
ដីព្រៃរបស់រដ្ឋជាច្រើនរយហិកតាត្រូវបាននាយដែនជម្រកស្រែវាល ស្រុកឆែប ខេត្តព្រះវិហារ និងបក្សពួកឃុបឃិតគ្នាទន្ទ្រានដីព្រៃដែលជាដែនជម្រកសត្វព្រៃយកមកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន
ព្រះវិហារ៖ ដីដែនព្រៃឡង់នៅចំណុចជាំអំពៅ ជាំត្រាវ ចំណុចស្រះ៣ ចំណុចព្រៃវាលព្រិច និងចំណុចក្រសាំង ស្ថិតនៅភូមិឆែប១ ស្រុកឆែប ខេត្តព្រះវិហារ ត្រូវបានក្រុមមន្ត្រីដែនជម្រកសត្វព្រៃប្រចាំស្រុកឆែប និងបក្សពួកមេឈ្មួញជាច្រើននាក់ទៀតបានឃុបឃិតគ្នាជាប្រព័ន្ធឈូសឆាយ ដីព្រៃរបស់រដ្ឋយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។
ប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា ឈ្មោះ លោក ខន មានងារជាឧកញ៉ាផងនោះ និងលោក ខន មួយទៀតជា ខន ថៅកែធំ និងលោក ជឹង ជាមេឈ្មួញធំជាងគេដែលជាជនចំណាកស្រុកមកពីខេត្តត្បូងឃ្មុំមកឈូសឆាយកាន់កាប់ ហើយមេការរបស់លោក ផឹក វណ្ណៈ បាននិយាយប្រាប់មកអ្នកកាសែតយើងជាច្រើនថា ក្នុងនោះក៏មានដីលោក ផឹក វណ្ណៈ និងលោក ហេង តឹក ឡាយ ចំនួន៥០ហិកតាដែរ ទុកសម្រាប់ដាក់លក់ឱ្យតែឈ្មួញដែលត្រូវការគឺមានដីស្រាប់ លោក ផឹក វណ្ណៈ លោក ហេង និងលោក គឹម ឡាយ ធ្វើហាក់ដូចជាចាំហ្គោនផងទាត់ខ្លួនឯងទៀត មិនញញើតនឹងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលដែរឬទេ? បានជាមិនខ្លាចក្រែងរអាពីច្បាប់អីបន្តិច អាងខ្លួនជាមេដែនការពារតំបន់នេះឬយ៉ាងណា?
ប្រជាពលរដ្ឋបានបន្តថា បានជាហ៊ានឃុបឃិតគ្នាមកកាប់រើរៀនទន្ទ្រានយកដីព្រៃរបស់រដ្ឋជាច្រើនហិកតានេះ មានជាច្រើនក្រុមសុទ្ធតែជាជនចំណាកស្រុកពីរឆ្ងាយៗ ដើម្បីធ្វើជារបងបិទបាំងភ្នែកមហាជន និងថ្នាក់ដឹកនាំខាងលើជាហេតុផលថា ពលរដ្ឋជាអ្នកមកទន្ទ្រានយកប្រើតាមរូបភាព កន្ទេលធំបន្លំដេក តើអស់លោកបានស្ដាប់ប្រសាសន៍រាជរដ្ឋាភិបាលកំពុងតែទប់ស្កាត់ធនធានធម្មជាតិមិនថាព្រៃលិចទឹក ឬព្រៃឡង់ផ្ទុយទៅវិញ អស់លោកឃុបឃិតគ្នាយកព្រៃឡង់ ដែលជាធនធានធម្មជាតិសម្បត្តិរដ្ឋមកដាក់លក់យ៉ាងរំភើយ រាប់រយរាប់ពាន់ហិតា តើថ្ងៃក្រោយដីព្រៃរបស់រដ្ឋនេះ នឹងត្រូវក្លាយទៅជាយ៉ាងណាទៅវិញជុំវិញ ករណីខាងលើនេះ តើលោកអភិបាល នៃខណៈអភិបាល ស្រុកហ្នឹង ខេត្តព្រះវិហារ បានដឹងពីររឿងនេះដែរឬទេ?
ហ្នឹងលោកប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារបានជ្រាបជាព័ត៌មានដែរឬយ៉ាងណា?
ជាក់ស្ដែងលោកនាយដែនជម្រកបានដាក់មេការ ឈ្មោះ កាលាត និងឈ្មោះ រ៉ន សម្រាប់លក់ដីនៅតំបន់នោះ និងសម្រាប់ទទួលខុសត្រូវត្រាក់ទ័រ២គ្រឿងឈរចាំឈូសឆាយជូនឈ្មួញនាៗ ដែលចូលមកទិញលក់ដូរទីផ្សារសេរី។
បើតាមសម្ដីរបស់មេការទាំងពីរបានបញ្ជាក់ប្រាប់មកព័ត៌មានយើងថា បើទិញដីនោះហើយខ្លាចអីព្រោះម្ចាស់គាត់ជានាយដែនជម្រកសត្វព្រៃនៅតំបន់នេះស្រាប់ហើយ ឈូសឆាយគ្មាននរណាចាប់ឡើយ ខ្លាចតែមិនទិញដីគាត់ទេ មួយទៀត ខ្លាចតែយកគ្រឿងចក្រពីក្រៅ ចូលមកឈូសឆាយទេខ្លាចគាត់ចាប់ បើគ្រឿងចក្រនៅក្នុងនោះអាចឈូសឆាយបានដោយសេរី ព្រោះម្ចាស់ត្រាក់ទ័រ បានបង់លុយគិតជាខែអស់ហើយពុំមានអ្នកណាមួយហ៊ានប៉ះពាល់ទេ។
នេះជាសម្ដីរបស់លោកមេការឈ្មោះ លោក កាលាត បានឆ្លើយបញ្ជាក់ ថាពួកគាត់បង់បីឆ្នាំហើយ ក្នុងអាត្រាក់មួយគ្រឿង៣លានរៀលក្នុងមួយខែ បើឆ្នាំមុនបង់១០០០ដុល្លារស្មើនឹង ៤លានរៀលក្នុងមួយខែ តែដល់ក្រោយមកពួកយើងបានស្គាល់គ្នាយូរទៅលោកនាយដែនជម្រកបានចុះថ្លៃមួយលានសល់តែ៣លានរៀលទេ នេះបើតាមមេការបញ្ជាក់ ប្រាប់ក្រុមអ្នកសារព័ត៌មានយើង ហើយនៅអាត្រាក់ខាងក្រៅទៀត ក៏បងខែដូចគាត់ដែរ ឱ្យតែដល់ខែគឺលោក ហេង តឹក ឡាយ មេដែនជម្រកមកដល់ផ្ទះខ្ញុំ តែម្ដងទាំងប្រធានទាំង លោក ផឹក វណ្ណះអនុប្រធានទាំងកូនចៅ។
ពលរដ្ឋក៏ដូចជាមជ្ឈដ្ឋាននានាជុំវិញស្រុកឆែប ខេត្តព្រះវិហារ បានសុំអំពាវនាវទៅដល់អាជ្ញាធរស្រុក ខេត្ត និងក្រសួងសាមីដែលពាក់ព័ន្ធ ជាពិសេសឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ដែលជាគណៈកម្មការឯកភាពចុះបង្ក្រាបបទល្មើសធនធានធម្មជាតិ ទូទាំងប្រទេស សូមលោកដាក់កាស៊ើបអង្កេតឱ្យបានស៊ីជម្រៅផងទាន និងដាក់ទោសទាន់ ទៅលើជនល្មើសណាដែលហ៊ានបំពានដីរដ្ឋ កុំឱ្យគេចផុតពីសំណាញ់ច្បាប់ព្រមទាំងឯកឧត្តម ខែម ប៉ាន់ ប៊ុនថន នាយរងខុទ្ទកាល័យសម្ដេចបវរអធិបតីដ៏ខ្ពង់ខ្ពស់មេត្តាចុះត្រួតពិនិត្យនិងដាក់ការស៊ើបអង្កេតទៅដល់មន្ត្រី ដែនជម្រក សត្វព្រៃ ស្រុកឆែប នេះផងទាន ដែលហ៊ានឃុបឃិតប្រព្រឹត្តបទល្មើសទន្ទ្រានដីព្រៃរបស់រដ្ឋ យកទៅលក់ឱ្យឈ្មួញនាៗដែលមានរូបភាពជាក់ស្ដែងខាងក្រោមនេះ។
ជុំវិញករណីខាងលើនេះអង្គភាពយើងបានសុំការបំភ្លឺពីលោកនាយដែនជម្រក លោក តឹក ហេងឡាយ និងលោក ផឹក វណ្ណៈ ខលចូលលោកថា ស្ដាប់មិនបាន ចំណែក លោកផឹក វណ្ណៈ បានឆ្លើយថាខ្ញុំមិនមែនម្ចាស់ទូរស័ព្ទទេ។
អង្គភាពយើងសុំការបំភ្លឺពឯកឧត្តម គឹម ចាន់បញ្ញា អ្នកនាំពាក្យសាលាខេត្តព្រះវិហារ លោកបានបញ្ជាក់ប្រាប់សារព័ត៌មានយើងថា លោកនឹងចុះអនុវត្តទៅតាមនីតិវិធីច្បាប់ ចំពោះជនណាដែលរំលោភបំពានកាន់កាប់ដីព្រៃរបស់រដ្ឋ ហើយនិងដាក់ទោសទណ្ឌតាមផ្លូវច្បាប់។
អង្គភាពសារព័ត៌មានយើងខ្ញុំមិនអាចសុំការបំភ្លឺ ពីលោក ប្រធានមន្ទីរ បរិស្ថានខេត្តព្រះវិហារ លោក មឿន សុភេទ បានទេ ព្រោះខលចូលច្រើនខលចូលច្រើនដងគ្មានអ្នកទទួល តាមរយៈលេខ 096 786 2926។
អង្គភាពយើងខ្ញុំផ្សាយតែរឿងពិត មិនមានចេតនាញ៉ុះញួងឬមួលបង្កាច់អង្គភាពដល់ស្ថាប័នណាមួយឡើយ ហើយនឹងរង់ចាំការបកស្រាបបំភ្លឺបន្ថែមពីគ្រប់ភាគីដែលពាក់ព័ន្ធគ្រប់ពេល និងម៉ោងធ្វើការ សូមអរគុណ៕