ និងសូមជូនពរ បួងសួងដល់វត្ថុស័ក្តិសិទ្ធជួយចម្លងស្ថានភាពលំបាកមួយនេះចេញពីគ្រួសាររបស់ប្រមុខដឹកនាំដ៏ឆ្នើមរបស់ព្រះរាជាណាចក្រកម្ពុជាផងចុះ និងសូមផ្ញើរសាមួយនេះផ្តល់ជាកម្លាំងចិត្ត និងសូមជូនពរសម្តេច ហ៊ុន សែន និងក្រុមគ្រួសារសូមឱ្យសម្តេចមានស្មារតីរឹងមាំ និងជោគជ័យគ្រប់ភារកិច្ច ដើម្បីឈរជាម្លប់ដល់ប្រជាពលរដ្ឋទូទាំងប្រទេស ទីណាមានសម្តេច និងសម្តេចបវធិបតីទីនោះមានសន្តិភាព៕