
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងលោកជំទាវ ISHIBA Yoshiko ភរិយាឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុន
ថ្ងៃចេញផ្សាយៈ May 30, 2025

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងលោកជំទាវ ISHIBA Yoshiko ភរិយាឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុន អញ្ជើញពិភាក្សាគ្នាជុំវិញការធ្វើសមាធិនៅកម្ពុជា និងនៅជប៉ុន បន្ទាប់ពីធ្វើសមាធិតាមប្រពៃណីព្រះពុទ្ធសាសនា នៅវត្ត Zenshoan ក្នុងទីក្រុងតូក្យូ នាល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ (ម៉ោងនៅតូក្យូ)។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានថ្លែងអំណរគុណជូនចំពោះលោកជំទាវ ISHIBA Yoshiko ដែលបានរៀបចំនូវការសមាធិរួមគ្នានេះ ។ ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្តល់អាហារូបករណ៍ដល់លោកជំទាវ និងនិស្សិតកម្ពុជាជាច្រើនរូប បានទៅសិក្សានៅប្រទេសជប៉ុនផងដែរ។


