
ទីតាំងល្បែងអនឡាញមួយកន្លែងស្ថិតនៅក្រុងប៉ោយប៉ែតកំពង់ក្លាយជាចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកញៀនល្បែងខណៈពេលដែលពលរដ្ឋជាច្រើនរកលុយចិញ្ចឹមជីវភាពប្រចាំថ្ងៃសឹងតែមិនបានផង
បន្ទាយមានជ័យ៖ ទីតាំងល្បែងអនឡាញមួយកន្លែងមានដូចជា ជល់មាន់ យូគី អាប៉ោង រ៉ូឡែត កំពុងបង្កប់ល្បែងចំរុះលេងយ៉ាងរលូននៅក្នុងភូមិក្បាលស្ពាន ក្រុងប៉ោយប៉ែត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ អាជ្ញាធរពាក់ព័ន្ធហាក់ដូចជាមិនបានឃើញទីតាំងល្បែងខាងលើនេះអីចឹង ធ្វើដូចជាមិនអើពើពីបទបញ្ជាសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសោះ។
យោងតាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅជុំវិញទីតាំងល្បែងអនឡាញនោះបានបញ្ជាក់ប្រាប់មកកាន់អង្គភាពសារព័ត៌មានយើងថា ករណីបនល្បែងស៊ីសងតាមអនឡាញខាងលើនេះ បើអាជ្ញាធរ មិនបើកដៃតើអ្នកណាហ៊ានលេងទៅ ឬក៏ជាឆ្នាំងបាយរបស់អស់លោកដែលពាក់ព័ន្ធក្នុងបង្ក្រាបឬយ៉ាងណា? ហេតុអីអស់លោកមិនគិតពីឆ្នាំងបាយរបស់ពួកយើងផង អស់លោកដែលបានគិតពីផលពិបាករបស់ពួកយើងខ្ញុំទេ បើក្នុងផ្ទះមានអ្នកញៀនល្បែងម្នាក់ ឬពីរនាក់ គ្មានសល់អីទេ រកបាយហូបមិនចង់បានផង។
ជុំវិញរឿងល្បែងស៊ីសងនេះអង្គភាពសាពត៌មានយើង មិនអាចទំនាក់ទំនងសុំការបំភ្លឺតាមប្រពន្ធ័ telegram បញ្ជាក់ពីលោក គាត ហ៊ុល អភិបាលក្រុងក្រុងប៉ោយប៉ែតបាននៅឡើយទេ ចំណែកលោក ព្រំ ពិសិដ្ឋ អធិការក្រុងប៉ោយប៉ែតក៏មិនអាចទំនាក់ទំតាមទូរសព្ទ័បានដែរ ដោយទូរសព្ទ័ចូលច្រើនដងមិនមានអ្នកទទួល។
អង្គភាពយើងបញ្ជូនព័ត៌មានតាមប្រព័ន្ធ whatsapp ទៅលោកស្នងការខេត្តបន្ទាយមានជ័យ លោក សិក លាស់ ក៏មិនមានប្រតិកម្មអ្វីឡើយ ដោយអង្គភាពសារព័ត៌មានបានព្យាយាមទំនាក់ទំនងសុំការបំភ្លឺតាមទូរសព្ទ័ទៅលោកចូលជាច្រើនដងតែមិនមានអ្នកទទួល ហើយក៏មិនដឹងថា លោកបានជ្រាបហើយ ឬយ៉ាងណាដែរ។
អ្វីដែលពលរដ្ឋរឿងឆ្ងល់នោះថា តើល្បែងស៊ីសងគ្រប់ប្រភេទនេះលេងឡើងដុះស្លែ យូរខែឆ្នាំទៅហើយ ហេតុអី្វបានជាលោកអភិបាលក្រុង និងលោកស្នងការខេត្តបន្ទាយមានជ័យមិនបានដឹង បើលោកបានជ្រាបព័ត៌មាននេះហើយតើលោកមានវិធានការ និងចំណាត់ការ យ៉ាងណា ឱ្យស្របទៅតាមអនុសាសន៍របស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលបានបង្កើតភូមិឃុំ មានសុវត្ថិភាពដើម្បីរក្សាសន្តិសុខជូនពលរដ្ឋ។
ប្រជាពលរដ្ឋសុំសំណូមពរដល់លោកអភិបាលក្រុង និងលោកស្នងការខេត្ត មេត្តាចាត់វិធានការទៅលើទីតាំងដែលបើកឱ្យលេងល្បែងខាងលើនេះផង ដើម្បីរក្សាបាននូវភូមិ ឃុំ មានសុវត្ថិភាព អនុវត្តទៅតាមអនុសាសន៍របស់រាជរដ្ឋាភិបាល ដែលបានដាក់ចុះកន្លងមកយ៉ាងក្តៅគគុកមិនថា ភូមិឃុំស្រុកខេត្តណាបង្កើតឱ្យមានល្បែងស៊ីសងនោះទេ ជាក់ស្ដែងកន្លងមករាជរដ្ឋាភិបាលបានចេញអនុសាសន៍យ៉ាងម៉ឺងម៉ាត់ថា មិនផ្ដល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនណាមួយឡើយចំពោះល្បែងស៊ីសងនេះ ព្រោះមិនចំណេញដល់ពលរដ្ឋឡើយ។
ជុំវិញករណីខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ ផ្សាយតែរឿងពិត មិនមានចេតនាមួលបង្កាច់ ឬញុះញង់ទៅដល់ស្ថាប័នណាមួយឡើយ ផ្សាយទៅតាមក្រមសីលធម៌និងវិជ្ជាជីវៈនៃរបបសារព័ត៌មាន អង្គភាពយើងនិងរង់ចាំបកស្រាយគ្រប់ភាគីដែលពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការ សូមអរគុណ៕