តើអ្នកនៅក្រោយខ្នងបុគ្គលឈ្មោះ ភ័ក្រ មានអំណាចយ៉ាងណាទើបធ្វើឱ្យបុគ្គលរូបនេះហ៊ាន ឈូសឆាយដីរដ្ឋមួយកន្លែងតាមតែអំពើចិត្តយ៉ាងនេះ?

ព័ត៌មានបឋមខេត្តកំពង់ធំ ៖ កាលពីថ្ងៃ ៣០ ខែមេសា ឆ្នាំ ២០២៥  បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋមួយចំនួននៅភូមិស្វាយទាប ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាមថា មានបុគ្គលម្នាក់ ឈ្មោះ  ភ័ក្រ រស់នៅភូមិឃុំខាងលើ មានដីចំការចន្ទី នឹងកៅស៊ូ ទើបដាំថ្មី នៅតំបន់ត្រពាំងច្រេសជាប់មាត់ស្ទឹងជីនិត បានប្រើប្រាស់គ្រឿងចក្រ អេស្កាវ៉ាទ័រ មួយគ្រឿង អាប៊ុលមួយគ្រឿង ធ្វើការឈូសឆាយហ៊ុមព័ទ្ធ យកដីចំណីបឹងរបស់រដ្ឋមកធ្វើកម្មសិទ្ធ ដែលសេសសល់ព្រៃបន្តិចបន្តួច តាមដងស្ទឹង និងបានរំលោភយកដីត្រពាំងច្រេសជាប់ស្ទឹងជីនិតជាច្រើនហិកតាទៀត ដើម្បីពង្រីកយកបន្ថែមដីមាត់ស្ទឹង និងងត្រពាំងជាច្រើន។

ក្រោយពីទទួលបានព័ត៌មាននេះ ភ្នាក់ងាអង្គភាពខ្មែរឦសាន យើងបានចុះទៅផ្ដិតយករូបភាពផ្ទាល់ ពេលទៅដល់នោះ គឺគ្រឿងចក្រទាំងនោះ ទំនងជាម្ចាស់ដឹងខ្លួនក៏បើកគេចចេញបាត់​ស្រមោលអស់គ្មានសល់។

ក្រោយពីរំលងបានពីបីថ្ងៃ ស្រាប់តែឃើញបុគ្គលរូបនេះនៅតែគឃ្លើនហ៊ានបន្តការឈូសឆាយ យ៉ាងរំភើយ ទំនងហាក់​ដូច​ជាមានការបើកភ្លើងខៀវពីរអ្នកណាម្នាក់ហើយ ឬមានខ្សែរខ្នង បង្អែកដ៍រឹងមាំនៅពីក្រោយហើយ បានជាប្រើគ្រឿងចក្រ មួយគ្រឿងទៀត ជាត្រាក់ទ័រ ផ្ទាល់ខ្លួនម្ដង ម៉ាកប៊ូគូប៊ូតា (60.40 )ហុកសែ ពណ៏ក្រហម បើកបរដោយឈ្មោះ សោម រស់ នៅតំបន់ចុងទំនប់ ស្ថិតក្នុងភូមិល្អក់ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ បានផ្ដល់បទសម្ភាសថាត្រាក់ទ័រដែលឈូសឆាយនេះគឺម្ចាស់ ឈ្មោះ ភ័ក្រ្ត ចំណែករូបគាត់ជាតៃកុងបើកឱ្យ​ឈ្មោះភ័ក្រ្តនោះទេ។

តើបុគ្គលឈ្មោះ ភ័ក្រ្ត នេះមាន ឥទ្ធិពល ប៉ុណ្ណាបានជាហ៊ាន ឈូសឆាយហ៊ុព័ទ្ធ យកដីរដ្ឋ កាន់កាប់បិទផ្លូវ ហើយឈូសគុម្ពឬស្សី ចូលស្ទឹង មិនឱ្យប្រជាពលរដ្ឋចេញចូលយក គោ 🐃🐄 ក្របីទៅឃ្វាល នៅទីនោះបាន ប្រជាពលរដ្ឋនៅភូមិទក់ និងត្រពាំងព្រីង ឃុំក្រយា ស្រុកសន្ទុក បានស្នើឱ្យអង្គភាពយើងខ្ញុំ ជួយផ្សព្វផ្សាយដើម្បីឱ្យ ព័ត៌មាននេះដឹងដល់ថ្នាក់ដឹកនាំ ក្នុងខេត្តកំពង់ធំ ព្រោះឆ្ងល់ថា តើឈ្មោះ ភ័ក្រ្ត មានអ្វីជាសំអាងបាន ជាមិនញញើតនិងច្បាប់សោះ  ខណៈដែលប្រមុខរាជរដ្ឋាភិបាលសម្ដេចបវធិបតី ហ៊ុន ម៉ាណែត កំពុងតែមានវិធានការ ក្ដៅគគុក ទៅលើពួកទន្ទ្រានដីព្រៃលិចទឹក និងជម្រកត្រីពងកូន ដែលជាដី របស់រដ្ឋនោះ។

កន្លងមករាជរដ្ឋាភិបាល បានធ្វើការចាប់ព្រមានអ្នកដែលរំលោភឈូសឆាយដីព្រៃដីលិចទឹកដូចជានៅខេត្តកំពង់ឆ្នាំងជាដើម ដូច្នេះហើយពលរដ្ឋក៏ដូចជាមជ្ឈដ្ឋាននានាជុំវិញខេត្តកំពង់ធំ បានសុំអំពាវនាវទៅដល់អាជ្ញាធរ ក៏ដូចរាជរដ្ឋាភិបាលសូមលោកមានវិធានការទប់ស្កាត់ទៅដល់ជនឆ្លៀតឱកាសដែលកំពុង រំលោភយកដីរដ្ឋធ្វើជាកម្មសិទ្ធិ មកដាក់ទោសទាន់ឱ្យធ្ងន់ធ្ងរនៅក្នុងរង្វង់ច្បាប់ឱ្យខានតែបាន។

អង្គភាពយើងខ្ញុំផ្សាយតែរឿងពិតមិនប្រឌិតឬ ក៏មិនមានចេតនាមួលបង្កាច់អង្គភាពឬក៏ស្ថាប័នណាឡើយផ្សាយយទៅតាមក្រមសីលធម៌ និង វិជ្ជាជីវៈនៃរបបសារព័ត៌មាន ហើយ​ក៏​នៅ​តែ​រង់​ចាំ​ការ​បកស្រាយ​បំភ្លឺពីគ្រប់​ភាគីដែល​ពាក់ព័ន្ធ​គ្រប់​ពេល និង​ម៉ោង​ធ្វើការ សូមអរគុណ៕