ត្រីក្លាសេជាង២តោននាំចូលពីប្រទេសក្រៅ គ្មានលិខិតអនុញ្ញាត ត្រូវសមត្ថកិច្ចស្ទាក់ចាប់បាននៅស្រុកបវេល

បាត់ដំបង៖ យោងតាមបទបញ្ជារផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ​ ដាញ់​ អេង​ប៊ុន​ចាន់​ ស្នងការនគរបាល ខេត្តបាត់ដំបង  លោកវរសេនីយ៍ឯក​ យី​ យក់សាន នាយការិយាល័យនគរបាល​ប្រឆាំងបទល្មេីសសេដ្ឋកិច្ច បានដឹកនាំកម្លាំងក្នុងការិយាល័យ សហការជាមួយមន្រ្តីជំនាញរដ្ឋបាលជលផល ខណ្ឌរដ្ឋបាលជលផលនិងកម្លាំងកងរាជអាវុធហត្ថ ស្រុកបវេល ស្ទាក់ឃាត់បានរថយន្ត១គ្រឿង ម៉ាក​Hyundai ពណ៌បៃតង០១គ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 3G-4732 ខណៈកំពុងដឹកជញ្ជូន ត្រីក្លាសេ ដោយគ្មានលិខិតអនុញ្ញាតចេញពីប្រទេសថៃ ចូលមកកម្ពុជា ឆ្លងកាត់ទឹកដីស្រុកបវេល ខេត្តបាត់ដំបង។

រថយន្តខាងលើនេះត្រូវសមត្ថកិច្ចស្ទាក់ចាប់បាន កាលពីវេលាម៉ោង​១៥ និង៣០នាទី ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០​២៥ នៅចំណុចភូមិអន្លង់រៃ ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង។

កិច្ចប្រតិបត្តិការនេះដែរ សមត្ថកិច្ច ចម្រុះបានរកឃើញត្រីប្រាក្លាសេ ទម្ងន់ប្រហែល 2,000kg និងត្រីកន្ធរបង្កក ទម្ងន់ 500kg ។

បន្ទាប់មកត្រីនិងរថយន្ត១គ្រឿងនោះ ពព្រមទាំងអ្នកបេីកបរ ត្រូវបានប្រគល់អោយមន្រ្តីជំនាញរដ្ឋបាលជលផលខេត្តបាត់ដំបង យយកទៅចាត់ការបន្តទៅតាមនីតិវិធី៕