ពលរដ្ឋ០១គ្រួសារបានធ្វើសេចក្ដីអំពាវនាវសារជាថ្មីម្ដងទៀតពាក់ព័ន្ធនឹងឈ្មួញទុច្ចរិត បានប្លន់យកប្លង់ដីរបស់គាត់យកទៅលក់ឱ្យក្រុមហ៊ុនពុះដីឡូលក់
ខេត្តសៀមរាប៖ ពលរដ្ឋ0១គ្រួសារដែលរងគ្រោះដោយសារ លោក សាទ រ៉មបានទៅលួងលោមបោកបញ្ឆោតលោក ម៉ោញ អំ ថាយកប្លង់ទៅឱ្យគេមើល តាមពិតប្លន់យកទាំងប្លង់ទាំងដីរបស់គាត់ដែលមានចំនួន១៣ហិកតា ដើម្បីយកទៅលក់ឱ្យលោក អ៊ូ កុកម៉េង និងជំទាវ លី អឹមអេង ដែលជាក្រុមហ៊ុនពុះដីឡូរលក់។
ពលរដ្ឋ០១គ្រួសារខាងលើនេះសុទ្ធតែជាអ្នកដែលមិនចេះអក្សរទាំងមួយគ្រួសារ លោក ម៉ោញ អំ ជាមេគ្រួសារ និងប្រពន្ធឈ្មោះ សុខ ចិន បានអះអាងថា ដីស្រែចំការរបស់គាត់មានចំនួន ១៣ហិកតានេះគឺជាកេរ្តិ៍ពីដូនតាមកម៉្លេះ ដែលមានទីតាំងស្ថិតនៅក្នុងភូមិរំចេក ឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវបានឈ្មួញមានងារជាជំទាវបានត្រូវរ៉ូវគ្នាជាមួយនឹងលោក សាទ រ៉ម និងអាជ្ញាធរមូលដ្ឋាន រួមទាំងភូមិបាលស្រុកបន្ទាយស្រីចាស់ លោក ឡេង សុផល បានយកដីរបស់ពួកគាត់ យកទៅលក់ឱ្យមេឈ្មួញដែលល្បីឈ្មោះខាងប្លន់យកផង និងទិញផង ហើយពុះដីឡូលក់យ៉ាងក្រអឺតក្រទម និងធ្លាប់មានរឿងអាស្រូវ ហើយមានដីកា ឱ្យឃាត់ខ្លួន និងមានពាក្យបណ្ដឹងជាច្រើននៅក្នុងខេត្តសៀមរាបនេះផងដែរ ។
អង្គភាពយើង មិនអាចសុំការបំភ្លឺ ពី លោក អ៊ូ កុកម៉េង និង ជំទាវ លី អឹមអេង បានទេ ព្រោះគ្មានលេខទំនាក់ទំនង ។
កាលពីថ្ងៃទី០២ ខែមិថុនាឆ្នាំ ២០២៥ អង្គភាពយើងសុំការបំភ្លឺ ពីលោកមេភូមិរំចេក លោក ឡុង តក់ បានឆ្លើយប្រាប់មកអ្នកសារព័ត៌មានយើងថា គាត់មិនបានពាក់ព័ន្ធ នឹងរឿងប្លង់ដីរបស់ ឈ្មោះ ម៉ោញ អំ នោះទេ គាត់បានទទួលស្គាល់ថា គាត់បានចុះហត្ថលេខា មែន ក៏ប៉ុន្តែ ពុំមែនលោក ម៉ោញ អំ ម្ចាស់ដីយកមកចុះនោះទេ គឺលោកភូមិបាលស្រុកបន្ទាយស្រីចាស់ លោក ឡេង សុផល អ្នកកាន់យកមកចុះហត្ថលេខាជាមួយគាត់តាំងពីឆ្នាំ ២០០៤ ម្ល៉េះ នេះបើតាមលោកមេភូមិរំចេកបញ្ជាក់ប្រាប់អង្គភាពយើង។
អង្គភាពយើងខ្ញុំបានខលទំនាក់ទំនងសុំការបំភ្លឺពីលោក ឡេង សុផល តាមលេខទូរសព្ទ ០៧៦៧៧ ២២២២៧ តែមិនអាចទាក់ទងបានទេ។
ពិតជារួមគំនិតគ្នាទទួលផលចោរកម្ម ទាំងអាជ្ញាធរ ទាំងលោក សាទ រ៉ម ជាអ្នកគោកជេរ ហើយឆ្លើយដាក់គ្នាទៅវិញទៅមក សូមស្ដាប់សំឡេងលោក ម៉ោញ អំ បានជជែកគ្នា ជាមួយ លោក សាទ រ៉ម ទាំងស្រុងនៅក្នុងឃ្លីបវីដេអូនេះ។
រហូតមកដល់ពេលនេះលោក ម៉ោញ អំ និងក្រុមគ្រួសារ ពុំទាន់បានការដោះ ស្រាយជូនពួកគាត់ ដែលរងគ្រោះខាងលើនេះនៅឡើយទេ លោក ម៉ោញ អំ ដែលត្រូវជាមេគ្រួសារ រួមទាំងកូនៗ ជាជនរងគ្រោះនោះបានអះអាងថាដីស្រែចំការរបស់គាត់គឺមានចំនួន ១៣ហិតា ដែលស្ថិតនៅក្នុងភូមិឃុំខាងលើ គឺត្រូវបានឈ្មោះ(សាទ រ៉ម)បានលួចយកប្លង់ដី របស់គាត់និងបានត្រូវរ៉ូវគ្នាជាមួយសមត្ថកិច្ចមូលដ្ឋានយកទៅលក់ឱ្យទៅឈ្មួញ។
ហើយគាត់បានបញ្ជាក់ប្រាប់អ្នកកាសែតយើងថាកាលកន្លងមក គាត់បានប្តឹងចូលទៅសាលាដំបូង និងសាលាឧទ្ធរណ៍ដែរ តែពុំមានយុត្តិធម៌ចំពោះពួកគាត់សោះ។
គាត់បានបន្តទៀតថាគាត់មានសាក្សីរស់ជាច្រើននាក់ ថែមទាំងអ្នកភូមិរំចេកជាច្រើនអ្នកនិងមេឃុំចាស់ធ្លាប់ទទួលស្គាល់ថាពិតជាដីកេរ្តិ៍ពីដូនតារបស់គាត់មែន។
កាលពីអំឡុងឆ្នាំ២០២១ លោក ម៉ោញ អំ ក៏ត្រូវបានលោក អ៊ូ កុកម៉េង និងជំទាវ លី អឹមអេង បានប្ដឹងពួកគាត់ពីបទកាប់កូនឈើ ឱ្យជាប់ពន្ធនាគារទៅតាមដីកាបង្គាប់ចាប់ខ្លួនលេខ៧២ ចុះថ្ងៃទី០៩ កុម្ភ: ឆ្នាំ២០២១ រហូតដល់ថ្ងៃមានសេរីភាពវិញនៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ កំណត់ទោសពីរឆ្នាំ។
បច្ចុប្បន្នក្រុមគ្រួសារ លោក ម៉ោញ អំ រស់នៅបន្លាស់ទី គ្រប់ទីកន្លែងព្រោះខ្លាចគ្រួសារអ្នកមានមានលុយចាប់ដាក់ពន្ធនាគារទៀត។
ជាក់ស្ដែងក្រុមគ្រួសារមួយនេះសូម្បីតែផ្ទះក៏គ្មាននូវផង រកព្រឹកខ្វះល្ងាច ជួនកាលដាច់បាយក៏មានដែរ។
ដូច្នេះហើយទើបក្រុមគ្រួសារខាងលើនេះបានសំណូមពរដល់ សម្ដេច បវរធិបតី ហ៊ុន ម៉ាណែត និងសម្ដេចហ៊ុនសែន សូមលោកជួយរកយុត្តិធម៌ឲ្យកូនចៅផង កូនចៅទីទាល់ក្រណាស់ សូមសម្ដេចពុក ជួយកូនចៅផងសព្វថ្ងៃ កូនចៅរកតែបាយហូបមិនគ្រប់គ្រាន់ផង ផ្ទះក៏គ្មាននៅដែរ។
ដូច្នេះហើយ សូមសមត្ថកិច្ចមូលដ្ឋានស្រុកបន្ទាយស្រី ក៏ដូចជាអាជ្ញាធរខេត្តសៀមរាបមេត្តាជួយស៊ើបអង្កេត នឹងចាត់វិធានការឱ្យខ្ញុំបាទផង ខណៈពេលដែលដី១៣ហិកតានេះគឺកំពុងត្រូវបានគេយកពុះជាដីឡូត៍លក់បំបាត់ភ័ស្តុតាង។
អាស្រ័យដូច្នេះហើយ ពួកគាត់បានសំណូមពរទៅដល់អតិថិជនដែលចូលចិត្តទិញដីឡូត៍គឺត្រូវប្រយ័ត្នឱ្យមែនទែនពីព្រោះទីតាំងនេះកំពុងតែមានបញ្ហាពាក់ព័ន្ធនឹងផ្លូវច្បាប់។
ទស្សនិជនជាទីរាប់អានដែលនិយមតាមដានព័ត៌មានខ្មែរឦសានយើងខ្ញុំផ្សាយរឿងពិតគ្មានចេតនាញុះញង់ឬមូលបង្កាច់បង្ខូចទៅដល់ស្ថាប័នណាឡើយប្រកបទៅដោយគ្រាំសីលធម៌និងវិជ្ជាជីវៈរបបនៃសារព័ត៌មានអង្គភាពយើងរង់ចាំ បកស្រាយគ្រប់ភាគីដែលពាក់ព័ន្ធនិងគ្រប់ពេលម៉ោងធ្វើការ។សូមអរគុណ៕