
ប្រជាពលរដ្ឋ០៤គ្រួសារស្នើសុំទៅឯកឧត្តមព្រះរាជអាជ្ញារខេត្តតាកែវជួយរកយុត្តិធម៌ឱ្យកូនរបគាត់ត្រូវបានបញ្ជូនទៅដល់តុលាការ
តាកែវ៖ ពលរដ្ឋចំនួន ០៤គ្រួសារ ដែលស្ថិតនៅភូមិជើងកូត ឃុំសូភី ស្រុកបាទី ខេត្តតាកែវ បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានយើងកាលពី ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥នេះ ទាំងទឹកភ្នែក ហើយបានពឹងសារព័ត៌មានយើងចំនួន០៣អង្គភាព ជួយផ្សព្វផ្សាយព័ត៌មាន រកអយុត្តិធម៌ជូនដល់កូនរបស់ពួកគាត់ ដែលត្រូវបានសមត្ថកិច្ច បញ្ជូនទៅដល់តុលាការ កាលពីល្ងាចថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥នេះ ដែលបានជាប់ចោទថាបានប្រើប្រាស់ហឹង្សាដោយចេតនា មានស្ថានទម្ងន់ទោស (ក្មេងទំនើង) ។
កាលពីល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ កន្លងមកនេះ មានករណីក្មេងទំនើងមួយក្រុមបានប៉ះសម្តីគ្នា រួចកាប់គ្នាស្ថិតនៅក្នុងភូមិត្រពាំងឈូក ឃុំសូភី ស្រុកបាទី ខេត្តតាកែវ ក្រោយកើតហេតុបាន៣ថ្ងៃបានសមត្ថកិច្ចបានឃាត់ខ្លួនយុវជន៤នាក់ មានឈ្មោះ ១.ឈ្មោះ រ៉ុម ណាវិន ហៅវីន ឬណែត ភេទប្រុស អាយុ ១៨ឆ្នាំ ទី២.ឈ្មោះ ស៊យ សំណាង ហៅណុប ភេទប្រុស អាយុ ២៥ឆ្នាំ ទី៣.ឈ្មោះ ឌឿន រដ្ឋា ហៅក្តក ភេទប្រុស អាយុ ២៤ឆ្នាំ អ្នកទាំង៣រស់នៅភូមិជើងកូត ឃុំសូភី ស្រុកបាទី ខេត្តតាកែវ និងទី៤.ឈ្មោះ បាវ សុខលាភ ហៅលាភ ភេទប្រុស អាយុ ១៣ឆ្នាំ នៅភូមិព្រៃស្លែង ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ ដោយត្រូវបានចោទថា ប្រើប្រាស់អំពើហិហ្សាដោយចេតនាដែលមានស្ថានទម្ងន់ទោស។
ដើម្បីឱ្យកាន់តែច្បាស់សូមស្ដាប់វីដេអូរក្លិបការបកស្រាយពីអាណាព្យាបាលរបស់ក្មេងទាំង០៤នាក់ និងសាក្សីដែលឃើញហេតុការណ៍ផ្ទាល់……….
ទោះជាយ៉ាងណាក៏ដោយអ្នកសារព័ត៌មានយើង ក៏បានទៅធ្វើបទសម្ភាសន៍ផ្ទាល់ជាមួយនឹងលោកវីរៈសេនីយ៍ត្រី ស្រ៊ុន ស្រុង នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសូភី លោកបានឱ្យដឹងថា លោកមិនចេះតែចាប់មនុស្សផ្ដេសផ្ដាសនោះទេ បើចង់ដឹងច្បាស់សុំឱ្យអ្នកសារព័ត៌មានទៅសួរនៅអធិការស្រុកបាទីទៅដឹងហើយ។
យ៉ាងណាក៏ដោយអ្នកសារព័ត៌មានយើងក៏បានធ្វើបទសម្ភាសន៍ជាមួយនឹងលោកវីរៈសេនីយ៍ឯក ឆាយ កែវមុន្នី អធិការរដ្ឋាននគរបាលស្រុកបាទី លោកបានលើកឡើងថា ចំពោះករណីខាងលើនេះលោកបានបញ្ជូនទៅលើហើយ ប្រសិនបើពួកគាត់ចង់តវ៉ាសូមឱ្យពួកគាត់ទៅតវ៉ានៅខាងលើ សមត្ថកិច្ចមិនមែនចេះតែចាប់គេផ្តេសផ្តាសនោះទេ។
ប្រជាពលរដ្ឋ និងក្រុមគ្រួសារក្មេងទាំង ០៤នាក់ សូមសំណូមពរទៅ ឯកឧត្តម ព្រះរាជអាជ្ញា ប្រធានសាលាដំបូងខេត្តតាកែវ និងឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ជាន់ថ្នាក់ សូមមេត្តាដាក់ការស៊ើបអង្កេត និងស្រាវជ្រាវសារជាថ្មី ដើម្បីឱ្យកូនរបស់ពួកគាត់បានចេញពីក្រៅឃុំ និងមានសេរីភាពឡើងវិញ ក៏ដូចជារកភាពស្អាតស្អំជូនដល់ពួកគាត់ផងចុះ។
អង្គភាពយើងផ្សាយតែព័ត៌មានពិត មិនបំពានវិជ្ជាជីវៈនៃរបបសារព័ត៌មាន និងរង់ចាំការបកស្រាយបំភ្លឺបន្ថែមពីគ្រប់ភាគីសាមីដែលពាក់ព័ន្ធគ្រប់ពេល និងម៉ោងធ្វើការ សូមអរគុណ៕